Tuesday, November 5, 2013

Man City បំផ្លាញ​ក្តី​បំណង​របស់ CSKA Moscow ដោយ​ការ​លុត ៥-២ យប់មិញ (Video Inside

ក្រុងមែនឆេស្ទើៈ ក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City របស់អង់គ្លេសបាន ផ្តាច់បំណងប្រាថ្នា របស់ក្រុមភ្ញៀវ CSKA Moscow មកពីរុស្ស៊ីត្រឹមបំបាក់ ៥-២ យប់មិញពីក្នុងជើងទី២ នៃព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League សប្តាហ៍ទី៤ រដូវកាលថ្មីឆ្នាំ២០១៣-២០១៤ ។
នៅពេលនេះបានដឹង រួចស្រេចហើយថា ក្រុមការពារតំណែងជើងឯក Bayern Munich របស់អាល្លឺម៉ង់ និង Man City បានកក់កៅអីរួចរាល់ហើយ សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ បើទោះបីជានៅសល់ ២ប្រកួតទៀតក្នុងពូល D ក៏ដោយ ខណៈដែល ២ក្រុមទៀតមាន CSKA Moscow និងក្រុម Viktoria Plzen របស់សាធារណរដ្ឋឆេក ជាក្រុមដែលដឹងថា ហាលអាវបាត់ ទៅហើយនោះ ។
កីឡាករខ្សែប្រយុទ្ធ Sergio Aguero ជាអ្នកធ្វើបាប Moscow យប់មិញពីការធ្វើ បានសម្រេច២គ្រាប់ នាំមុខមុននៅនាទី ទី៣(ប៉េណាល់ទី) និងគ្រាប់ទី២នៅនាទីទី២០ មុនពេលដែលមិត្តរួមក្រុម Alvaro Negredo ធ្វើបានគ្រាប់ហ៊ែកទ្រីក នៅនាទី៣០ ៥១ និង ៩០ ជាមួយនឹងការវាយបក របស់ក្រុមភ្ញៀវបាន ២គ្រាប់វិញផងដែរ នៅនាទីទី៤៥ ដោយកីឡាករ Seydou Doumbia និងប៉េណាល់ទីគ្រាប់ទី២ នៅនាទីទី៧១ ។
ចប់ការប្រកួតពេញម៉ោង និងនាទីថែមបង្រ្គប់៣នាទី Man City ៥ និង Moscow ២ ដែលជាការបរាជ័យលើកទី២របស់ Moscow ក្រោយពីជំនួបក្នុងជើងទី១ Man City បានយកឈ្នះ ២-១ ដល់ក្នុងផ្ទះ កាលពី៣សប្តាហ៍មុន ៕

 

No comments:

Post a Comment