បាត់ដំបង៖
អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ
នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំងង ខេត្តបាត់ដំបង
កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣នេះ។
ពលរដ្ឋអ្នកនៅជិតខាង បាននិយាយថា
នៅវេលាម៉ោងជាង១១ថ្ងៃត្រង់នោះ គឺពួកគាត់កំពុងហូបបាយ
ស្រាប់តែធុំក្លិនឆ្ងៀមហើយងាកទៅមើលខាងក្រៅផ្ទះ
ស្រាប់តែឃើញផ្សែងខ្មៅហុយឡើងលើមេឃ
និងឃើញអណ្ដាតភ្លើងឆាបឆេះពេញទំហឹងតែម្ដង។ នៅពេលភ្លើងឆាបឆេះនោះ
គឺមនុស្សម្នាភ័យព្រួយពីការឆេះរាលដាលដល់ផ្ទះពួកគាត់
រវល់តែរត់ទៅរកទឹកមកជួយពន្លត់ភ្លើង និងជាស់ជញ្ជាំងផ្ទះខ្លួនឯង
ការពារកុំឲ្យភ្លើងឆេះរាលមក។ នៅក្នុងផ្ទះជនរងគ្រោះ
ក៏ពុំទាន់ដឹងថា ឆេះមកពីមូលហេតុអ្វីបង្កឲ្យកើតភ្លើងឆេះទេ
ហើយមានមនុស្សម្នាក់រងគ្រោះ។
ឡានទឹកពន្លត់អគ្គិភ័យប៉ូលិស ខេត្តបាត់ដំបងចំនួន ២
គ្រឿងបានមកជួយបាញ់ទប់ស្កាត់
និងពន្លត់កម្លាំងភ្លើងឆេះភ្លាមៗដែរ ប៉ុន្តែគេពុំទាន់ដឹងថា
អាចជួយទប់ស្កាត់បានដែរឬអត់
ខណៈអណ្តាតភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅនោះ៕ ស្រីផល

No comments:
Post a Comment