Tuesday, October 29, 2013

Neymar បំបាក់​មុខ Bale ក្នុង​ជំ​នួប​ដែល​គេ​ហៅ​ថា El Classico

131028_25a
Neymar របស់ Barcelona អំឡុង​ការ​ប្រកួត El Clasico ជាមួយក្រុម Real នៅ Camp Nou។ AFP
ក្រុងបាសេឡូណា: Gareth Bale បាន​ទទួល​ឱកាស​របស់​ខ្លួន​ក្នុង​ការ​បង្ហាញ​ភាព​អស្ចារ្យ​នៅលើ​ឆាក​ដ៏​ធំ​ បំផុត​ក្នុង​ចំណោម​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​រូបគេ​បាន​ធ្វើការ​បង្ហាញ​ខ្លួន​ក្នុង​ជំនួប El Clasico ជា​លើក​ទី​១​របស់​គេ​សម្រាប់​ក្រុម Real Madrid នៅពេល​ជួប​ជាមួយ​នឹង​ក្រុម Barcelona។ ប៉ុន្តែ ជា​អកុសល​សម្រាប់​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​វេលស៍​រូបនេះ​ព្រោះ​វា​គឺ​ កីឡាករ​ចំណូល​ថ្មី​ដែល​មាន​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​ម្នាក់​ទៀត​ក្នុង​ការ​ ប្រកួត​នេះ​ដែល​ជា​អ្នក​បង្ហាញ​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ ខណៈ​ដែល Neymar បាន​រក​គ្រាប់​បាល់​បើក​ឆាក​ឲ្យ ក្រុម Barcelona ហើយ​បន្ទាប់មក​បាន​ជួយ​ឲ្យ Alexis Sanchez ធ្វើឲ្យ​ការ​ប្រកួត​នេះ​មាន​សុវត្ថិភាព​ក្នុង​រយៈពេល​១២​នាទី​ចុងក្រោយ។
ខ្សែប្រយុទ្ធ Jese Rodriguez បាន​រក​គ្រាប់បាល់​វាយបក​មួយ​គ្រាប់​វិញ​សម្រាប់ Real Madrid ក្នុង​នាទី​បន្ថែម​ដើម្បី​ធ្វើឲ្យ​បញ្ចប់​ក្នុង​លទ្ធផល ២-១ ប៉ុន្តែ Bale មិន​បាន​បន្ត​សកម្មភាព​រហូត​បញ្ចប់​ការ​ប្រកួត​ឡើយ ខណៈ​ដែល​រូបគេ​ត្រូវ​បាន​ប្តូរ​ដោយ​កីឡាករ Karim Benzema នៅក្នុង​រយៈពេល​៣០​នាទី​ចុងក្រោយ។
Neymar បាន​និយាយ​ថា​៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុង​ការ​រក​គ្រាប់បាល់​ដ៏​ពិសេស​មួយ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​៣​ពិន្ទុ​ដែល​យើង​ទទួល​បាន។ វា​ពិតជា​រឿង​ដ៏​រំភើប​ណាស់​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ ប្រកួត​នេះ​ដែល​រាល់​កីឡាករ​ទាំងអស់​ចង់​លេង​»។
ភាព​ផ្ទុយ​គ្នា​រវាង​កីឡាករ​ដែល​ត្រូវ​បាន​គេ​ទិញ​ចូល​ក្នុង​តម្លៃ​ខ្លួន ​ដ៏​ខ្ពស់​កាលពី​រដូវក្តៅ​ទាំង​ពីរ​រូប​នេះ ប្រហែល​ជា​មិន​មាន​ភាព​អស្ចារ្យ និង​ចាប់​អារម្មណ៍​ជាង​ភាព​ខុស​គ្នា​ទៅលើ​របៀប​ដែល​ពួកគេ​មាន​ភាព​ស៊ាំ​ទៅ​ នឹង​ការ​ប្រកួត​ក្របខ័ណ្ឌ La Liga ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៅ​អេស្ប៉ាញ​ឡើយ។
Neymar បាន​ផ្តល់​ផល​តបស្នង​យ៉ាង​ធំ​ទៅ​នឹង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​របស់​គេ ក្រោយពី​ការ​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៥៧​លាន​អឺរ៉ូ (ស្មើ​នឹង​៧៨,១​ដុល្លារអាមេរិក) របស់​គេ​ពី​ក្លិប Santos បាន​បញ្ចប់​សព្វគ្រប់ នៅ​មុន​ពេល Barcelona បាន​បញ្ចប់​យុទ្ធនាការ​កាលពី​រដូវកាល​មុន។
ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ទទួល​នូវ​ការ​ស្វាគមន៍​ យ៉ាង​កក់ក្តៅ​ក្នុង​រដ្ឋធានី​របស់​តំបន់ Catalonia កាលពី​ថ្ងៃ​ចន្ទ​ទី​១​ខែ​មិថុនា កន្លង​ទៅ​នៅ​មុន​ពេល​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​គេ​វិញ​ដើម្បី​ ប្រកួត​ក្នុង​យុទ្ធនាការ​ពិភពលោក ហើយ​បើ​ទោះ​បី​ត្រូវ​ប្រកួត​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​មួយ​ចំនួន​របស់​ ខ្លួន​ក៏​ដោយ ប៉ុន្តែ រូប​គេ​បាន​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​ពាន​រង្វាន់ Confederations Cup ជាមួយ​នឹង​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ លើ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។
នៅ​រាត្រី​ថ្ងៃ​ដដែល​នោះ វា​មិន​ត្រឹម​តែ​ជា​ថ្ងៃ​ដែល​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​បំបាក់​មុខ Bale ប៉ុណ្ណោះ​ទេ ប៉ុន្តែ រូប​គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត​នៅលើ​ទីលាន​ផង​ដែរ តាមរយៈ​ការ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​គឺ Lionel Messi និង​ខ្សែប្រយុទ្ធ Cristiano Ronaldo។
គ្រាប់បាល់​របស់​គេ​ត្រឹម​តែ​ជា​គ្រាប់បាល់​ទី​៤​ប៉ុណ្ណោះ​ក្នុង​ចំណោម​ ការ​បង្ហាញ​ខ្លួន​១៤​លើក ប៉ុន្តែ ការ​បញ្ជូន​បាល់​ទៅ​ឲ្យ Sanchez ដើម្បី​រក​គ្រាប់បាល់​បញ្ចូល​ទី​ដ៏​ល្អ គឺជា​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ក្នុង​ការ​រក​គ្រាប់​បាល់​ទី​ជា​ លើក​ទី​៧​របស់​គេ​ដែល​បាន​ធ្វើឲ្យ​គេ​ក្លាយ​ជា​អ្នក​បញ្ជូន​បាល់​ដ៏​ល្អ​ ក្នុង​ក្រុម​មួយ​ដែល​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗ​ដូចជា Andres Iniesta, Xavi និង Cesc Fabregas៕ IS

No comments:

Post a Comment