ស្ត្រីជនរងគ្រោះមានឈ្មោះ ហេង សុខម អាយុ ៤៩ ឆ្នាំ ជាអ្នកលក់បាយនៅម្តុំស្ពានស្ទឹងមានជ័យ បានស្លាប់ភ្លាមពេលត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យរុស្ស៊ី។ បច្ចុប្បន្ន ខាងមន្ទីរពេទ្យបានប្រគល់សាកសពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ប្តីស្ត្រីជនរងគ្រោះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ក្រោយពីរៀបចំបុណ្យសពប្រពន្ធហើយ រូបលោកនឹងដាក់ពាក្យប្តឹង រកយុត្តិធម៌ឲ្យប្រពន្ធរបស់គាត់ ដែលត្រូវសមត្ថកិច្ចបាញ់ប្រហារ មកលើកម្មករ SL ហើយមកត្រូវប្រពន្ធរបស់គាត់។
ដោយឡែក ពលរដ្ឋរងរបួសផ្សេងទៀតកំពុងទទួលការព្យាបាល ដោយមាន ៩ នាក់នៅមន្ទីរពេទ្យរុស្ស៊ី និង ២នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ ព្រះកុសុមៈ។ តាមសេចក្តីរាយការណ៍ថា ជនរងគ្រោះទាំងនោះមានអ្នកខ្លះមិនមែនជា កម្មករទេ ហើយខ្លះទទួលរងរបួសធ្ងន់។
ចំណែកឯនៅកន្លែងកើតហេតុ នៅវត្តស្ទឹងមានជ័យវិញ ហ្វូងបាតុករបានរំសាយហើយ ប៉ុន្តែកងកម្លាំងសមត្ថកិច្ចនៅបន្តយាមនៅម្តុំនោះទៀត។ យ៉ាងណាក៏ដោយ សមត្ថកិច្ច បានចាប់ពលរដ្ឋ ៦នាក់ និងបានដាក់ការសង្ស័យថា អាចជាសកម្មជនគណបក្សសង្គ្រោះជាតិ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment