ស្នេហាបែបយុវវ័យបច្ចុប្បន្ន ពិតជាមានការផុយស្រួយ និងងាយបែកបាក់ណាស់ ជាពិសេសការស្រឡាញ់គ្នា
ក្នុងវ័យសិក្សាតែម្តង។ តើនៅពេលដែលឈានដល់ការបែកបាក់ស្នេហា
អ្នកដែលដើរចេញមុននោះ
នឹងមានវិធីសាស្ត្រអ្វីខ្លះនិយាយបញ្ចុះបញ្ចូល
ឲ្យភាគីម្ខាងទៀតទទួលយកហេតុផលទាំងនោះបាន ដោយគ្មានការខឹង និងជៀសវាងការមើលមុខគ្នាមិនចំនៅថ្ងៃក្រោយទៀត?
យុវជន សុវណ្ណារ៉ា និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រាប់ថា៖ “មានវីធីសាស្ត្រច្រើនណាស់ ដូចជាធ្វើជារវល់ មិនបានលើកទូរសព្ទ បង្កើតបញ្ហាមិនទុកចិត្តគ្នា និងពន្យារពេលណាត់ជួបគេជាដើម”។ និស្សិតឆ្នាំទី៣រូបនេះបានបន្ថែមទៀតថា៖ “តែទោះបីជាយ៉ាងណា មិនត្រូវប្តូរលេខទូរសព្ទឡើយ ក្រោយពេលបែក ដើម្បីកុំឲ្យគេគិតថា យើងមានចេតនាចង់បែក”។
យុវជន សួន ពន្លក និស្សិតផ្នែកអគ្គិសនីបានប្រាប់ផងដែរថា៖ “គ្មានអ្វីពិបាកទេ បើយើងគិតថាចង់បែកពីគេមែន តែយើងគួរតែធ្វើវាដោយសន្សឹមៗ ដូចជាកាត់បន្ថយពេលវេលាទៅណាមកណាជាមួយគ្នា។ យូរៗទៅ គេនឹងណាយយើង ដូចពាក្យចាស់ពោលថា ឃ្លាតកាយណាយចិត្តអីចឹង”។ យុវជនដដែលបន្ថែមថា វិធីសាស្ត្រមួយទៀត គឺគួរតែបង្ហើបប្រាប់រឿងចង់បែកនេះដល់មិត្តភ័ក្ដិខ្លះ ដូច្នេះមិនយូរមិនឆាប់ វានឹងឮដល់នាងហើយ។
ស្រដៀងគ្នានេះ ដែរ យុវជន តារា បុគ្គលិកក្រុមហ៊ុនឯកជនមួយបានប្រាប់ឲ្យដឹងផងដែរថា៖ “បើចង់ទុកមុខមើលគ្នាថ្ងៃក្រោយទៀត និងជៀសវាងការស្អប់គ្នាក្រោយពេលបែកបាក់ វិធីសាស្ត្រដែលល្អនោះ គឺយើងអាចលើកហេតុផលសមស្របមួយចំនួនដូចជា ប្រាប់ថាគ្រួសារបង្ខំឲ្យរៀបការ ឋានៈមិនស្មើគ្នា ឬមិនទាន់មានការងារល្អណាមួយធ្វើជាដើម”។
មានទស្សនៈខុសពី យុវជនទាំងបីខាងលើ យុវជន មករា បានរៀបរាប់ថា៖ “គួរតែលើកពីអប្បិយជំនឿដូចជា ប្រាប់គេថាខែឆ្នាំយើងទាំងពីរមិនត្រូវគ្នា ឬមួយទៀតបើសិនជានៅសិក្សាវិញអាចប្រាប់គេថា ចង់យកពេលសិក្សាឲ្យបានច្រើន មិនចង់មានស្នេហាទេ”។
តើប្រិយមិត្តវិញ មានហេតុផលអ្វីដើម្បីសុំសង្សារបែក?
អត្ថបទ៖ យិន សំបូរ
រូបតំណាង
ខាងក្រោមនេះជាយោបល់របស់យុវវ័យមួយចំនួន ដែលបានចែករំលែកទាក់ទងនឹងបញ្ហានេះ៖យុវជន សុវណ្ណារ៉ា និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រាប់ថា៖ “មានវីធីសាស្ត្រច្រើនណាស់ ដូចជាធ្វើជារវល់ មិនបានលើកទូរសព្ទ បង្កើតបញ្ហាមិនទុកចិត្តគ្នា និងពន្យារពេលណាត់ជួបគេជាដើម”។ និស្សិតឆ្នាំទី៣រូបនេះបានបន្ថែមទៀតថា៖ “តែទោះបីជាយ៉ាងណា មិនត្រូវប្តូរលេខទូរសព្ទឡើយ ក្រោយពេលបែក ដើម្បីកុំឲ្យគេគិតថា យើងមានចេតនាចង់បែក”។
យុវជន សួន ពន្លក និស្សិតផ្នែកអគ្គិសនីបានប្រាប់ផងដែរថា៖ “គ្មានអ្វីពិបាកទេ បើយើងគិតថាចង់បែកពីគេមែន តែយើងគួរតែធ្វើវាដោយសន្សឹមៗ ដូចជាកាត់បន្ថយពេលវេលាទៅណាមកណាជាមួយគ្នា។ យូរៗទៅ គេនឹងណាយយើង ដូចពាក្យចាស់ពោលថា ឃ្លាតកាយណាយចិត្តអីចឹង”។ យុវជនដដែលបន្ថែមថា វិធីសាស្ត្រមួយទៀត គឺគួរតែបង្ហើបប្រាប់រឿងចង់បែកនេះដល់មិត្តភ័ក្ដិខ្លះ ដូច្នេះមិនយូរមិនឆាប់ វានឹងឮដល់នាងហើយ។
ស្រដៀងគ្នានេះ ដែរ យុវជន តារា បុគ្គលិកក្រុមហ៊ុនឯកជនមួយបានប្រាប់ឲ្យដឹងផងដែរថា៖ “បើចង់ទុកមុខមើលគ្នាថ្ងៃក្រោយទៀត និងជៀសវាងការស្អប់គ្នាក្រោយពេលបែកបាក់ វិធីសាស្ត្រដែលល្អនោះ គឺយើងអាចលើកហេតុផលសមស្របមួយចំនួនដូចជា ប្រាប់ថាគ្រួសារបង្ខំឲ្យរៀបការ ឋានៈមិនស្មើគ្នា ឬមិនទាន់មានការងារល្អណាមួយធ្វើជាដើម”។
មានទស្សនៈខុសពី យុវជនទាំងបីខាងលើ យុវជន មករា បានរៀបរាប់ថា៖ “គួរតែលើកពីអប្បិយជំនឿដូចជា ប្រាប់គេថាខែឆ្នាំយើងទាំងពីរមិនត្រូវគ្នា ឬមួយទៀតបើសិនជានៅសិក្សាវិញអាចប្រាប់គេថា ចង់យកពេលសិក្សាឲ្យបានច្រើន មិនចង់មានស្នេហាទេ”។
តើប្រិយមិត្តវិញ មានហេតុផលអ្វីដើម្បីសុំសង្សារបែក?
អត្ថបទ៖ យិន សំបូរ
No comments:
Post a Comment