មិត្តយុវវ័យភាគច្រើនប្រាកដជាដឹងហើយថា មានរឿងរ៉ាវជាច្រើន
ដែលស្រីៗតែងនិយាយយ៉ាងបើកចំហជាមួយបុរស។តែក៏មានរឿងខ្លះ
មិនហ៊ាននិយាយនៅចំពោះមុខ បុរសនោះទេ លុះត្រាអ្នកទាំងនោះជាមិត្តជិតស្និត នឹងគ្នា។ដូចនេះសាកទាយលមើល៎ មានរឿងអីខ្លះទៅណ៎ !
មាន សប្បុរសខ្ពស់ សក់ពណ៌ទង់ទងដែង យុវតីម្នាក់ ក្នុងចំណោមមិត្តភ័ក្ដិ ៥ នាក់ ហាក់មានភាពលេចធ្លោជាងគេទាំងរូបសម្រស់ និងភាពរួសរាយរាក់ទាក់ ខណៈកំពុងញ៉ាំអីនៅមីនីម៉ាតមួយកន្លែង ម្តុំស្តុបនាងគង្ហីង ក្នុងក្រុងភ្នំពេញ បានធ្វើឲ្យបរិយាកាស នៃការជួបជុំមានភាពរីករាយ ដោយភាពក្រម៉ិចក្រមើមរបស់ នាងនិងការចំអែចំអន់គ្នាលេងពីនេះពីនោះ។
យុវតីរូបនោះបានលើកសរសើរមិត្តជិតស្និតអង្គុយខាងឆ្វេងដៃរបស់នាងថាពិតអស្ចារ្យ
ដែលបានស្គាល់បុរសរូបសង្ហារ ម្នាក់មានទាំងចំណេះ
និងការងារសមរម្យ មើលទៅសមគ្នាណាស់។ “ឯងនេះមិនសូវមាត់ករទេ
តែស្ងាត់ៗឃើញនាំប្រុសស្អាតមកជាមួយថ្ងៃម្សិលមិញ”។យុវតី
រូបនោះនិយាយ។
មិនបង្អង់យូរយុវតី ដែលត្រូវមិត្តភ័ក្ដិរបស់ខ្លួនចំអន់បានតបភ្លាមថា “ឯងកុំចេះតែចំអន់គេពេក ចុះម្នាក់ ដែលឌុបឯងថ្ងៃមុនក៏មើលទៅសង្ហាដែរតើ ! គេមានរាងខ្ពស់សាច់ដុំធំៗ មើលទៅស៊ិចស៊ីណាស់ ! មិនត្រឹមប៉ុណ្ណឹងដូចជាយកចិត្តទុកដាក់ និងឯងគួរឲ្យច្រណែនណាស់”។
មិត្តម្នាក់ទៀតនិយាយកាត់ថា “ពួកឯងទាំងពីរសុទ្ធតែមានសំណាងដូចតែគ្នាទេ ថ្ងៃមុនគ្នាឃើញ ឯងបង្ហោះរូបនៅលើ Facebook ធ្វើខួបកំណើតតែពីរនាក់ មើលទៅរ៉ូមិនទិចមែនទែន។គ្នាវិញបែបគ្មានសំណាងដូចពួកឯងទេមើល ទៅ !”។
មិត្តម្នាក់ទៀត កំពុងអង្គុយរួមតុជាមួយ លើកទឹកក្រូចផឹកមួយក្អឹករួចនិយាយថា ប្រុសៗសម័យឥឡូវទុកចិត្តមិនបានទេ ទោះបីមានរូបរាងស្រស់សង្ហារ ឬមានចំណេះដឹងខ្ពស់ប៉ុណ្ណា ចាំបាត់ត្រូវស្គាល់សាវតា របស់គេឲ្យបានច្បាស់លាស់ ជាពិសេសបញ្ហាសុខភាពតែម្តង។យុវតីរូបនោះថា “បញ្ហាសុខភាព នេះគឺជារឿងសំខាន់មួយ ពិសេសជំងឺអេដស៍តែម្តង ព្រោះប្រុសៗភាគតិចណាស់ ដែលថាមិនខូច”។
តើមិត្តយុវវ័យយល់យ៉ាងណាដែរ?
អត្ថបទ៖មៃ សុខលីម
មាន សប្បុរសខ្ពស់ សក់ពណ៌ទង់ទងដែង យុវតីម្នាក់ ក្នុងចំណោមមិត្តភ័ក្ដិ ៥ នាក់ ហាក់មានភាពលេចធ្លោជាងគេទាំងរូបសម្រស់ និងភាពរួសរាយរាក់ទាក់ ខណៈកំពុងញ៉ាំអីនៅមីនីម៉ាតមួយកន្លែង ម្តុំស្តុបនាងគង្ហីង ក្នុងក្រុងភ្នំពេញ បានធ្វើឲ្យបរិយាកាស នៃការជួបជុំមានភាពរីករាយ ដោយភាពក្រម៉ិចក្រមើមរបស់ នាងនិងការចំអែចំអន់គ្នាលេងពីនេះពីនោះ។
មិនបង្អង់យូរយុវតី ដែលត្រូវមិត្តភ័ក្ដិរបស់ខ្លួនចំអន់បានតបភ្លាមថា “ឯងកុំចេះតែចំអន់គេពេក ចុះម្នាក់ ដែលឌុបឯងថ្ងៃមុនក៏មើលទៅសង្ហាដែរតើ ! គេមានរាងខ្ពស់សាច់ដុំធំៗ មើលទៅស៊ិចស៊ីណាស់ ! មិនត្រឹមប៉ុណ្ណឹងដូចជាយកចិត្តទុកដាក់ និងឯងគួរឲ្យច្រណែនណាស់”។
មិត្តម្នាក់ទៀតនិយាយកាត់ថា “ពួកឯងទាំងពីរសុទ្ធតែមានសំណាងដូចតែគ្នាទេ ថ្ងៃមុនគ្នាឃើញ ឯងបង្ហោះរូបនៅលើ Facebook ធ្វើខួបកំណើតតែពីរនាក់ មើលទៅរ៉ូមិនទិចមែនទែន។គ្នាវិញបែបគ្មានសំណាងដូចពួកឯងទេមើល ទៅ !”។
មិត្តម្នាក់ទៀត កំពុងអង្គុយរួមតុជាមួយ លើកទឹកក្រូចផឹកមួយក្អឹករួចនិយាយថា ប្រុសៗសម័យឥឡូវទុកចិត្តមិនបានទេ ទោះបីមានរូបរាងស្រស់សង្ហារ ឬមានចំណេះដឹងខ្ពស់ប៉ុណ្ណា ចាំបាត់ត្រូវស្គាល់សាវតា របស់គេឲ្យបានច្បាស់លាស់ ជាពិសេសបញ្ហាសុខភាពតែម្តង។យុវតីរូបនោះថា “បញ្ហាសុខភាព នេះគឺជារឿងសំខាន់មួយ ពិសេសជំងឺអេដស៍តែម្តង ព្រោះប្រុសៗភាគតិចណាស់ ដែលថាមិនខូច”។
តើមិត្តយុវវ័យយល់យ៉ាងណាដែរ?
អត្ថបទ៖មៃ សុខលីម
No comments:
Post a Comment