លោក Yuji Kumamaru ឯកអគ្គរាជទូតជប៉ុន បានថ្លែងពិធីសម្ពោធស្ថានីយទឹកស្អាតថ្មីមួយទៀតកាលពីម្សិលមិញ ថា គម្រោងផ្គត់ផ្គង់ទឹកស្អាតពីរមានតម្លៃប្រហែល៣៣លានដុល្លារ គឺនៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ លោកបន្តថា៖«ខ្ញុំសង្ឃឹមដោយស្មោះត្រង់ថា គម្រោងសហប្រតិបត្តិការដែលត្រូវបានអនុវត្តដោយជោគជ័យរួមមាន ស្ថានីយទឹកស្អាតដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះនឹង បន្តពង្រឹងទំនាក់ទំនងជាមិត្តភាពមានស្រាប់រវាងប្រជាជន ជប៉ុន និងកម្ពុជា»។
ស្ថានីយទឹកស្អាតនិរោធដែលដាក់ឲ្យដំណើរការកាលពីម្សិលមិញបានចំណាយថវិកា៩០,៤លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃអង្គារថា អាជ្ញាធររដ្ឋាករទឹកស្វយ័តភ្នំពេញជាអង្គភាពរដ្ឋមួយដែលបានអនុវត្ត ការងាររបស់ខ្លួនបានល្អប្រសើរជាងអង្គភាពផ្សេងៗទៀត។ លោកបានមានប្រសាសន៍ថា៖«រដ្ឋាករទឹកភ្នំពេញជាអង្គភាពរដ្ឋតែមួយ គត់ដែលដើរតួនាទីដ៏សំខាន់ដើម្បីធ្វើឲ្យមានការរីកចម្រើន»។
លោកបន្តថា រដ្ឋាករទឹកភ្នំពេញជាក្រុមហ៊ុនរដ្ឋតែមួយគត់ដែលមានលក្ខណសម្បត្តិ គ្រប់គ្រាន់ចូលរួមក្នុងផ្សារមូលបត្រកម្ពុជា។
លោកបន្តថា រហូតមកដល់ពេលនេះបំពង់ចែកចាយទឹកស្អាតមានជាង ២០០០គីឡូម៉ែត្រ រួមទាំងក្រុងតាខ្មៅដែលមានអ្នកប្រើប្រាស់សរុប ២៣៨ ៧០០នាក់ និងប្រជាជនចំនួន ១៤ ០០០គ្រួសារនៃអត្រាប្រចាំឆ្នាំដែលទទួលបានទឹកស្អាតចាប់ពីឆ្នាំ ២០០៤។ លោកបន្តថា តម្រូវការនៃការផ្គត់ផ្គង់ទឹកស្អាតនឹងមានកាន់តែច្រើនខណៈការ សាងសង់អគារថ្មីៗជាច្រើន និងបុរីពាណិជ្ជកម្មកំពុងកើនឡើងយ៉ាងខ្លាំង។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានឲ្យដឹងថា ស្ថានីយទឹកស្អាតនិរោធនឹងបន្ថែមសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ពី ៣៣៦ ០០០ម៉ែត្រគូបដល់ ៤៦៦ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃដែលជួយឲ្យរដ្ឋាករទឹកភ្នំពេញផ្ដល់ទឹក ស្អាតនិងមានសុវត្ថិភាពដល់អ្នករស់នៅក្នុងក្រុងប្រហែល១,៧លាននាក់ នៅត្រឹមចុងឆ្នាំ២០១៣។
ទិន្នន័យរបស់រដ្ឋាករទឹកស្វយ័ត ភ្នំពេញឲ្យដឹងថា នៅឆ្នាំ១៩៩៣ មានតែអ្នកនៅភ្នំពេញ២០ភាគរយប៉ុណ្ណោះទទួលបានការប្រើប្រាស់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតប៉ុន្តែជាងកន្លះទសត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ទឹកស្អាតនៅទីក្រុងបានកើនឡើងដល់៨៥ភាគរយកាលពី ឆ្នាំ២០១២។
ពីមុនសមត្ថភាពស្ថានីយទឹកស្អាតភ្នំពេញគ្របដណ្ដប់ប្រហែល១,២៣លាន នាក់ប៉ុន្តែស្ថានីយទឹកស្អាតនិរោធថ្មីនឹងជួយឲ្យប្រជាជនអាចទទួល បានទឹកស្អាតប្រើប្រាស់ប្រហែលជា ៥០ម៉ឺននាក់បន្ថែមទៀត៕ PB: By Phnom Penh Post
No comments:
Post a Comment