ឈុតឆាកប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅលើទីលាន Man City បានទម្លាក់ក្រុមម្ចាស់ផ្ទះសារិកាព្រៃ Newcastle United ក្នុងនាទីបន្ថែមយ៉ាងលំបាក ដោយលទ្ធផលបច្ចេកទេស ២-០ ខណៈដែលការប្រកួតពេញម៉ោង មាន លទ្ធផល ០-០ ។ ទាំងពីរគ្រាប់របស់ Man City កើតឡើងនៅនាទី ៩៩ និង ១០៥ ពីការធ្វើបានសម្រេច ដោយ កីឡាករ Alvaro Negredo និង Edin Dzeko ដែលនេះជាជោគជ័យថ្មី មួយទៀតរបស់ Man City នៅទឹកដីក្រៅផ្ទះ បើទោះបីជាអាទិត្យ មុន Chelsea យកឈ្នះ ២-១ ក៏ដោយក្នុង Premier League ។
ដូចគ្នានេះដែរ ក្រុមម្ចាស់ផ្ទះ Spurs ក៏បានទម្លាក់ក្រុមភ្ញៀវក្មេងខ្ចី Hull City ដោយលំបាកផងដែរ ពោលគឺដោយ បាល់ ប៉េណាល់ទី ៨-៧ បន្ទាប់ពីការប្រកួតពេញម៉ោង និងនាទីបន្ថែមមានលទ្ធផល ២-២ ។ ២គ្រាប់របស់ Spurs រកបាន ដោយកីឡាករ Gylfi Sigurdsson នៅនាទី១៦ និងគ្រាប់ទី២ដោយកីឡាករ Harry Kane នៅនាទី១០៨ ជាមួយនឹង ២គ្រាប់របស់ក្រុមភ្ញៀវ វិញរកបានដោយកីឡាករ Brad Frieded របស់ក្រុម Spurs ជួយស៊ុតឲ្យ(Own Goal)នៅនាទីទី ៥៣ និងគ្រាប់ទី២ ដោយកីឡាករ Paul McShane នៅនាទី៩៨ ។
ចប់ការប្រកួតពេញម៉ោង និងនាទីបន្ថែម Spurs ២ Hull City ២ តែឈានដល់ទាត់បាល់ ប៉េណាល់ទី Spurs ធ្វើបាន សម្រេច ៨គ្រាប់ ខណៈក្រុម Hull City ធ្វើបានសម្រេចតែ ៧គ្រាប់ ។ នៅពេលនេះ៧ក្រុមហើយបាន ឡើងទៅឈរ ចាំ មុនក្នុងវគ្គ៨ក្រុមចុងក្រោយមាន Man City, Spurs, Chelsea, Man Utd, West Ham Utd, Leicester City និង ក្រុម Stoke City ខណៈដែលនៅសល់មួយក្រុមទៀតគឺម្ចាស់ផ្ទះ Sunderland ជួបជាមួយក្រុម Southampton នៅ រាត្រីថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០១៣ ខាងមុខ ៕
No comments:
Post a Comment