មីយ៉ាន់ម៉ា៖ មេដឹកនាំគណបក្សប្រឆាំងលោកស្រី អង់សាន ស៊ូជី បានធ្វើការអំពាវនាវក្នុងកម្មវិធីវេទីការសេដ្ឋកិច្ចពិភពលោក សុំសម្លេងប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីឱ្យលោកស្រីអាចកាន់ដំណែងដឹកនាំប្រទេសបាននារដូវកាលបោះ ឆ្នោតឆ្នាំ ២០១៥ ខាងមុខនេះ។
ជាមួយគ្នានេះអ្នកស្រីក៏បានធ្វើការតវ៉ាលើរដ្ឋធម្មនុញ្ញដែលមិន អនុញ្ញាតឱ្យលោកស្រីប្រលូកនយោបាយផងដែរ។ លោកស្រីបាននិយាយថា ខ្ញុំប្រាកដក្នុងចិត្តថាខ្ញុំចង់ដំណើរការជាបេក្ខភាពប្រធានាធិបតី សម្រាប់អាណត្តិក្រោយ ហើយបើខ្ញុំមិននិយាយបែបនេះទេ គឺខ្ញុំមិនមែនជាមនុស្សស្មោះត្រង់នោះទេ។
រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាសព្វថ្ងៃនេះបានចែងថា បុគ្គលដែលមានសហព័ទ្ធ ឬកូន ដែលមានសញ្ជាតិអន្តរជាតិមិនអាចនឹងមានអាទិភាពក្នុងការចូលជា បេក្ខភាពប្រធានាធិបតីឡើយ។ ដោយលោក Michael Aris ជាប្ដីនិងកូនប្រុសទាំង ២ របស់អ្នកស្រីមានសញ្ជាតិអង់គ្លេសនោះទើបអ្នកស្រីមិនអាចមានឈ្មោះ ក្នុងការឈរឈ្មោះបាន។ ជុំវិញបញ្ហានេះផងដែរមានតែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ ទើបអាចដោះស្រាយបាន ប៉ុន្តែវាមិនងាយស្រួលនោះទេ ព្រោះលោកស្រីត្រូវការសម្លេងគាំទ្រដោយសមាជិកសភាជាង ៧០ ទៅ ៨០ ភាគរយទើបអាចទៅរួច ហើយភាគីបក្សកាន់អំណាចក៏មិនទាន់មានប្រតិកម្មលើសម្ដីរបស់លោកស្រី នោះទេ៕ ប្រែសម្រួលដោយ៖ វង្ស វឌ្ឍនា
No comments:
Post a Comment