រតនគិរីៈ ប្រជាសហគមន៍ និងមន្ត្រីអង្គការ អាដហុក
បានឲ្យដឹងថា បុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុន ២៧
ត្រូវបានគេរាយការណ៍ថា
បានចូលកាប់ឈើខុសច្បាប់នៅក្នុងសហគមន៍ព្រៃការពារ
នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
និងបានដឹកជញ្ជូនឈើទាំងនោះចូលទៅប្រទេសវៀតណាម។
លោក រម៉ាស ស្វាង តំណាងសហគមន៍ព្រៃឈើនៅភូមិ ឡំ ឃុំ
ប៉ក់ញ៉ៃក្នុងស្រុក អូរយ៉ាដាវ និងអ្នកភូមិ បីនាក់ផ្សេងទៀត
ដែលបានចុះល្បាតព្រៃសហគមន៍កាលពីថ្ងៃអាទិត្យ
បានប្រទះឃើញជំរុំក្រុមកាប់ឈើជនជាតិវៀតណាមដែលផ្ទុកដោយកំណាត់ឈើ
ច្រើនជាង ៤០ដើម ដែលមួយដើមៗមានប្រវែងជាង ១០ម៉ែត្រ។
លោកបានរៀបរាប់ប្រាប់ថា «ពួកយើងបានឃើញជនជាតិវៀតណាម ៦
នាក់នៅក្នុងតង់ រថយន្តដឹកឈើ និងត្រាក់ទ័រមួយគ្រឿង។
យើងបានថតវីឌីអូ និងរូបថតនៅក្នុងជំរុំនោះ
និងឈើទុកជាភស្តុតាងហើយ»។
លោកបន្តថា ពេលបានឃើញអ្នកល្បាតព្រៃដូចពួកយើងមក ជនជាតិវៀតណាមបានចេញពីក្នុងតង់ និងបានសុំឲ្យយើងកុំឲ្យថតរូប។
លោក រម៉ាស ស្វាង បានសួរពួកគេថា «
ហេតុអ្វីបានជាពួកគេចូលមកកាប់ព្រៃឈើកម្ពុជា
នេះជាព្រៃការពាររបស់សហគមន៍។
ក្រុមសហគមន៍ក៏បានរាយការណ៍ទៅសមាគមអាដហុកអំពីករណីកាប់ឈើខុស
ច្បាប់នេះ។
ក្រុមហ៊ុន ៧២ ដែលជាមានកិច្ចសន្យារួមជាមួយនឹងក្រុមហ៊ុន ម៉ែន
សារុន បានទទួលសិទ្ធិជាសម្បទានដីសេដ្ឋកិច្ច
ក្នុងការឈូសឆាយព្រៃដើម្បីដាំដំណាំកៅស៊ូ
និងត្រូវបានគេរាយការណ៍ជារឿយៗថា
បានកាប់ឈើខុសច្បាប់ក្នុងសហគមន៍ព្រៃការពារ ដោយមន្ត្រី
និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។
ក្រុមហ៊ុននេះត្រូវបានតុលាការខេត្តរតនគិរី
កោះហៅសាកសួរអំពីបញ្ហាកាប់ឈើកាលពីខែកុម្ភៈ ហើយ កាលពីខែមិថុនា
ប្រជាសហគមន៍ក្នុងតំបន់នោះបានទៅរឹបអូសកូនសោរ និងអាគុយ
ត្រាក់ទ័រឈូសដីរបស់ក្រុមហ៊ុន។
សមាគម អាដហុក នឹងចុះធ្វើការស៊ើបអង្កេត ករណីកាប់ឈើខុសច្បាប់
ក្នុងស្រុក អូរយ៉ាដាវ បន្ទាប់ពីប្រជាសហគមន៍ ជនជាតិដើមភាគតិច
បានរាយការណ៍ថា
ជនជាតិវៀតណាមបាននិងកំពុងបន្តឆ្លងដែនខុសច្បាប់ចូលមកកាប់ឈើ
នៅក្នុងទឹកដីខ្មែរឥតឈប់ឈរ។
លោក ឆាយ ធី មន្រ្តីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស អាដហុក ខេត្ត
រតនគិរី បានឲ្យដឹងកាលពីម្សិលមិញថា
ប្រជាសហគមន៍ជនជាតិដើមភាគតិចភូមិ តេន ឃុំ យ៉ាទុង និងភូមិ ឡំ ឃុំ
ប៉ក់ញ៉ៃក្នុងស្រុក អូរយ៉ាដាវ បានរាយការណ៍មក អាដហុក
ជាបន្តបន្ទាប់ពីករណីដែលជនជាតិវៀតណាម ឆ្លងដែនចូលដីខ្មែរ
កាប់ឈើខុសច្បាប់ចាប់តាំងពីខែមុនមក។
លោកបន្តថា៖«ពួកវៀតណាម ចូលមកកាប់ពេលយប់
និងដឹកចេញទាំងយប់ទៅប្រទេសគេ ដោយគ្មានការទប់ស្កាត់ទេ។
យើងនឹងចុះអង្កេតពីរឿងនេះ នៅសប្តាហ៍ក្រោយ
ដើម្បីប្រមូលយកភ័ស្តុតាង»។
លោកបន្តថា អាដហុក សហការណ៍ជាមួយនឹងសហគមន៍
នៅក្នុងការទប់ស្កាត់ការកាប់ឈើខុសច្បាប់បែបនេះ
ហើយកាលពីចុងខែកក្កដា អាដហុក
បានផ្តល់ម៉ាស៊ីនថតរូបមួយគ្រឿងដល់ប្រជាសហគមន៍
ដើម្បីថតយកសកម្មភាពកាប់ឈើខុសច្បាប់ របស់ជនជាតិវៀតណាមទាំងនោះ។
ទោះយ៉ាងណាលោក សេន វឿន នាយប៉ុស្តិ៍ យ៉ាទុង បានបដិសេធថា
មិនមានករណីជនជាតិវៀតណាមឆ្លងដែនមកកាប់ឈើក្នុងទឹកដីខ្មែរនោះ
ទេ។ លោកបញ្ជាក់ថា៖ «នៅក្នុងភូមិនេះ គ្មានព្រៃទៀតទេ គឺក្រុមហ៊ុន ៧២
បានកាប់ឈូសឆាយដាំកៅស៊ូអស់តាំងពីឆ្នាំមុនមកម៉្លេះ»៕ By Phnom Penh Post
No comments:
Post a Comment