Wednesday, November 6, 2013

ពេញមួ​យរ​ថយ​ន្ត​សល់​តែ​ទា​រ​ក​អា​យុ​៦​ខែ​ ​រួ​ច​ផុ​ត​ពីគ្រោះ​ថ្នាក់​ច​រា​ច​រ​ ​ឳ​​ពុកម្តាយ​រ​បួ​ស​ធ្ងន់​ ​តៃ​កុ​ង​ស្លាប់​

image20កំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ដែលត្រង់ ចំនុច ភូមិ ព្រៃព្រាល ឃុំ ត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្តាលមកពី រថយន្តកាម៉ារី ដឹកភ្ញៀវ ទេសចរណ៍ បុកជាមួយ កាឡេថង បណ្តាលអោយ មានមនុស្សស្លាប់ និងរបួសធ្ងន់ចំនួន ៤ នាក់ តែសំណាង ល្អ ក្នុង១លានគ្រោះថ្នាក់ ទារករបស់ជនជាតិរូស្សី បានរួចផុតពីគ្រោះថ្នាក់នេះ។
ហេតុការណ៍នេះបានកើតឡើង កាលពីព្រលប់ វេលាម៉ោង ១៩.៩នាទី ថ្ងៃទី ៥ ខែ វិឆ្ឆិកា ឆ្នាំ ២០១៣ យោងតាមការឲ្យដឹងពី លោក ហោ ស្រេង អធិការង​ទទួបន្ទុកផែនសណ្តាប់ធ្នាប់ចរាចរ នៃអធិការស្រុក​កំពង់ស្វាយ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ មាន រថយន្តកាម៉ារីឆ្លាម ពណ៌ ស្លែរ ពាក់ស្លាកលេខ កំពង់ចាម 3A-0540 បើកបរដោយ ឈ្មោះ គីប លាន អាយុ ៣៨ឆ្នាំ  មានមុខរបរជាអ្នករត់តាក់ស៊ី មានទៅលំ នៅខេត្តសៀមរាប នៅថ្ងៃកើតហេតុ បានដឹកភ្ញៀវទេសចរណ៍ ជនជាតិរូស្សី ពីនាក់ប្តីប្រពន្ឋនិងទារកអាយុ ប្រមាណ ៥ទៅ ៦ខែ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប លុះមកដល់ចំនុចកើតហេតុ រថយន្តកាម៉ារីឆ្លាម បានបើកពីទិសខាងកើតទៅទិសខាងលិច ស្របទិសគ្នា ជាមួយកាឡេថង ដឹកឈើស្រឡៅមូល ហើយក៏ បានបើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេច ដូចដាំខ្ទឹមផ្នែកខាងមុខ និងខាងលើដំបូលនៃរថយន្ត បណ្តាលឲ្យរថយន្តនឹងកាឡេថង ជ្រុលទៅបុក រថយន្តកូរ៉េចតចោល នៅមុខផ្ទះគេ ចំណែរថយន្តកាម៉ារី និង កាឡេថងដឹកឈើត្រូវបានឈើចាក់ជាប់គ្នា លំក្រោយមក ត្រូវបានប្រជាពលរដ្ឋ យកត្រាក់ទ័រមកទាញចេញ ពីគ្នា ចំណែកតៃកុងរថយន្ត ត្រូវបានគៀប ជាប់និងចង្កូតរថយន្ត ស្លាប់នៅក្នុងរថយន្ត ស្រ្តីជនជាតិរូស្ស៊ីបាក់ ចង្កេះ រីឯឳពុកទារកបែកមុខមាត់ រីឯអត្តសញ្ញាណមិនទាន់មិនទាន់ដឹងនៅឡើយទេ ដោយសារជនរងគ្រោះ ស្ថិតនៅក្នុងសភាពគួរអោយ ព្រួយបារម្ភណ៍ ចំណែកតៃកុង កេឡេថងដែលដឹកឈើស្រឡៅមូលត្រូវបាន ស្គាល់ឈ្មោះ យ៉ែម អួន ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅត្រាំខា ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាន ដឹកឈើមកពីចំការ រងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះទាំងអស់ កំពុងតែស្នាក់នៅក្នុង គ្លីនិកឯកជន មួយស្ថិតនៅក្នុងខេត្តកំពង់ធំ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ គេសង្កេតឃើញមានទារក អាយុប្រមាណ ៥ទៅ ៦ ខែ ដែលជាកូន របស់ជនជាតិរូស្ស៊ី បានធ្វើដំណើរជាមួយ និងឳពុកម្តាយ ខណៈពេលដែលមនុស្សពេញមួយឡាន ត្រូវរបួស ខ្លះស្លាប់ ខ្លះរបួសធ្ងន់សរុប៤នាក់ តែទារកម្នាក់នេះ ពុំមានអ្វីមកប៉ះពាល់ សូម្បីតែល្បក់ស្បែកបន្តិចឡើយ បែជាទារកនេះ ញញឹមញញ៉េម រស់រាយដោយពុំដឹងថា ឳពុកម្តាយរបស់គេកំពុងតែស្នាក់នៅក្នុងមន្ទីរពេទ្យ ដោយមិនដឹងពីភ័ពវាសនា ព្រមទាំងបានធ្វើឲ្យប្រជាពលរដ្ឋ លាន់មាត់គ្រប់គ្នា ថានេះជាសំណាងក្នុង១លាន គ្រោះថ្នាក់ ចំណែករថយន្ត និងកាឡេថងសមត្ថកិច្ចកំពុងតែធ្វើការស្ទូច យកទៅរក្សាទុកនៅអធិការនគរបាល ស្រុកកំពង់ស្វាយ ដើម្បីរក្សាទុក និងរងចាំភាគីទាំងសងខាងចូលមកដោះស្រាយតាមច្បាប់។
នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ ក៏មានការសំណូមពរ ឲ្យសមត្ថកិច្ចគ្រប់អធិការទាំងអស់ រឹតបន្តឹង ច្បាប់ចរាចរ និងឲ្យមានការត្រួតពិនិត្តយានយន្ត ពិនិត្យការបើកបរ ដើម្បីបញ្ជ្រៀសការគ្រោះថ្នាក់ចរាចរ កើតឡើងជាពិសេស រថយន្តកែច្នៃ ,កាឡេថង ដែលតែង តែបើកបរពេលយប់ ដោយពុំមានភ្លើង ឬផ្លាកសញ្ញា សម្គាល់ សម្រាប់ឲ្យអ្នករួមដំណើរ លើកំណាត់ផ្លូវជាតិ ដោយកន្លងមកមានគ្រោះថ្នាក់ចរាចរ កើតឡើងជាញឹកញាប់។





ប្រភពពី ថ្ងៃនេះ

No comments:

Post a Comment