ភ្នំពេញ: រាជរដ្ឋាភិបាល
បានប្រកាសចេញនូវអត្រាតម្លើងប្រាក់ខែ ដល់មន្ត្រីរាជការ
និងកងកម្លាំងប្រដាប់អាវុធ។ អត្រាតម្លើងប្រាក់ខែនោះ ត្រូវបានបង្ហាញ
ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០១៤។ សេចក្តីព្រាងច្បាប់ថវិកាជាតិ
ឆ្នាំ២០១៤ ឬឈ្មោះជាផ្លូវការហៅថា “សេចក្តីព្រាងច្បាប់ ស្តីពី
ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៤” បង្ហាញថានៅឆ្នាំ២០១៤
រាជរដ្ឋាភិបាល នឹងត្រូវការថវិកាចំណាយសរុប ១៤.១៦៧.៤៤៩,៣ លានរៀល
ស្មើនឹងប្រមាណ ៣.៥០០ លានដុល្លារអាមេរិក។ ថវិកាជាតិ ឆ្នាំ២០១៤ កើនឡើង ១៣,១% ធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១៣ ដែលមានចំនួនប្រមាណ ៣.០០០ លានដុល្លារ។
សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៤ ដែលកំពុងស្ថិតនៅរដ្ឋសភា បង្ហាញថា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានប្រចាំខែ ជូនមន្ត្រីរាជការស៊ីវិល ដូចខាងក្រោម៖
-តម្លើង ៤០.០០០ រៀល សម្រាប់ក្របខ័ណ្ឌ ប្រភេទ “ក”
-តម្លើង ៨០.០០០ រៀល សម្រាប់ក្របខ័ណ្ឌ ប្រភេទ “ខ” “គ” និង”ឃ”
-តម្លើងប្រាក់ឧបត្ថម្ភ ប្រចាំខែ ចំនួន ៤០.០០០ រៀល ជូនគ្រូចូលនិវត្តន៍ ដែលបន្តបម្រើការងារ ជាគ្រូជាប់កិច្ចសន្យា
-ដំឡើងប្រាក់ហូបប្រចាំថ្ងៃ របស់កងកម្លាំងប្រដាប់អាវុធ ចំនួន ១.៥០០ រៀល ក្នុងមួយថ្ងៃ ទៅ ៤.០០០ រៀល ក្នុងមួយថ្ងៃ ព្រមទាំងបានផ្តល់ប្រាក់ហូប ដល់អង្គភាពសម្រាប់ការហ្វឹកហាត់ របស់យោធា ចំនួន ៣.០០០ រៀល ក្នុងមួយថ្ងៃ។
រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា គោលនយោបាយថ្មីនេះ នឹងធ្វើឲ្យប្រាក់បៀវត្សប្រចាំខែ របស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាបបំផុន កើនពី ៣២០.០០០ រៀល ដល់ ៤២០.០០០ រៀល៕
ប្រភពពី CEN

No comments:
Post a Comment