Wednesday, June 5, 2013

ចេញពី​ខួ​ប​កំណើត ឈ្លោះ​គ្នា ចុះ​ពី​រ៉ឹម៉ក​ម៉ូតូ លោតទឹក​សម្លាប់ខ្លួន​


ប្រភព CEN
ភ្នំពេញ: ​យុវជន​ម្នាក់​បាន​ឈ្លោះប្រកែក​គ្នា ជាមួយ​សង្សារ កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី ដល់​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌមានជ័យ ក៏ឲ្យម៉ូតូ​ឈប់​លោតទឹក​សម្លាប់ខ្លួ​ន កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី​យប់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៣​។​
​នារី​ជា​សង្សារ​បានឲ្យដឹងថា មុន​កើតហេតុ​ខ្លួន និង​សង្សារ​ខ្លួន​រួមជាមួយ​មិត្តភ័ក្ត​ផ្សេងទៀត បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើរ នៅ​សង្កាត់​ច្បារអំពៅ​ទី​២ ក្រោយ​ពី​ចប់​កម្មវិធី​បាន​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ជិះ​រ៉ឺម៉ក​កង់​ឡើង​ស្ពាន​ ព្រះមុនីវង្ស​ចាស់​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈពេល​ជិះ​រ៉ឺម៉ក​បាន​ឈ្លោះប្រកែក​គ្នា លុះ​មកដល់​ចំណុច​លើ​ស្ពាន​បុរស​ជា​សង្សារ​បាន​លោតទឹក​សម្លាប់ខ្លួន​តែ​ម្តង​ ។​
​នារី​ជា​សង្សារ​មិន​បាន​បញ្ជាក់​ឲ្យដឹង​ពី​អត្តសញ្ញាណ​សង្សារ​នោះ​ទេ​ ក្រោយពី​មាន​អ្នក​សារពត៌មាន​ទៅ​ចោមរោ​សួរនាំ​ច្រើនពេក គឺ​នាង​បាន​ដើរចេញ ឡើង​ទៅ​ជិះ​ម៉ូតូ​ជា​មួយ​មិត្តភ័ក្ត​ចេញ​ទៅ​បាត់​។​
​ក្រោយពី​កើតហេតុ​ឃើញ​មាន​ទូក​អ្នកនេសាត​ចេញ​រក​ដែរ​តែ​មិនឃើញ​នោះទេ​៕​
Fail_Water_Die_CEN_05_06_13-(3)
ប្រភព CEN

No comments:

Post a Comment