Saturday, June 1, 2013

ព្រឹត្តិការណ៍​កីឡា​ C.C.C​ AQUA​ THLON​ លើក​ទី​២

5 ម៉ោងមុន | ដោយ ៖
​ភ្នំពេញៈព្រឹត្តិការណ៍​កីឡា​ C.C.C​ AQUA​ THLON​ លើក​ទី​២​ សម្រាប់​ឆ្នាំ​២០១៣​ បាន​រៀបចំ​ធ្វើ​នៅ​ Cambodia​ Country​ Club(CCC)​ ដោយ​មាន​កីឡាករ​-​កីឡាការិនី​ ចំនួន​១៨៣​នាក់​ចូលរួម​។​
​ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១​ មិថុនា​មាន​ កីឡាករ​-​កីឡាការិនី​ ចំនួន​១៨៣​នាក់​ចូលរួម​ ក្នុង​នោះ​២៦​ នាក់​ជានា​រី​ និង​ មាន​កីឡាករ​ កីឡាការិនី​បរទេស​ប្រមាណ​ ៣%​។​ ដោយ​លទ្ធផល​ចំណាត់ថ្នាក់​នៃ​ការ​ប្រកួត​សំរាប់​វ័យ​១៧​ឆ្នាំ​នារី​ ដែល​ត្រូវ​ហែល​១៥០​ម៉ែត្រ​ និង​រត់​៣២០០​ម៉ែត្រ​ លេខ​១​បាន​ទៅ​កីឡាការិនី​ម៉េ​ត​ ម៉ា​រី​យ៉ា​ន​ ថេរវេលា​១៧​ នាទី​ ០៩​ វិនាទី​ ៩២​ លេខ​២​ កីឡាការិនី​ នេន​សុ​ម៉ា​លី​ ថេរវេលា​២០​នាទី​ ០៥​វិនាទី​០១​ លេខ​៣​ អ៊ុំ​ រាជ​នី​ធ៌​ម​ ថេរវេលា​ ២០​នាទី​១០​វិនាទី​០៨​ ។​កីឡាការិនី​ទាំង​បី​នាក់​នេះ​ មក​ពី​ក្លិប​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ជាមួយ​គ្នា​។​
6761_654483397899759_23822121_n
​ ចំណែក​វិញ្ញាសា​អាយុ​១៣​ទៅ​១៧​ឆ្នាំ​បុរស​ ហែល​១៥០​ម៉ែត្រ​ និង​៣២០០​ម៉ែត្រ​ ដែរ​នោះ​ លេខ​១​ កីឡាករ​ឃី​ម​ សម្បត្តិ​ ថេរវេលា​១៤​នាទី​៥៨​វិនាទី​១៤​ លេខ​២​ ម៉េ​ត​ សុភ​ត្ត្រា​ ថេរវេលា​១៥៤​នាទី​៤៣​វិនាទី​៦៥​ ពីរ​នាក់​នេះ​មក​ពី​ក្លិប​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ជាមួយ​គ្នា​ និង​លេខ​៣​ កីឡាករ​សេង​ ខន​ ក្លិប​PSE​ថេរវេលា​ ១៦​នាទី​ ០៥​វិនាទី​ ២៦​ ។​

​ វិញ្ញាសា​សំរាប់​បុរស​អាយុ​៣៥​ឆ្នាំ​ឡើង​ ហែល​ទឹក​២៥០​ម៉ែត្រ​និង​រត់​៤០០០​ម៉ែត្រ​ ចំណាត់ថ្នាក់​លេខ​១​ កីឡាករ​បរទេស​Jorge​ Ramos​ ថេរវេលា​២០​នាទី​០៥​វិនាទី​ ០៤​ លេខ​២​ កីឡាករ​ពៅ​ ហុ​ក​ ក្លិប​ធនធានមនុស្ស​ ថេរវេលា​ ២២​ នាទី​ ១៨​ វិនាទី​០៧​ លេខ​៣​ ឃុ​ត​ ស្រស់​ ក្លិប​ឫ​ទ្ធី​សែន​ ថេរវេលា​ ២២​ នាទី​ ៥៥​ វិនាទី​៥១​ ។​

​ វិញ្ញាសា​អាយុ​១៨​ឆ្នាំទៅ​៣៥​ឆ្នាំ​នារី​ ដែល​ហែល​៣៥០​ម៉ែត្រ​ និង​រត់​៣៨០០​ម៉ែត្រ​ លេខ​១​ កីឡាការិនី​Hay​ ley​ sayby​ ក្លិប​រាជសីហ៍​ ថេរវេលា​ ២៨​នាទី​ ៣៣​វិនាទី​៧៣​ លេខ​២​ ហែម​ ថុ​ន​វិ​ទី​នី​ ថេរ​វា​លា​ ២៩​នាទី​២០​វិនាទី​៩៧​ លេខ​៣​ សេង​ សម្ផស្ស​ ថេរវេលា​ ២៩​នាទី​៤០​វិនាទី​៧៨​ ដែល​កីឡាការិនី​ទាំង​ពីរ​នាក់​នេះ​ មក​ពី​ក្លិប​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ជាមួយ​គ្នា​ ។​

​ អាយុ​១៨​ឆ្នាំទៅ​៣៥​ឆ្នាំ​បុរស​ហែល​៣៥០​ម៉ែត្រ​និង​រត​៤៨០០​ម៉ែត្រ​ លេខ​១​ កីឡាករ​ហែម​ ប៊ុ​នទី​ង​ ក្លិប​AAP​ ថេរវេលា​ ២២​នាទី​ ១៧​វិនាទី​៦៣​ លេខ​ នាង​ពេជ្រ​ពិសិដ្ឋ​ ក្លិប​ឫ​ទ្ធី​សែន​ ថេរវេលា​ ២២​នាទី​២២​វិនាទី​៨៦​ លេខ​៣​ ម៉ា​វី​រ៉ូ​ ក្លិប​ធនធានមនុស្ស​ ថេរវេលា​ ២៤​នាទី​ ០៣​វិនាទី​៦៥​ ។​
​ គួរ​បញ្ជាក់​ថា​ លោក​ ខៀវ​ កា​ញា​រិ​ទ្ធី​ ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​ លោក​ប៊ូ​ ជុំ​សេរី​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​លោក​ គង់​ ឫ​ទ្ធី​ ជ​ព្វ​ ប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​ បាន​ចូលរួម​និង​ចែក​រង្វាន់​ដល់​កីឡាករ​-​ការិនី​ ដែល​ទទួល​បាន​ជ័យ​លា​ភី​ ។​កីឡាករ​ កីឡាការិនី​និង​អ្នកចូលរួម​ប្រកួត​ទាំង​អស់នេះ​ មក​ពី​ក្លិប​ចំនួន​ ១២​ គឺ​ក្លិប​ឬ​ទ្ធិ​សែន​ ក្លិប​ក្រសួង​ព័ត៌មាន​ រាជសីហ៍​ ក្លិប​នាយទាហាន​សកម្ម​ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ក្លិប​AAP​ ក្លិប​CCC​ ក្លិប​PSE​ ក្លិប​តា​ខ្មៅ​ ក្លិប​អង្គការ​មិត្តសម្លាញ់​ ក្លិប​សាកលវិទ្យាល័យ​ធនធានមនុស្ស​ និង​ ក្លិប​មហាជន​ ៕​ ម៉ា​ ច័ន្ទ​ បូ​រិ​ន​
484861_654583051223127_395739007_n 946996_514716788595814_2125965970_n960130_654582937889805_1563100354_n

No comments:

Post a Comment