បើតាមប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍នៅកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងសិស្សសាលា០២នាក់ជិះ កង់ចេញពីកន្លែងប៉ះកង់នៅមុខ សាលារៀនអនុវិទ្យាល័យទឹកថ្លា ឌុបគ្នា០២នាក់ លុះជិះកង់ចេញបានប្រហែល១០ម៉ែត្រ ក្នុងគោលបំណងទៅផ្ទះ ក្នុងទិសដៅពីកើតទៅលិច បន្តិចមកស្រាប់តែគេឃើញក្រុមម៉ូតូធំ របស់ភ្ញៀវទេសចរចំនួន០៥គ្រឿងបើកប្រណាំងគ្នាក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ។
ខណៈមកដល់ចំណុចកើតហេតុម៉ូតូធំមួយគ្រឿងក្នុងចំណោមម៉ូតូធំទាំង ០៥គ្រឿងបានបើកកៀរប៉ះដៃចង្កូតកង់ក្មេងរងគ្រោះ និងដៃចង្កូតម៉ូតូ រំពេចនោះបណ្តាលឲ្យកូនសិស្សទាំង០២នាក់ដួលបោកនឹងថ្នល់ជាតិគេឃើញ ទទួលរងរបួសម្នាក់ ជាអ្នកឌុប រីឯម្នាក់ទៀតអង្គុយខាង ក្រោយមិនទទួលរងរបួសអ្វីនោះទេ។
ចំណែកម៉ូតូធំវិញក៏ដួលព្រមគ្នា នៅលើចិញ្ចើមផ្លូវ ប៉ុន្តែសំណាងល្អអ្នកបើកម៉ូតូធំនោះពាក់ខោអាវការពារនិងពាក់មួក សុវត្ថិភាពមិនទទួលរងរបួស នោះឡើយ ហើយអ្នកជិះម៉ូតូធំទាំងនោះរួមនិងប្រជាពលរដ្ឋនៅ កន្លែងកើតហេតុបាននាំគ្នា ទៅជួយមើលក្មេងរងគ្រោះ និងទំនាក់ទំនងរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានពីនគរបាលចរាចរខេត្តបានឲ្យដឹងថា ក្មេង រងគ្រោះឈ្មោះ ផុន បេនឡា ភេទប្រុសអាយុ១៥ឆ្នាំ និងមិត្តភក្តិម្នាក់ទៀតឈ្មោះ ថន វីន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
អ្នកបើកម៉ូតូធំមានឈ្មោះ មហាម៉ាត់ ណូអាស័រ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិសាំងហ្កាពួ ជិះម៉ូតូចេញពីខេត្តសៀមរាបបំណងទៅ ក្រុងប៉ោយប៉ែត។មូលហេតុបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបើកបរ លឿនក្នុងទីប្រជុំ ។ បន្ទាប់ពីនគរបាលចរាចរខេត្តបានវាស់វែងរួចរាល់នាំយកម៉ូតូធំបង្ក និងអ្នកបើកបរ និងកង់ក្មេង រងគ្រោះ មកកាន់ការិយាល័យចរាចរណ៍ខត្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
No comments:
Post a Comment