Friday, June 7, 2013

កូរ៉េទាំង ២ បើកកិច្ចប្រជុំជាលើកដំបូង លើបញ្ហាដំណើរការតំបន់ Kaesong


6 ម៉ោងមុន | ដោយ ៖
សេ​អ៊ូ​ល​៖​ កូរ៉េ​ខាងត្បូង​បាន​យល់ព្រម​នឹង​សំណើរ​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​បើក​ កិច្ច​ពិភាក្សា​មួយ​កាលពី​ម្សិលមិញ​នេះ​ ដែល​នឹង​ត្រូវធ្វើ​ឡើង​មុន​ពេល​ជំនួប​មេដឹកនាំ​ចិន​ អា​មេ​រិ​ក​ ហើយ​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ជា​ជំនួប​លើក​ដំបូង​ហើយ​សម្រាប់​ប្រទេស​ ទាំង​ ២​ ក្រោយ​មានការ​មើល​មុខ​គ្នា​មិន​ចុះសម្រុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​។​
​វា​ជា​សំណើរ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ដែល​សុំ​ប្រជុំ​និយាយ​គ្នា​លើ​ បញ្ហា​ពាណិជ្ជកម្ម​ជា​ធំ​ជា​ពិសេស​គឺ​ការ​បើក​ឡើង​វិញ​នូវ​តំបន់ឧស្សាហកម្ម​ ពិសេស​ Kaesong​ ផង​ដែរ​ដែល​បាន​បិទ​តាំងពី​អំឡុង​ខែ​មិ​នា​ មក​ម្ល៉េះ​។​ បើ​តាម​ដឹង​នេះ​គឺជា​ការ​ស្មើរ​របស់​កូរ៉េ​ខាងជើង​លើក​ទី​ ២​ ក្រោយ​ពេល​ដែល​មានការ​បដិសេធ​ម្ដង​រួច​មក​ហើយពី​សំណាក់​កូរ៉េ​ខាងត្បូង​ កាលពីដើម​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ហើយ​ការ​ប្រជុំ​នេះ​នឹង​ត្រូវធ្វើ​ឡើង​ត្រឹម​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី ​ ១២​ មិថុនា​ ខាង​មុខ​នេះ​។​
​ជុំវិញ​ការ​ជួប​ចរចារ​នេះ​ផង​ដែរ​លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្ក​ការ​សហប្រជាជាតិ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ជា​ជំហាន ​មួយ​ដ៏​ល្អ​ ដោយ​អ្នកនាំពាក្យ​របស់​លោក​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​បារាំង​ AFP​ ឱ្យ​ដឹង​ថា​ វា​គឺជា​ជំហាន​មួយ​ដ៏​ល្អ​ក្នុង​ការ​កាត់​បន្ថយ​ទំនាស់​ និង​បង្កើត​សន្តិភាព​ ក៏​ដូច​ជា​ស្ថេ​រ​ភាព​នៅ​ឧបទ្វីប​កូរ៉េ​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
korea-border

No comments:

Post a Comment