Tuesday, November 12, 2013

ប្រមុខ​ទីភ្នាក់ងារ​ IAEA រៀបចំ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់

131112_18c
ប្រមុខ IAEA លោក យូគីយ៉ា អាម៉ាណុ ថ្លែង​ទៅកាន់អ្នក​កាសែត។ AFP
ក្រុងវីយែនៈ ប្រមុខ​ក្រុម​ឃ្លាំមើល​បរមាណូ​អ.ស.ប.​បាន​រៀបចំ​ កិច្ចពិភាក្សា​នៅ​ក្រុង​ តេអេរ៉ង់​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​អ៊ីរ៉ង់​ និង​ក្រុម​មហាអំណាច​ពិភពលោក​ខកខាន​មិន​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ នុយក្លេអ៊ែរ​ជំហាន​ដំបូង​ក្នុង​ពេល​បី​ថ្ងៃ​ដ៏​នឿយហត់​នៅ​ក្រុង​ហ្សឺណែវ​។
មុន ​ពេល​ចាកចេញ​ពី​ថ្ងៃ​អាទិត្យ​ប្រមុខ​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ​ (IAEA) លោក យូគីយ៉ា អាម៉ាណូ ​បាន​ថ្លែង​ថា ​កិច្ចចរចា​របស់​លោក​ «​គឺ​ឯករាជ្យ​» ​ចំពោះ​អ៊ីរ៉ង់​ និង​ក្រុម​មហាអំណាច​ ពិភពលោក​ទាំង​៦ (P5+1)។
ប៉ុន្តែ​ បន្ទាប់ពី​អ៊ីរ៉ង់​ និង​មហាអំណាច​ទាំង​៦​នេះ ​មិន​សម្រេច​បាន​អ្វី​សោះ​នៅ​ប្រទេស​ស្វ៊ីស ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ IAEA ​អាច​ជួយ​ជួសជុល​ក្ដីសង្ឃឹម​ដែល​ខូចខាត​ចំពោះ​វឌ្ឍនភាព​នៅ​មុន​ជុំ​បន្ទាប់ នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា។
ដោយ ​ព្យាករ​ពី​កិច្ចព្រមព្រៀង​ជំហាន​ដំបូង ជាមួយ​ «​វិធានការ​សាង​ទំនុក​ចិត្ត​» អ្នក​ការទូត​លោក​ខាង​លិច​ម្នាក់​នៅ​ក្រុង​វីយែន​ បាន​ប្រាប់​ AFP ថា​៖ «​ហេតុផល​តែ​មួយ​គត់​ដែល​លោក ណាម៉ាណូ​នឹង​ទៅ​ លុះត្រាតែ​លោក​ជឿ​ថា ​ពួកគេ​នឹង​ព្រមព្រៀង​លើ​អ្វី​មួយ​»។
មុន ​ពេល​លោក​ចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​វីយែន​កាលពី​ថ្ងៃ​អាទិត្យ​ លោក អាម៉ាណូ​ បាន​ថ្លែង​ថា ​អ៊ីរ៉ង់​ និង​ស្ថាប័ន​អ.ស.ប. ​នេះ​បាន​ឈាន​ដល់​ «​ចំណុច​សំខាន់​បំផុត​»។
លោក អាម៉ាណូ ​បាន​ថ្លែង​បន្ត​ថា​៖ «​អ៊ីរ៉ង់​បាន​បង្ហាញ​សំណើ​ថ្មី​មួយ​ដល់​ IAEA កាលពី​ខែ​មុន​ដែល​មាន​ទាំង​វិធានការ​អនុវត្ត​ក្នុង​ការ​ពង្រឹង​កិច្ចសហការ​ និង​កិច្ចចរចា​ ហើយ​យើង​សង្ឃឹម​ថា នឹង​ប្រើ​វា​ជា​មូលដ្ឋាន​»។
IAEA បាន​ពិនិត្យ​ជា​ប្រចាំ​នូវ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ប៉ុន្តែ​ខ្លួន​ក៏​ចង់​ឲ្យ​ក្រុង​តេអេរ៉ង់​ឆ្លើយ​នឹង​ការ​ចោទប្រកាន់​ ដែល​ថា ​ខ្លួន​បាន​ព្យាយាម​តាំងពី​មុន​ឆ្នាំ​២០០៣​ និង​អាច​តាំង​ពី​ពេល​នោះ មក​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​៕ PN

No comments:

Post a Comment