គូស្នេហ៍ត្រូវតែមានភាពស្និទ្ធស្នាល
ប៉ុន្តែគូស្នេហ៍ខ្លះបានបណ្ដោយឲ្យភាពស្និទ្ធស្នាលជ្រុលហួសហេតុ
ដូចជាថើបគ្នានៅតាមទីសាធារណៈជាដើម ដូចជាតាមសួនច្បារ
និងកន្លែងកម្សាន្តនានា។ តើសកម្មភាពរបស់យុវវ័យបែបនេះកើតឡើង
ដោយសារតែការចម្លងយកវប្បធម៌បរទេសមែនដែរ ឬយ៉ាងណា?
ខាងក្រោមនេះជាការចូលរួមបញ្ចេញយោបល់របស់យុវជន៤នាក់ ដែលមានទស្សនៈខុសៗគ្នា។
យុវជន ហេង វាសនា វ័យ២៣ឆ្នាំ ជាជាងជួសជុលរថយន្ត បានឲ្យដឹងថា ធ្លាប់ឃើញពិតមែន នៅតាមកន្លែងមួយចំនួន ប្អូនយល់ថា ការធ្វើបែបនេះជាការធ្វើតាមក្នុងខ្សែភាពយន្តបរទេស ។ វាសនា បាននិយាយយ៉ាងនេះថា៖ “ឃើញញឹកញាប់ ពិសេសពេលព្រលប់ម៉ោង ៦ ឬ៧ល្ងាច តាមសួន។ ពួកគេហាក់ដូចជាគ្មានខ្មាសអ្វីបន្តិចសោះពីអ្នកជុំវិញខ្លួន។ ខ្ញុំគិតថាមកពីសង្គមហ្នឹងធ្វើតាមរឿងបរទេស” ។
កញ្ញា ម៉ារាតី រស់នៅម្ដុំទួលស្វាយព្រៃ បានឲ្យដឹងស្រដៀងនឹងវាសនាដែរថា កញ្ញាធ្លាប់ប្រទះភ្នែកនៅ កោះពេជ្រ ព្រលប់ៗ គូស្នេហ៍ទាំងនោះដឹងថាមានមនុស្សមើលខ្លួន ប៉ុន្តែធ្វើមិនដឹង ធ្វើដូចជាគ្មានមនុស្សសោះ គឺបណ្ដោយតាមចិត្តតែម្ដង។ ម៉ារាតី បានបន្ថែមថា៖ ” បណ្ដោយតាមអារម្មណ៍ ពួកគាត់ដូចជាអត់កេរខ្មាសសោះ ធ្វើដូចក្នុងកុនអីចឹង”។
សុខ លាង អតីតសិស្សវិទ្យាល័យបឹងត្របែក បានឲ្យដឹងដូចអ្នកទាំងពីខាងលើដែរ ប៉ុន្តែសម្រាប់យុវជនរូបនេះយល់ថា៖ “ខ្ញុំគិតថា មកពីពួកគេយល់ចិត្តគ្នា ចង់បង្ហាញភាពស្និទ្ធស្នាល ទើបយកតម្រាប់តាមភាពយន្តបរទេស ពិសេសរឿងបែបមនោសញ្ចេតនា ជាដើម ដែលតួឯករំភើបខ្លាំងពេកថើបគ្នាកណ្ដាលផ្លូវក៏មានដែរ”។
រីឯ លោក សុផល ជាអ្នករត់កង់បី បានឲ្យដឹងថា មិនមែនមកពីភាពយន្តបរទេសនោះទេ គឺមកពីភាពភ្លើតភ្លើនរបស់យុវវ័យខ្លួនឯងតែម្ដង។ លោក សុផល បានបន្ថែមថា៖ “ខ្ញុំគិតថាវាមិនហួសហេតុទេ ត្រឹមថើបមួយខ្សឺត ដើម្បីបង្ហាញក្ដីស្រឡាញ់នោះ កុំឲ្យតែជ្រុលពេក”។
លោក ម៉ាក ចំរើន ប្រធានសមាគមយុវជនខ្មែរ បានឲ្យដឹងថា៖ “ពិតណាស់ភាពយន្តបរទេស ដែលនាំយកវប្បធម៌បែបនេះចូលក្នុងសង្គមខ្មែរ ប៉ុន្តែយើងមិនអាចទប់ស្កាត់បានទេ នៅសម័យសាកលភាវូបនីយកម្ម ដែលមានលំហូរ វប្បធម៌ សេដ្ឋកិច្ច ពីគ្នាទៅវិញទៅមកបែបនេះ”។
ប៉ុន្តែ អ្វីដែលជាបញ្ហានៅត្រង់ថា ការចម្លងមិនបានត្រឹមត្រូវតាមច្បាប់ដើមរបស់គេ ឧទាហរណ៍ដូចជា ជនបរទេសពេលជួបគ្នា គឺឱបគ្នា ថើបផ្ពាល់គ្នាបន្តិចដើម្បីសម្ដែងការគួរសម បង្ហាញក្ដីនឹករឭក មិនធ្វើក្នុងន័យស្នេហាឡើយ ប៉ុន្តែអ្នកចម្លងតាមបែរជាឱបថើបគ្នាយកមែនទែនទៅវិញ។
លោក បានបន្ថែមថា៖ “សូម្បីភាពយន្តបរទេស មានឈុតឆាកថើបគ្នាក៏ពិតមែន ប៉ុន្តែក៏គេជ្រើសរើសកន្លែងស្ងាត់កំបាំងដែរ មិនធ្វើនៅទីសាធារណៈនោះទេ”។ លោកបានបន្តថា ចំពោះការឱបថើបគ្នារបស់គូស្នេហ៍គ្មានអ្នកណាអាចហាមឃាត់បានទេ ប៉ុន្តែគូស្នេហ៍គួរតែរកបន្ទប់ត្រឹមត្រូវ ឬនៅផ្ទះ ជៀសវាងភ្នែកអ្នកផងមើលមកមិនសម ប៉ះពាល់វប្បធម៌ប្រពៃណី។
លោក ម៉ាក ចំរើន បានផ្ដាំផ្ញើដល់យុវជនថា៖ “ចូលផ្សព្វផ្សាយវប្បធម៌ ខ្មែរឲ្យបានទូលំទូលាយ ដូចជាការសំពះជាដើម ឬអាចសំពះហើយ ចាំចាប់ដៃរបៀបបរទេសជាក្រោយ និងចូលរួមការពារវប្បធម៌របស់ខ្មែរ ជៀសវាងប្រព្រឹត្តខុសប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរ”៕
អត្ថបទ៖ កង ចាន់បញ្ញា

No comments:
Post a Comment