សហរដ្ឋអាមេរិក៖ ព្យុះត្រូពិចអាត្លង់តិច បានធ្វើការវាយប្រហារមកលើដែនដីគោកសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ នៅឯរដ្ឋ Florida ដែលនេះត្រូវបានគេចាត់ទុកជាព្យុះទីត្រូពិចទី ១ ដែលបានវាយប្រហារមកលើសហរដ្ឋអាមេរិក។
ព្យុះត្រូពិចនេះត្រូវបានគេឱ្យឈ្មោះថាព្យុះ Andrea ដែលជាព្យុះហោះកាត់សមុទ្ទអាត្លង់តិច បានវាយប្រហារមកលើរដ្ឋ Florida កាលពីម៉ោង ៥ និង ៤៥ នាទីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលគេរំពឹងថានឹងអាចមានការហោះកាត់មួយចំហៀងនៃរដ្ឋ Florida ហើយឈានទៅដល់រដ្ឋផ្សេងទៀត ដែលអាចនឹងប៉ះពាល់ច្រើនជាង ៣ រដ្ឋនៅខាងកើតភាគខាងត្បូងសហរដ្ឋអាមរិក៕ ប្រែសម្រួលដោយ៖ វង្ស វឌ្ឍនា
No comments:
Post a Comment