Saturday, June 1, 2013

ពៅ​បញ្ញា​ពេជ្រ​ដាច់​ចិត្ត​ចេញ​មុខ​ប្រកាស​រក​ជំនួយ​ខណៈ​ដែល​ ទ្រាំ​លែង​បាន​(មានវិដេអូ)

7 នាទីមុន | ដោយ ៖
​ភ្នំពេញៈ​ អតីត​តារាចម្រៀង​កញ្ញា​ ពៅ​ បញ្ញា​ពេជ្រ​ បាន​និយាយ​រៀបរាប់​ពី​ស្ថានភាព​មុខរបួស​របស់​នាង​ថា​ កំពុង​វិវដ្ត​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ​ ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ​ អាច​នឹង​ស្លាប់​បាត់បង់​ជីវិត​ ។​
maxresdefault
ពៅ​បញ្ញា​ពេជ្រ​

​នៅ​ក្នុង​វី​ដេ​អូ​រយៈពេល​ជាង​២​នាទី​ដែល​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ របស់​នាង​ដែល​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ យីហោ​ ខេ​មា​ ដោយ​ បញ្ញា​ពេជ្រ​ បាន​និយាយ​ទាំង​សំឡេង​ខ្សាវៗ​ថា​ ការ​ព្យាបាល​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ធម្មតា​នោះ​ លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ​ ។​ ម្យ៉ាងទៀត​ពេល​នេះ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​មិន​អាច​ទ្រាំ​បាន​ទើប​ក្រុម​ គ្រួសារ​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងលើ​ហើយ​ចាំបាច់​ត្រូវ​ប្រើ​ ថ្នាំ​មាន​តម្លៃ​ខ្ពស់ៗ​ ទើប​អាច​ទប់ទល់​នឹង​ស្ថានភាព​ជម្ងឺ​បាន​ ។​
​អ្វី​ដែល​ជា​បញ្ហា​សំខាន់​នោះ​ ពេល​នេះ​គ្រួសារ​របស់​នាង​គ្មាន​លទ្ធភាព​ព្យាបាល​ដោយ​ថ្នាំ​ថ្លៃ​បែប​នោះ​ទេ ​ ទើប​សម្រេចចិត្ត​បញ្ចេញ​វី​ដេ​អូ​មួយ​នេះ​ពី​កន្លែង​ព្យាបាល​តែ​ម្ដង​ ដើម្បី​ស្នើ​សុំ​ជំនួយ​ពី​សប្បុរសជន​ និង​អ្នកសិល្បៈ​នានា​ ដែល​ចង់​ជួយ​ដោយ​ក្ដី​អនុគ្រោះ​។​
​សូម​បញ្ជាក់​ថា​ កញ្ញា​ ពៅ​ បញ្ញា​ពេជ្រ​ ជា​អតីត​តារាចម្រៀង​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​។​ នាង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​បាញ់ប្រហារ​ ធ្វើ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ទៅ​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជ​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​បរទេស​ភ្លាមៗ​ និង​បាន​ត្រលប់​មក​វិញ​ បន្ទាប់​ពី​គ្រួសារ​អស់​លទ្ធភាព​ព្យាបាល​ ។​វិ​រៈ​
235678

No comments:

Post a Comment