កណ្តាលៈ សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា ប្រចាំភូមិភាគ៣(ខេត្តកណ្តាល) និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋចំនួន ១៧៦៤នាក់ ព្រមទាំងនាំយកសារុង និងថវិកាទៅចែកជូនសរុបចំនួន ៣៩.៥៥០.០០០រៀល នៅវត្តស្រូល ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ ។
ក្នុងពិធីនេះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់ សម្តេចទាំងបី ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់របដស់ប្រជាពលរដ្ឋ និង ការខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យទាំងវិស័យដូចជា វត្តអារាម ផ្លូវថ្នល់ សាលា រៀន….ល។
ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុម ប្រឹក្សាឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើយ៉ាងណា អនុវត្តឱ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋឲ្យជួបនូវពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ បដិភានៈ កុំបីឃ្លៀង ឃ្លាតឡើយ ៕មករា
No comments:
Post a Comment