Saturday, June 1, 2013

អត្ថប្រយោជន៍​របស់​ដំឡូងជ្វា​ចំពោះ​សុខភាព​

48 នាទីមុន | ដោយ ៖
sweetpotato
មិន​ខុស​ពី​ប្រភេទ​ផ្លែ​ឈើ​ និង​ បន្លែ​ដទៃ​ទៀត​ ដំឡូង​ជា្វ​គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ ចំពោះ​សុខភាព​របស់​យើង​រាល់គ្នា​។​ ខាងក្រោម​នេះ​ គឺជា​គុណសម្បត្តិ​ដែល​អ្នក​នឹង​ទទួល​បាន​ នៅ​ពេល​ដែល​អ្នក​ បាន​ទទួលទាន​ដំឡូងជ្វា​ជា​ប្រចាំ​៖
១.​វា​មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ​ដ៏​ច្រើន​លើសលុប​
​ដំឡូងជ្វា​ គឺ​មាន​ផ្ទុក​នូវ​ជាតិ​ស​សៃ​ស្ទើរតែ​ ២​ដង​ច្រើន​ជាង​ ប្រភេទ​ដំឡូង​ផ្សេងៗ​ទៀត​។​ ក្នុង​ដំឡូង​ជា្វ​មួយ​ ផ្លែ​គឺ​មាន​ស្តុក​នូវ​ ជាតិ​ស​សៃ​ប្រមាណ​ជា​ ៧​ក្រាម​ ដែល​វា​នឹង​បង្កើត​បានជា​ជាតិ​ម្ស៉ៅ​ដ៏​ល្អ​ បន្ថែម​ទៅ​លើ​ អាហារ​រាល់​ប្រភេទ​។​ កម្រិត​ស្តុក​ទុក​ដ៏​ខ្ពស់​នៃ​ជាតិ​ស​សៃ​នេះ​ បាន​ផ្តល់​អោយ​វា​នូវ​ គុណភាព​នៃ​ការ​ដុត​ រំលាយ​ដ៏​យឺត​ ក្នុង​រាង​កាយ​ ដែល​វា​ មាន​ន័យ​ថា​ ថាមពល​កាឡូរី​នឹង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​យឺតៗ​ និង​ មាន​ប្រសិទ្ធិ​ភាព​ ជាង​ពពួក​អាហារ​កាបូ​អ៊ី​ដ្រា​ត​ ដែល​មាន​ជាតិ​ស​សៃ​ទាប​។​
២.​ ជួយ​ធ្វើ​អោយ​បេះដូង​មាន​សុខភាព​ល្អ​
​ដំឡូងជ្វា​ គឺ​មាន​ផ្ទុក​នូវ​វីតាមីន​ B6​ ក្នុង​កម្រិត​ដ៏​ខ្ពស់​។​ វីតាមីន​នេះ​ គឺ​មាន​សារៈសំខាន់​ ក្នុង​ការ​បំបែក​ នូវ​សារធាតុ​ម្យ៉ាង​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ homocysteine​ ដែល​ធ្វើ​អោ​យស​សៃ​អា​ទែ​ និង​ ស​សៃ​ឈាម​ឡើង​រឹង​ក្រិន​។​ វីតាមីន​ B6​ នេះ​ ក៏​បាន​ជួយ​រក្សា​អោយ​ ផ្លូវ​នៃ​លំហូរ​ឈាម​ដែល​សំខាន់ៗ​ មាន​ភាព​បត់បែន​ និង​ មាន​សុខភាព​ល្អ​ ដែល​វា​នឹង​ជួយ​ធ្វើ​អោយ​ចរន្តឈាម​ធ្វើ​ដំណើរ​បាន​យ៉ាង​ល្អ​ នៅ​ក្នុង​សិរី​រា​ង្គ​ និង​ រាង​កាយ​របស់​យើង​។​
​បន្ថែម​ពី​នេះ​ទៅ​ទៀត​ ដំឡូងជ្វា​ មាន​ផ្ទុក​ផង​ដែរ​នូវ​ កម្រិត​ដ៏​ខ្ពស់​នៃ​ប៉ូ​តា​ស្យូ​ម​។​ វា​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​បន្ទាប​សម្ពាធ​ឈាម​ ដោយ​ជួយ​គ្រប់គ្រង​នូវ​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​ នៅ​ក្នុង​រាង​កាយ​ និង​លៃ​តម្រូវ​តុល្យភាព​នៃ​សារធាតុ​រាវ​ នៅ​ក្នុង​រាង​កាយ​អោយ​មាន​លំនឹង​ល្អ​។​ វា​ក៏​ជា​ប្រភេទ​អេ​ឡិច​ត្រូ​លី​ត្រ​ដ៏​ សំខាន់​ ដែល​ជួយ​ក្នុង​ការ​លៃ​តម្រូវ​នូវ​ ចង្វាក់បេះដូង​ពី​ធម្មជាតិ​ និង​ ជួយ​រក្សា​មុខងារ​ជា​ប្រក្រតី​របស់​ ខួរក្បាល​ និង​ ប្រព័ន្ធ​ប្រសាទ​កណ្តាល​ផង​ដែរ​។​
៣.​ វា​សម្បូរ​ទៅ​ដោយសារ​ជាតិ​បេ​តា​ការ៉ូ​តែ​ន​ (​ Beta-carotene)​
​បេ​តា​ការ៉ូ​តែ​ន​ ឬ​ ត្រូវ​បាន​គេ​ហៅ​ម្យ៉ាងទៀត​ថា​ វីតាមីន​ A​ គឺជា​ប្រភេទ​សារធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​ដ៏​សំខាន់​មួយ​។​ ដំឡូងជ្វា​ក្នុង​ទំហំ​ដ៏​សម​ល្មម​មួយ​ អាច​ផ្តល់​អោយ​រាង​កាយ​អ្នក​នូវ​ កម្រិត​នៃ​វីតាមីន​ A​ ដែល​ត្រូវ​បាន​ណែនាំ​ សម្រាប់​ការ​ទទួលទាន​ជា​ប្រចាំ​ថ្ងៃ​។​ វីតាមីន​មួយ​នេះ​ គឺ​មាន​អត្ថប្រយោជន៍​ នៅ​ក្នុង​ការ​បង្ការ​នូវ​ ប្រភេទ​នៃ​ជំងឺមហារីក​ផ្សេងៗ​ជា​ច្រើន​ ដោយសារ​តែ​វា​ គឺជា​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​ អុកស៊ីត​ដ៏​មាន​សក្តានុពល​ខ្លាំង​ជាងគេ​មួយ​ ។​
​សារធាតុ​បេ​តា​ការ៉ូ​តែ​ន​ ក៏​ជួយ​នៅ​ខាងក្នុង​រាង​កាយ​របស់​អ្នក​បាន​ផង​ដែរ​ ដោយ​វា​ជួយ​ការពារ​ស្បែក​ របស់​ពី​ការ​បំផ្លាញ​របស់​ពន្លឺព្រះអាទិត្យ​ ដោយ​ការ​ជួយ​ទប់ស្កាត់​ និង​ ព្យាបាល​នូវ​កោសិកា​ដែល​បាន​ប្រឈម​ខ្លាំង​ទៅ​នឹង​ កាំរស្មី​យូ​វី​។​ វា​ក៏​ជា​សារធាតុ​បំប៉ន​ដ៏​ល្អ​ប្រសើរ​ ចំពោះ​សុខភាព​ភ្នែក​របស់​អ្នក​ ព្រមទាំង​មាន​ទំនាក់ទំនង​ផង​ដែរ​ ក្នុង​ការ​ជួយ​បង្ការ​នូវ​ការ​បាត់បង់​នូវ​សម្ត​ត្ថភាព​នៃ​ការ​មើលឃើញ​ និង​ ជំងឺភ្នែកឡើងបាយ​។​
៤.​ជា​ប្រភព​ដ៏​ល្អ​នៃ​ សារធាតុ​ម៉​ង់​ហ្គា​ណែ​ស​
​ម៉​ង​ហ្គា​ណែ​ស​ គឺជា​សារធាតុ​រ៉ែ​ម្យ៉ាង​ ដែល​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​ចំនួន​ ចំពោះ​សុខភាព​។​ វា​គឺជា​សមាសធាតុ​ស្នូល​ នៅ​ក្នុង​កត្តា​មេតា​ប៉ូ​លី​ស​នៃ​ កាបូ​អ៊ី​ដ្រា​ត​ ដែល​ជួយ​ទ្រទ្រង់​នូវ​កម្រិត​ជាតិ​ស្ករ​ ក្នុង​ឈាម​អោយ​មាន​ស្ថេ​រ​ភាពល្អ​។​
​វា​ក៏​ជា​កត្តា​មួយ​នៅ​ ក្នុង​អង់ស៊ីម​ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​បង្កើត​នូវ​ថាមពល​ ក៏​ដូច​ជា​ជួយ​អោយ​ មានការ​ប្រើ​នូវ​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​ អោយ​មាន​ប្រសិទ្ធិ​ភាពល្អ​បាន​ផង​ដែរ​។​ ដំឡូងជ្វា​នេះ​ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ជួយ​ ព្យាបាល​ដល់​ជំងឺ​ខ្វះ​ឈាម​ និង​ រោគ​សញ្ញា​ផ្សេងៗ​ជា​ច្រើន​ទៀត​នៃ​វដ្ត​រដូវ​ចំពោះ​ស្ត្រី​ ។​
៥.​ សម្បូរ​ទៅ​ដោយ​វីតាមីន​ C​ និង​ E​
​វា​មិន​ត្រឹមតែ​មានគុណ​សម្បត្តិ​ ក្នុង​ការ​ស្តុក​ទុក​នូវ​សារធាតុ​បេ​តា​ការ៉ូ​តែ​ន​នោះ​ទេ​ ដំឡូងជ្វា​ក៏​សម្បូរ​ផង​ដែរ​នូវ​ វីតាមីន​ C​ និង​ E​ ។​ ពួក​វា​ គឺជា​វីតាមីន​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង​ល្អ​ ហើយ​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ការ​បង្ការ​នូវ​ជំងឺ​ផ្សេងៗ​ដទៃ​ទៀត​ ។​
​វីតាមីន​ទាំង​ពីរ​នេះ​ ក៏​មាន​តួនាទី​យ៉ាង​ធំ​ ចំពោះ​សុខភាព​ជា​ទូទៅ​ និង​ សម្រស់​នៃ​ស្បែក​ និង​ស​សៃ​សក់​ ដែល​ធ្វើ​អោយ​វា​ក្លាយជា​ ថ្នាំ​គ្រាប់​វីតាមីន​បំប៉ន​ដ៏​ល្បីល្បាញ​មួយ​។​ ការ​រួម​បញ្ចូល​គ្នា​រវាង​សារធាតុ​បេ​តា​ការ៉ូ​តែ​ន​ និង​ វីតាមីន​ C​ និង​ E​ បាន​ធ្វើ​អោយ​ដំឡូងជ្វា​ ក្លាយជា​អាហារ​ដ៏​ល្អ​មួយ​ សម្រាប់​បង្កើន​នូវ​ សម្រស់​របស់​អ្នក​ ដែល​សារធាតុ​បំប៉ន​ទាំងនេះ​ នឹង​ជួយ​ដល់​ធ្វើ​អោយ​ស្បែក​របស់​អ្នក​ស​ថ្លា​ និង​ ស​សៃ​សក់​មាន​ទម្ងន់​ភ្លឺ​រលោង​ជាប់​ជា​ប្រចាំ​បាន​ ៕
cf6ebf5e-95a3-4e44-a494-49a46cff24f8

No comments:

Post a Comment