
ក្រុមអធិការកិច្ចកំពុងពិនិត្យស្ថានភាពក្នុងអណ្តូងរ៉ែ។ រូបថត AFP
កាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ រូងក្រោមដីនៅតំបន់រ៉ែមាស និងតំបន់រ៉ែទង់ដែង Grasberg នៅភាគខាងកើតនៃខេត្ត Papua របស់ប្រទេសឥណ្ឌូនេស៊ី ដែលប្រតិបត្តិការដោយក្រុមហ៊ុន Freeport-McMoRan បានសម្លាប់កម្មករចំនួន២៨នាក់ក្នុងចំណោមកម្មករអណ្តូងរ៉ែចំនួន ៣៨នាក់ ដែលកំពុងឆ្លងកាត់ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព។
ក្រុមហ៊ុននេះ បានបញ្ឈប់សកម្មភាពប្រតិបត្តិការនៅអណ្តូងរ៉ែនោះរយៈពេលពីរសប្តាហ៍ បន្ទាប់ពីមានឧបទ្ទវហេតុនេះ តែកាលពីថ្ងៃអង្គារសប្តាហ៍មុននេះ ក្រុមហ៊ុន Freeport-McMoRan បានចាប់ផ្តើមដំណើរការរុករករ៉ែជាថ្មីវិញ ព្រមទាំងបើកប្រតិបត្តិការសកម្មភាពជីកអណ្តូងរ៉ែដែក។
លោក Syawaluddin Lubis ប្រធានមន្ត្រីស៊ើបអង្កេតរ៉ែរបស់ឥណ្ឌូនេស៊ី បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ក្រសួងថាមពល និងធនធាន បានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន Freeportកាលពីដើមសប្តាហ៍មុនរួចហើយដោយណែនាំឲ្យពួកគេអនុវត្ត ការងាររដ្ឋបាលនិងការងារថែទាំតែប៉ុណ្ណោះ។
លោក Lubis បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ក្រុមស៊ើបអង្កេតឯករាជ្យ បានមកដល់តំបន់រុករករ៉ែនោះកាលពីថ្ងៃសុក្រដូច្នេះរាល់សកម្មភាព ប្រតិបត្តិការនៅអណ្តូងរ៉ែនោះនឹងត្រូវផ្អាកសកម្មភាពរហូតដល់ក្រុម ការងារផ្តល់អនុសាសន៍ស្តីពីសុវត្ថិភាពជាមុនសិន»៕ BP
ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment