Wednesday, November 6, 2013

Atletico សម្លឹង​វគ្គ​១៦​ក្រុម ឯ​ជើង​ខ្លាំង​អង់គ្លេស​ទាំង​ពីរ​ត្រូវ​ឈ្នះ​នៅ​អាល្លឺម៉ង់

131106_25
Arda Turan (ឆ្វេង) របស់ Atletico Madrid ដណ្តើម​បាល់​ជា​មួយ Suttner របស់​ Austria Vienna អំ​ឡុង​ការ​ប្រកួត Champions League ពូល G របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា កន្លង​ទៅ​។ AFP
ពូល E
Chelsea (អង់គ្លេស) v Schalke 04 (អាល្លឺម៉ង់)
- 2:45 ទៀបភ្លឺ
ក្រោយពី​រង​បរាជ័យ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្រោម​ស្នាដៃ​របស់​ក្រុម Basel ក្រុម Chelsea បាន​ស្តារ​មុខ​មាត់​ក្នុង​យុទ្ធនា​ការ​ប្រចាំ​ទ្វីប​អឺរ៉ុប​នេះ​ជាមួយ ​នឹង​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅពេល​ជួប​ក្រុម Steaua Bucharest និង Schalke ក្នុង​ការ​ប្រកួត​កាលពី​ពេល​ថ្មី​ៗ​នេះ​។
Basel (ស្វ៊ីស) v Steaua Bucharest (រូម៉ានី) - 2:45 ទៀបភ្លឺ
Basel បាន​វិល​មកពី​ទឹកដី​ក្រុម Bucharest ជាមួយ​នឹង​ការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ដ៏​ខក​ចិត្ត​កាលពី​ពីរ​សប្តាហ៍ ​កន្លង​ទៅ​ដែល​បាន​ធ្វើឲ្យ​ពួកគេ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ និង​សម្លឹង​មើល​ទៅ​លើ​កៅអី​ដើម្បី​ឈាន​ទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Europa League លីក​វិញ​។
ពូល F
Borussia Dortmund (អាល្លឺម៉ង់) v Arsenal (អង់គ្លេស) - 2:45 ទៀបភ្លឺ
Dortmund បាន​បំបាក់​មុខ​ថ្ងៃ​ខួបកំណើត​គ្រប់​អាយុ​៦៤​ឆ្នាំ​របស់​លោក Arsene Wenger ជាមួយ​នឹង​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ នៅ​លើ​ទឹកដី Emirates កាលពី​ពីរ​សប្តាហ៍​កន្លង​ទៅ​ ហើយ​បច្ចុប្បន្ន Arsenal កំពុង​តែ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ដោយសារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​ បញ្ចូល​ទី​តិច​ជាង​ក្រុម​ម្ចាស់​ផ្ទះ​របស់​អាល្លឺម៉ង់​។
Napoli (អ៊ីតាលី) v Marseille (បារាំង)-2:45​ទៀបភ្លឺ
ក្រុម Napoli របស់​លោក Rafael Benitez ទើប​តែ​បាន​ទទួល​ជ័យជម្នះ​៣​លើក​ជាប់​ៗ​គ្នា​ក្នុង​ក្របខ័ណ្ឌ Serie A ហើយ​និង​ត្រូវ​ទទួល​ភ្ញៀវ Marseille នៅ​រាត្រី​នេះ ក្រោយពី​កត់ត្រា​ជ័យជម្នះ ២-១ នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន Velodrome នៅ​ថ្ងៃ​ប្រកួត​ជុំ​ទី​៣​។
ពូល G
Zenit St Petersburg (រុស្ស៊ី) v FC Porto (ព័រទុយហ្គាល់)-12 អ្រធាត្រ
Zenit អាច​នឹង​ដណ្តើម​បាន​ក្តីសង្ឃឹម​មួយ​ពី​ក្រុម Porto សម្រាប់​តំណែង​ចំណាត់​ថ្នាក់​លេខ​២​លើ​តារាង​ពូល​តាមរយៈ​ការ​ផ្តួល​ពួកគេ​នៅ ​រាត្រី​នេះ​ដើម្បី​បង្កើន​ការ​នាំ​មុខ​រហូត​ដល់​ទៅ​៤​ពិន្ទុ ខណៈ​ដែល​នៅ​សល់​ត្រឹម​តែ​២​ប្រកួត​ទៀត​។
Atletico Madrid (អេស្ប៉ាញ) v Austria Vienna (អូទ្រីស) - 2:45 ទៀបភ្លឺ
Atletico មិន​បាន​ធ្វើការ​ធ្ងន់ធ្ងរ​ឡើយ​ក្នុង​ការ​ប្រកួត​ក្នុង​ពូល​នេះ ហើយ​អាច​នឹង​ឈ្នះ​កៅអី​របស់​ខ្លួន​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​លើក​ ទី​១​បើ​គិត​ចាប់​តាំងពី​យុទ្ធនាការ​ឆ្នាំ​២០០៨-២០០៩ ប្រសិន​បើ​ពួកគេ​ទទួល​ជ័យជម្នះ​លើ​ក្រុម​អូ​ទ្រីស​មួយ​នេះ​ដែល​ជា​ក្រុម​ ពួកគេ​បាន​ផ្តួល​ក្នុង​លទ្ធផល ៣-០ កាលពី​ខែ​មុន​។
ពូល H
Ajax (ហូឡង់) v Celtic (ស្កុតឡេន) - 2:45 ទៀបភ្លឺ
Ajax ត្រូវ​ការ​យ៉ាង​ហោច​ណាស់​១​ពិន្ទុ​ពី​ការ​ប្រកួត​នេះ ប្រសិន​បើ​ពួកគេ​មិន​ចង់​ធ្លាក់​ចូល​គ្រោះថ្នាក់​ដ៏​ធំ​នៃ​ការ​ធ្លាក់​ចេញ​ សូម្បី តែ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល ដែល​ជា​ចំណាត់​ថ្នាក់​ឈាន​ទៅ​ប្រកួត Europa League​។
ផ្ទុយ​មក​វិញ Celtic នឹង​ខិតខំ​ព្យាយាម​ស្វែងរក​ជ័យជម្នះ​ដូច​គ្នា​មួយ​ដែល​ពួកគេ​បាន​ទទួល​ នៅពេល​ជួប​ក្រុម​ហូឡង់​មួយ​នេះ​កាលពី​ខែ​មុន​ដើម្បី​បង្កើន​ក្តីសង្ឃឹម ​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​រដូវកាល​ លើក​ទី​២​ជាប់​ៗ​គ្នា​។
Barcelona (អេស្ប៉ាញ) v AC Milan (អ៊ីតាលី)
- 2:45 ទៀបភ្លឺ
ក្រុម Barcelona នឹង​ឈ្នះ​កៅអី​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ ប្រសិន​បើ​ពួកគេ​ទទួល​ជ័យជម្នះ​ក្នុង​ផ្ទះ​ខ្លួនឯង​ពេល​ជួប​ក្រុម AC Milan ដែល​កំពុង​តែ​ជួប​បញ្ហា​ការ​រងរបួស​របស់​កីឡាករ និង​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​៕ IS

No comments:

Post a Comment