ការបញ្ចេញប្រតិកម្មរបស់ Hart ដែលបានស្រែកថា «ទុកឲ្យអ្នកចាំទី ទុកឲ្យអ្នកចាំទី» ខណៈរូបគេព្យាយាមសង្គ្រោះបាល់នៅពីមុខប្រអប់ទីរបស់គេ បានបង្ហាញថា អ្នកចាំទីរូបនេះក៏បានធ្វើការបញ្ជាក់ប្រាប់ដល់ Nastasic ផងដែរ។
ប៉ុន្តែ ការសម្រេចចិត្តរបស់គេក្នុងការរត់ចេញពីប្រអប់ពិន័យ១១ម៉ែត្រ ពិតជាមិនបានស្ថិតក្នុងភាពប្រុងប្រយ័ត្នឡើយ និងស្រដៀងគ្នាទៅនឹងការប្រព្រឹត្តកំហុសរបស់គេនៅពេលប្រកួតជាមួយ នឹងក្រុម Aston Villa កាលពីខែមុនអ៊ីចឹងដែលនៅពេលនោះគេបានអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Andreas Weimann រកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមខ្លួន។
វាមាននូវការប្រព្រឹត្តកំហុសដ៏មិនគួរកើតឡើងក្នុងការប្រកួតធំ ៗជាច្រើនទៀតនៅពេលសង្គ្រោះគ្រាប់បាល់របស់ Franck Ribery និង Arjen Robben របស់ក្រុម Bayern Munich និង កីឡាករ Fraizer Campbell របស់ក្រុម Cardiff ក៏ដូចជានៅពេលប្រកួតនឹងក្រុមស្កុតឡេនសម្រាប់អង់គ្លេស។ ពិតណាស់ គ្រាប់បាល់បញ្ចូលទីរបស់ Torres មានភាពស្រដៀងគ្នាទៅនឹងគ្រាប់បាល់បំប៉ោងសំណាញ់របស់ Nikola Kalinic សម្រាប់ក្រុម Blackburn នៅលើទឹកដីក្រុម Man City កាលពីរយៈពេលបីឆ្នាំកន្លងទៅអ៊ីចឹង ដែលបង្ហាញថា អ្នកចាំទីរូបនេះមិនបានរៀនពីមេរៀនអ្វីឡើយ។
លោក Pellegrini ដែលបានចាកចេញទាំងខឹងសម្បាយ៉ាងខ្លាំងដោយសារការអបអរជ័យជម្នះរបស់ លោក Jose Mourinho ដែលជាគូប្រជែងរបស់លោក និងជ័យជម្នះរបស់ Chelsea នោះ បាននិយាយថា៖ «អ្វីដែលខ្ញុំគិត ខ្ញុំនឹងមិននិយាយឡើយ»។
លោកបានបន្តថា៖ «ខ្ញុំសូមប្រាប់ម្តងហើយម្តងទៀតថា ការវិភាគដែលខ្ញុំធ្វើជាមួយនឹងកីឡាករម្នាក់ គឺខ្ញុំធ្វើតែជាមួយនឹងកីឡាករប៉ុណ្ណោះ មិនមែនជាមួយបណ្តាញសារព័ត៌មានឡើយ។ អ្នកត្រូវតែសួរ [Hart] អំពីកម្រិតនៃការជឿជាក់របស់គេ។ ខ្ញុំពិភាក្សាតែរឿងផ្ទៃក្នុងជាមួយនឹងកីឡាករប៉ុណ្ណោះ។ យើងនឹងត្រួតពិនិត្យទៅលើមធ្យោបាយដ៏ល្អបំផុតក្នុងការរៀបចំរឿង ផ្សេងៗ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងកំពុងតែបាត់បង់ពិន្ទុដ៏ល្ងង់ខ្លៅ។ ការបរាជ័យ៣លើកដែលយើងបានជួបនៅក្រៅទឹកដី យើងពិតជាមិនសមជួបឡើយ ប៉ុន្តែ ធាតុពិតនោះគឺថា យើងបានចាញ់ពួកគេ ហើយយើងមានការទទួលខុសត្រូវដ៏សំខាន់សម្រាប់គ្រាប់បាល់ដែលក្រុម ផ្សេងទៀតបានស៊ុតបញ្ចូលទី។ យើងព្យាយាមរៀបចំ។ យើងមានពេលវេលាក្នុងការរៀបចំ»។
ជាមួយគ្នានោះ លោក Mourinho បានប្រកាសថា លោកនឹងដាក់ឲ្យក្រុមមិនសូវខ្លាំងមួយឲ្យលេងក្នុងការប្រកួត ដណ្តើមពាន Capital One Cup ជុំទី៤នៅរាត្រីនេះលើទឹកដីក្រុម Arsenal ដែលនឹង
No comments:
Post a Comment