ស្ទឹងត្រែងៈ ឈើគ្រញូងជាច្រើនដុំ មានទម្ងន់ជាង ៣ តោន
ត្រូវកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ស្ទឹងត្រែង
ចុះធ្វើការឆែកឆេរនិងរឹបអូសបានពីក្នុងផ្ទះជួលមួយកន្លែង នៅភូមិ
ព្រែក ក្នុង សង្កាត់ ក្រុង-ខេត្ត ស្ទឹងត្រែង
បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវរកឃើញកាលពីថ្ងៃអង្គារម្សិលមិញ។
លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ស្ទឹងត្រែង
បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា
ពាក់ព័ន្ធនឹងប្រតិបត្តិការចុះឆែកឆេរ
និងរឹបអូសឈើគ្រញូងកាលពីថ្ងៃអង្គារ
នៅក្នុងផ្ទះជួលមួយកាលពីម៉ោងជាង ១០ ព្រឹក ថ្ងៃទី៦ ខែ សីហា ឆ្នាំ
២០១៣ នៅភូមិ ព្រែក សង្កាត់-ក្រុង-ខេត្ត ស្ទឹងត្រែង
ខាងសាលាដំបូងខេត្តគ្រាន់តែជាការចូលរួមប៉ុណ្ណោះ។
លោកស្រីប្រាប់ថា៖
«ខ្ញុំមិនបានដឹងលម្អិតពីចំនួនតួលេខឈើគ្រញូងនោះថា
មានចំនួនប៉ុន្មានពិតប្រាកដទេ
ព្រោះខ្ញុំធ្វើទៅតាមនីតិវិធីរបស់តុលាការតែប៉ុណ្ណោះ»។
លោក ស វុទ្ធី នាយខណ្ឌ រដ្ឋបាលព្រៃឈើក្រុង
ស្ទឹងត្រែងបានឲ្យដឹងពីម្សិលមិញថា
សមត្ថកិច្ចចម្រុះខេត្តនិងព្រះរាជអាជ្ញាបានចុះឆែកឆេរនិង
រឹបអូសឈើគ្រញូងបានជាង ៣ ពាន់គីឡូក្រាម
ហើយលោកបានបញ្ជូនទៅរក្សាទុកនៅការិយាល័យខណ្ឌ រដ្ឋបាលព្រៃឈើហើយ។
លោកប្រាប់ថា៖ «សមត្ថកិច្ចរឹបអូសបានតែឈើប៉ុណ្ណោះ
ឯមនុស្សយើងមិនឃើញនៅទីនោះទេ ហើយផ្ទះផ្ទុកឈើនោះគឺជាផ្ទះជួល។
សមត្ថកិច្ចត្រូវបានម្ចាស់ផ្ទះនាំចូលឆែកឆេរ។
យើងរកឃើញតែឈើគ្រញូងតូចៗ»។
លោកឲ្យដឹងទៀតថា ករណីនេះ ខាងខណ្ឌ រដ្ឋបាលព្រៃឈើខេត្ត
បានធ្វើកំណត់ហេតុរួចរាល់ហើយដើម្បីស្រាវជ្រាវរកម្ចាស់ពិតប្រាកដ៕ By Phnom Penh Post
No comments:
Post a Comment