ភ្នំពេញៈ
ពាណិជ្ជកម្មឥណ្ឌាជាមួយកម្ពុជាបានកើនឡើងទ្វេដងរហូតដល់ ១០០
លានដុល្លារអាមេរិកក្នុងរយៈពេល ៣
ឆ្នាំកន្លងមកនេះហើយត្រូវរំពឹងថានឹងកើនឡើងទ្វេដងបន្ថែមទៀតនៅ
ក្នុងរយៈពេល ៣ ឆ្នាំក្រោយទៀត។
វត្តមាននៃការវិនិយោគរបស់ឥណ្ឌាគឺមានភាពស្ងប់ស្ងាត់ធៀបនឹង
«ទីផ្សារដ៏ធំ» មកពីប្រទេសចិន ប៉ុន្តែលោក Dinesh Patnaik
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាមានទំនុកចិត្តថាពាណិជ្ជកម្មនេះ
នឹងកើនឡើងខ្លាំងតាមការព្យាករចាប់ពីទីនេះ។
តើអ្វីជាទំនាក់ទំនងពាណិជ្ជកម្មបច្ចុប្បន្នរវាងឥណ្ឌា និងកម្ពុជា?
ពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយបណ្ដាប្រទេសអាស៊ានពេលនេះគឺមាន ជាង
៨០ ពាន់លានដុល្លារអាមេរិក
ប៉ុន្តែមានការកើនឡើងការធ្វើពាណិជ្ជកម្មខាងក្នុងជាច្រើន។
កម្ពុជាទិញថ្នាំពេទ្យមានតម្លៃជាង ១០០
លានដុល្លារអាមេរិកពីក្រុមហ៊ុនរបស់ឥណ្ឌា
ជាពាណិជ្ជកម្មដ៏ធំបំផុតរបស់យើងនៅទីនេះប៉ុន្តែនៅពេលខ្ញុំមើលទៅ
តួលេខពាណិជ្ជកម្ម
ថ្នាំពេទ្យដែលកម្ពុជាទិញផ្ទាល់ពីឥណ្ឌាមានតម្លៃតែ ៥០
លានដុល្លារអាមេរិកប៉ុណ្ណោះដែលនេះកំពុងឆ្លុះបញ្ចាំងពីពាណិជ្ជកម្ម
រវាងបណ្ដាប្រទេសជាឈ្នួញកណ្ដាលជាច្រើនដូចជា ប្រទេសថៃ សិង្ហបុរី
និងម៉ាឡេស៊ី ជាមួយកម្ពុជាជំនួសឲ្យពាណិជ្ជកម្មផ្ទាល់ឥណ្ឌា-កម្ពុជា។
តើឥណ្ឌាពេលនេះជាប់លំដាប់ជាប្រភពនៃការនាំចូល និងពាណិជ្ជកម្មដូចម្តេចដែរ?
យើងស្ថិតនៅលំដាប់ខ្ពស់ទី ២០
ប៉ុន្តែមិនមែនជាចំណាត់ថ្នាក់ខ្ពស់ទី១០នោះទេ។
ផលិតផលឥណ្ឌាជាច្រើនដែលនាំចូលកម្ពុជាតាមរយៈបណ្ដាប្រទេស ទីបី
ដូច្នេះវាមិនមែនស្ថិតនៅក្នុងតួលេខពាណិជ្ជកម្មរបស់យើងនោះទេ។
ខ្ញុំកំពុងព្យាយាមទាក់ទងជាមួយនឹងក្រុមហ៊ុនផលិតក្រុមហ៊ុនផ្គត់ផ្គង់
និងក្រុមហ៊ុនលក់ដើម្បីចរចាជាមួយអ្នកទិញនៅឥណ្ឌាដោយផ្ទាល់។
ខ្ញុំបាននិយាយទៅកាន់ក្រុមប្រឹក្សាលើកកម្ពស់វាយនភ័ណ្ឌនៅឥណ្ឌាកាល
ពីឆ្នាំទៅក្នុងការតភ្ជាប់ពួកគេផ្ទាល់ជាមួយអ្នកទិញ។
ចាប់ពីពេលនោះមកវាយនភ័ណ្ឌកើនឡើង ២២០ ភាគរយ ចាប់ពី ៣
លានដុល្លារអាមេរិកដល់ ៧ លានដុល្លារអាមេរិក។
តើនិន្នាការអ្វីខ្លះដែលអ្នកកំពុងមើលឃើញនៅក្នុងទំនាក់ទំនងឥណ្ឌា-កម្ពុជា?
វានឹងត្រូវការពេលវេលាមួយចំនួនក្នុងការទទួលបានចំនួនដ៏ច្រើន
ពិតប្រាកដដូចសិង្ហបុរី ថៃ និងម៉ាឡេស៊ី
ប៉ុន្តែវាកំពុងកើនឡើងតាមមាត្រសាស្ដ្រ។
ជារួមពាណិជ្ជកម្មផ្ទាល់បានកើនឡើងជិតពីរដងក្នុងរយៈពេល ៣
ឆ្នាំចុងក្រោយនេះដោយកើនឡើងពីប្រហែល ៥០ លានដុល្លារ ដល់ ១០០
លានដុល្លារក្នុងពេលថ្មីៗនេះ។ វានឹងកើនឡើងពី ២០០ លានដុល្លារដល់
២៥០ លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត។
តើការវិនិយោគរបស់ឥណ្ឌានៅកម្ពុជាដូចម្ដេច?
ការវិនិយោគកំពុងកើនឡើង។ ក្រុមហ៊ុនរបស់ឥណ្ឌាមួយវិនិយោគប្រហែល
១០០ លានដុល្លារដើម្បីបើករោងចក្រចម្រាញ់ស្ករអំពៅ
ប្រហែលជាមួយខែកន្លងមកហើយ។
យើងមានវិនិយោគិនច្រើនចូលមកក្នុងវិស័យរោងម៉ាស៊ីនកិន ស្រូវ
ស្ករត្នោត កៅស៊ូ និងការរុករករ៉ែ។
ខ្ញុំកំពុងព្យាយាមផ្លាស់ប្តូរគំនិតក្នុងចំណោមពាណិជ្ជករ
នៅឥណ្ឌាដែលពួកគេគួរតែចូលទៅក្នុងទីផ្សារធំៗដូចជាសិង្ហបុរី ថៃ
និងម៉ាឡេស៊ី មុនពេលចូលមកកម្ពុជា។
ការវិនិយោគរបស់ឥណ្ឌានៅកម្ពុជាគឺស្ថិតក្នុងដំណាក់កាលដំបូង
ប៉ុន្តែចំណាប់អារម្មណ៍កំពុងតែកើនឡើងដូច្នេះខ្ញុំមានទំនុកចិត្ត
ច្រើន។
អ្វីជាបញ្ហាប្រឈមចំពោះកំណើនវិនិយោគរបស់ឥណ្ឌា?
ពាណិជ្ជករមិនដឹងអំពីសក្ដានុពលនៅទីនេះទេ។
ពួកគេចង់ធ្វើពាណិជ្ជកម្មតាមបណ្ដាប្រទេសដែលវាត្រូវបានបង្កើតឡើង
រួចហើយ និងមានកិច្ចសន្យា។
ថាមពលអគ្គិសនីគឺមានតម្លៃខ្ពស់ផងដែរនៅក្នុងប្រទេសនេះ។
ការចំណាយភាគច្រើនគឺលើការប្រើប្រាស់ថាមពលអគ្គិសនីជាមូលដ្ឋាន
ដែលធ្វើឲ្យមានការលំបាកក្នុងការធ្វើពាណិជ្ជកម្ម។
កាលបើមានគម្រោងនាំចូលអគ្គិសនី ហើយតម្លៃចុះទាប
មនុស្សនឹងចូលមកកាន់តែច្រើន។
តើអ្នកនឹងកែលម្អបណ្ដាញក្នុងការនាំពាណិជ្ជកម្មរបស់ឥណ្ឌាចូលមកទីនេះយ៉ាងណា?
តាមរយៈការនាំគណៈប្រតិភូកាន់តែច្រើនពីឥណ្ឌាយើងអាចជួយឲ្យ
ពួកគេយល់ពីកម្ពុជាជាប្រទេសល្អនិងងាយស្រួលមួយក្នុងការធ្វើ
ពាណិជ្ជកម្ម។ សិក្ខាសាលាជាច្រើន
និងព្រឹត្តិការណ៍ជាបណ្ដាញនឹងជួយពួកគេជួបជាមួយនឹងពាណិជ្ជករជា
ច្រើនផ្សេងទៀត។ក្នុងចំណោមគណៈប្រតិភូពី ៥ទៅ
៦ក្រុមដែលយើងបាននាំមកក្នុងរយៈពេល ៦ខែចុងក្រោយនេះគណៈប្រតិភូ ២
ឬ ៣
ក្រុមបានចាប់ផ្ដើមគម្រោងពិតប្រាកដជាច្រើនប៉ុន្តែពួកគេទាំងអស់
កំពុងពិភាក្សាគ្នា។
ការពិភាក្សានេះទំនងជាមិនមានលទ្ធផលនោះទេ
ប៉ុន្តែការនិយាយអំពីវានឹងបង្កើនចំណាប់អារម្មណ៍តាមរយៈពាក្យសម្ដី
។
ដោយមានធនាគារឥណ្ឌានៅទីនេះគឺពិតជាលើកទឹកចិត្តដល់វិនិយោគិន
ឥណ្ឌា។
ពួកគេត្រូវការជំនួយមួយចំនួនក្នុងការចាប់ផ្ដើមពាណិជ្ជកម្មនៅ
ទីនេះគឺជាអ្វីដែលខ្ញុំកំពុងព្យាយាមធ្វើ។យើងចង់បានជើងហោះហើរ
ត្រង់ទៅឥណ្ឌាផងដែរនៅចុងឆ្នាំនេះ
ឬនៅដើមឆ្នាំក្រោយដែលនឹងជួយឲ្យការធ្វើពាណិជ្ជកម្មកាន់តែមាន
ភាពងាយស្រួល។
តើការបង្កើតសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជាកាលពីឆ្នាំមុនជះឥទ្ធិពលដល់វិនិយោគិនឥណ្ឌាយ៉ាងណាខ្លះ?
វាធ្វើឲ្យមានភាពខុសប្លែកគ្នាយ៉ាងធំក្នុងការបន្ថែមវត្តមាន
ជនបរទេសនៅកម្ពុជា។ សភាពាណិជ្ជកម្មនេះ
មានតួនាទីជាឃ្លាំងផ្ដល់ចំណេះដឹងមួយដែលជួយដោះស្រាយ
និងជាមូលដ្ឋានសម្រាប់ការទំនាក់ទំនងជាមួយនឹងសភាពាណិជ្ជកម្មផ្សេង
ទៀត។ ពួកគេធ្វើសិក្ខាសាលាជាច្រើនស្ដីពីប្រព័ន្ធច្បាប់
ប្រព័ន្ធហិរញ្ញវត្ថុច្បាប់ការងារពីរបៀបទទួលប្រាក់កម្ចីពីធនាគារ។
អ្នកដែលមានការចាប់អារម្មណ៍
និងមានឱកាសក្នុងការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌាដែលក្លាយជាសមាជិក
របស់សភាពាណិជ្ជកម្មឥណ្ឌា
ដូច្នេះពាណិជ្ជករគ្រប់សញ្ជាតិអាចចូលរួមបាន។
តើអ្វីដែលអ្នកចង់ឃើញនៅពេលអនាគតចំពោះទំនាក់ទំនងទ្វេភាគីនេះ?
ខ្ញុំចង់ឃើញពាណិជ្ជករកម្ពុជាកាន់តែច្រើនចូលទៅឥណ្ឌាហើយ
ពាណិជ្ជករឥណ្ឌាកាន់តែច្រើនចូលមកទីនេះ។ យើងមានបណ្ដាញ
និងព្រឹត្តិការណ៍សិក្ខាសាលាជាច្រើន
តាមស្ថានទូតដើម្បីទទួលបានទំនាក់ទំនង
និងការបង្កើតពាណិជ្ជកម្មកាន់តែច្រើន។ ចាប់ពីព្រឹត្តិការណ៍មួយ ឬ
ពីរ ក្នុងមួយឆ្នាំ បច្ចុប្បន្នយើងមាន ពី ៨ ទៅ ១០
ព្រឹត្តិការណ៍ក្នុងមួយឆ្នាំក្នុងការទទួលបណ្ដាញដូច្នេះយើងបានធ្វើ
ឲ្យមានការរីកចម្រើនកាន់តែខ្លាំង៕ PB By Phnom Penh Post
No comments:
Post a Comment