ការរង់ចាំជារឿងលំបាកមួយក្នុងជីវិតប្រចាំថ្ងៃ ព្រោះមនុស្សភាគច្រើនមានចិត្តអន្ទះសា
ចង់បានអ្វីមួយដែលរហ័សភ្លាមៗតែម្ដង។ ពេលរបស់អ្វីមួយ
ដែលគេចង់បានប៉ុន្តែមិនបាន
គេសុខចិត្តទៅយករបស់ផ្សេងដែលស្រដៀង ឬដូចគ្នា
ដោយមិនបាច់រង់ចាំយូរ។ ចុះបើរឿងនេះទាក់ទឹងនឹងស្នេហាវិញ
ដូចជាសង្សាររបស់អ្នកសម្រេចទៅធ្វើការ ឬរៀននៅបរទេស
តើអ្នកនឹងសម្រេចចិត្តនៅរង់ចាំដែរ ឬយ៉ាងណា?
កញ្ញា រ៉ូហ្សា និស្សិតឆ្នាំទី២ ជំនាញគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមានសង្សារត្រៀមចេញទៅសិក្សានៅក្រៅប្រទេសដែរនោះបានឲ្យដឹងថា កញ្ញានឹងមិនរង់ចាំនោះទេ ព្រោះមនុស្សប្រុសនឹងប្រែប្រួលចិត្តពេលនៅឆ្ងាយពីគ្នា ដូចពាក្យចាស់ពោលថា ឃ្លាតកាយណាយចិត្ត។
រ៉ូហ្សា បាននិយាយដូច្នេះថា៖ “អាស្រ័យលើគេ បើឲ្យចាំ ក៏ចាំ ប៉ុន្តែបើគេព្រងើយ ឬមិនថាឲ្យចាំនោះទេ គឺមានន័យថា គេត្រៀមជើងព្រួលក្បត់រួចហើយ ដូច្នេះមានរឿងអ្វីត្រូវរង់ចាំនោះ ផ្ដាច់ឲ្យហើយតែម្ដង”។
កញ្ញា បានបន្ថែមថា៖ “ម្យ៉ាងទៀតនៅក្រៅប្រទេសក៏មិនប្រាកដថាអត់មានមនុស្សស្រីឯណា ហើយគាត់ក៏មិនមែនអាចារ្យដែរ នៅស្រុកខ្មែរជិតគ្នាផងទុកចិត្តមិនបាន ចុះទម្រាំនៅឆ្ងាយជើងមេឃឯណោះ”។
ចំណែកអែម សំបូរ ជានិស្សិតរស់នៅតំបន់ព្រែកប្រា មានស្រុកកំណើតនៅខេត្តព្រៃវែង បានឲ្យដឹងថា ខ្លួននឹងចាំត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ព្រោះមនុស្សស្រីកាលណាទៅនៅស្រុកគេយូរ ច្បាស់ជានឹងមានអ្នកថ្មីមិនខាន។
សំបូរ បាននិយាយយ៉ាងនេះថា៖ “ត្រឹម៣ខែ ទៅកន្លះឆ្នាំអាចបាន ប៉ុន្តែបើមើលទៅគេចាប់ផ្ដើមប្រែប្រួលហើយ គឺផ្ដាច់តែម្ដង ព្រោះយើងក៏មិនអាចទុកចិត្តអ្នកចេញទៅក្រៅប្រទេសយូរពេកទេ ព្រោះមុន និងក្រោយគង់តែបែកទេ ដោយសារនឿយណាយ”។
ផ្ទុយពី អ្នកទាំង២ខាងលើ យុវជន ចាន់ ជីហាវ និស្សិតជំនាញវិស្វករអគ្គិសនី នៅវិទ្យាស្ថានព្រះកុសុមៈ បានឲ្យដឹងថា រូបប្អូនទោះពេលវេលា១០ឆ្នាំក៏ត្រូវតែចាំដែរ ព្រោះប្អូនយល់ថា ស្រឡាញ់គ្នាមានរឿងអីថាចាំមិនបាន។ “បើនាងត្រលប់មកវិញ ខ្ញុំអាចនៅចាំ ទោះយូរប៉ុណ្ណាក៏ដោយ ព្រោះខ្ញុំជឿជាក់លើរូបគេ”។
ទោះយ៉ាងនេះ ក្ដី ជីហាវ បានបន្ថែមថា៖ “ប៉ុន្តែបើដល់១០ឆ្នាំហើយ គេច្បាស់ថាមិនត្រលប់មកវិញទេ ហើយគេបញ្ជាក់ថា មានអ្នកថ្មីហើយ ពេលនោះទើបខ្ញុំគិតបន្តទៀត”។
ចុះអ្នកវិញ នឹងសម្រេចចិត្តយ៉ាងណាដែរ?
អត្ថបទ៖ កង ចាន់បញ្ញា
រូបតំណាង
ខាង
ក្រោមនេះជាការបញ្ចេញមតិ របស់យុវជន៣នាក់ ដែលអ្នកខ្លះថា
១០ឆ្នាំក៏មិនទាន់ហួសពេល ប៉ុន្តែអ្នកខ្លះទៀត
គឺសម្រេចយកផ្លូវបែកគ្នាតែម្ដង។កញ្ញា រ៉ូហ្សា និស្សិតឆ្នាំទី២ ជំនាញគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមានសង្សារត្រៀមចេញទៅសិក្សានៅក្រៅប្រទេសដែរនោះបានឲ្យដឹងថា កញ្ញានឹងមិនរង់ចាំនោះទេ ព្រោះមនុស្សប្រុសនឹងប្រែប្រួលចិត្តពេលនៅឆ្ងាយពីគ្នា ដូចពាក្យចាស់ពោលថា ឃ្លាតកាយណាយចិត្ត។
រ៉ូហ្សា បាននិយាយដូច្នេះថា៖ “អាស្រ័យលើគេ បើឲ្យចាំ ក៏ចាំ ប៉ុន្តែបើគេព្រងើយ ឬមិនថាឲ្យចាំនោះទេ គឺមានន័យថា គេត្រៀមជើងព្រួលក្បត់រួចហើយ ដូច្នេះមានរឿងអ្វីត្រូវរង់ចាំនោះ ផ្ដាច់ឲ្យហើយតែម្ដង”។
កញ្ញា បានបន្ថែមថា៖ “ម្យ៉ាងទៀតនៅក្រៅប្រទេសក៏មិនប្រាកដថាអត់មានមនុស្សស្រីឯណា ហើយគាត់ក៏មិនមែនអាចារ្យដែរ នៅស្រុកខ្មែរជិតគ្នាផងទុកចិត្តមិនបាន ចុះទម្រាំនៅឆ្ងាយជើងមេឃឯណោះ”។
ចំណែកអែម សំបូរ ជានិស្សិតរស់នៅតំបន់ព្រែកប្រា មានស្រុកកំណើតនៅខេត្តព្រៃវែង បានឲ្យដឹងថា ខ្លួននឹងចាំត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ព្រោះមនុស្សស្រីកាលណាទៅនៅស្រុកគេយូរ ច្បាស់ជានឹងមានអ្នកថ្មីមិនខាន។
សំបូរ បាននិយាយយ៉ាងនេះថា៖ “ត្រឹម៣ខែ ទៅកន្លះឆ្នាំអាចបាន ប៉ុន្តែបើមើលទៅគេចាប់ផ្ដើមប្រែប្រួលហើយ គឺផ្ដាច់តែម្ដង ព្រោះយើងក៏មិនអាចទុកចិត្តអ្នកចេញទៅក្រៅប្រទេសយូរពេកទេ ព្រោះមុន និងក្រោយគង់តែបែកទេ ដោយសារនឿយណាយ”។
ផ្ទុយពី អ្នកទាំង២ខាងលើ យុវជន ចាន់ ជីហាវ និស្សិតជំនាញវិស្វករអគ្គិសនី នៅវិទ្យាស្ថានព្រះកុសុមៈ បានឲ្យដឹងថា រូបប្អូនទោះពេលវេលា១០ឆ្នាំក៏ត្រូវតែចាំដែរ ព្រោះប្អូនយល់ថា ស្រឡាញ់គ្នាមានរឿងអីថាចាំមិនបាន។ “បើនាងត្រលប់មកវិញ ខ្ញុំអាចនៅចាំ ទោះយូរប៉ុណ្ណាក៏ដោយ ព្រោះខ្ញុំជឿជាក់លើរូបគេ”។
ទោះយ៉ាងនេះ ក្ដី ជីហាវ បានបន្ថែមថា៖ “ប៉ុន្តែបើដល់១០ឆ្នាំហើយ គេច្បាស់ថាមិនត្រលប់មកវិញទេ ហើយគេបញ្ជាក់ថា មានអ្នកថ្មីហើយ ពេលនោះទើបខ្ញុំគិតបន្តទៀត”។
ចុះអ្នកវិញ នឹងសម្រេចចិត្តយ៉ាងណាដែរ?
អត្ថបទ៖ កង ចាន់បញ្ញា
No comments:
Post a Comment