Wednesday, June 5, 2013

បច្ចេកវិទ្យា​របស់​ IDG​មាន​ប្រយោជន៍​ណាស់​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​

3 ម៉ោងមុន | ដោយ ៖
​ភ្នំពេញ​៖​ ក្រុមហ៊ុន​IDG​ នឹង​ធ្វើការ​បម្រើ​ជូន​ជា​វេទិការ​ដ៏​ឥត​ខ្ជោះ​ ដើម្បី​ឲ្យ​មាន​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ នឹង​ធ្វើការ​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ឈាន​រហូត​ដល់​ធ្វើការ​ផ្លាស់​ប្តូរ​មតិយោបល់​ និង​បទ​ពិសោធន៍​ជា​លក្ខណៈ​សកល​។​
DSCN3365
​លោក​ Derrick​ Tan​ ប្រធាន​ក្រុមហ៊ុន​រៀបចំ​រាល់​ព្រឹត្តិការណ៍​ធំៗ​  ការ​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​ផ្នែក​បច្ចេកវិទ្យា​ (IDG)​ បាន​មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៣​ នា​សណ្ឋាគារ​ អ៊ី​ធឺ​ខន​ ថា​ ស​ន្និ​សិ​ទ​អន្តរជាតិ​លើក​ទី​៥​ ស្តី​ពី​ “​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ ឆ្នាំ​២០១៣”​  ពេល​ដ៏​មាន​តំលៃ​អស្ចារ្យ​ជា​លើក​ដំបូង​មួយ​នៃ​ការ​ប្រារ​ព្ឋ​ឡើង​នៅ​ពិធី​ ប្រគល់​រង្វាន​ ស្តី​ពី​ ស្ថាប័ន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ ដែល​មាន​ភាព​នាំមុខ​គេ​មួយ​ប្រចាំ​នៅ​កម្ពុជា​ និង​មាន​រួម​សហការ​ដោយ​សមាគម​ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ក្រុមហ៊ុន​ទិន្នន័យ​អន្តរជាតិ​ហៅ​កាត់​ថា​ (IDG​ ASEAN)​។​
​លោក​បន្ត​ថា​ សន្និសីទ​នេះ​ បាន​ឆ្លុះ​ប​ញ្ជាំ​ង​យ៉ាង​ខ្លាំងក្លា​ និង​មាន​ភាព​ជិត​ស្និត​បំផុត​ជាមួយ​និង​ប្រ​ព័​ន្ឋ​សេដ្ឋកិច្ច​សកល​ នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ​ ដែល​យើង​បាន​រៀបចំ​ឡើង​នៅ​ក្រោម​បរិបទ​ “​បច្ចេកវិទ្យា​ដ៏​ទំនើប​កំពុង​នាំ​ទៅ​រក​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​សកល​”​ នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​ធ្វើការ​ឆ្លុះ​ប​ញ្ជាំ​ង​នៃ​វិស័យ​បច្ចេកវិទ្យា​ ដែល​មាន​លក្ខណៈ​ជាស​កល​ និង​ជា​ឯកជន​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ស្ថាប័នឯកជន​ ដែល​អាច​នឹង​ជម្រុញ​នូវ​ភាគទុន​ជា​ច្រើន​។​
​ម្យ៉ាងវិញទៀត​ អនុរដ្ឋលេខាធិការ​ធនាគារកណ្តាល​ និង​ជា​ធនាគារជាតិ​នៃ​កម្ពុជា​ លោកស្រី​ SreySiyout​ក៏​បាន​លើក​ឡើង​ថា​ ហើយ​កំណើន​នេះ​ សម្រេច​បាន​ ៧,៣​ភាគរយ​ នៅ​ឆ្នាំ​២០១២​ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​សម្រេច​បាន​ក្នុង​រង្វង់​ ៧,០​ភាគរយ​ នៅ​ឆ្នាំ​២០១៣​នេះ​។​ តម្លៃ​ផលិតផល​សរុប​ក្នុងស្រុក​ (​គិត​តាម​ថ្លៃ​បច្ចុប្បន្ន​)​ មាន​ចំនួន​ ៥៦.៦១៧​ពាន់​លាន​រៀល​ ឬ​ប្រមាណ​ ១៤.០៣៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​
​លោកស្រី​បញ្ជាក់​ថា​ «​កំណើនសេដ្ឋកិច្ច​កម្ពុជា​ បាន​នឹង​កំពុង​បង្ហាញ​នូវ​ភាព​មាំមួន​ឆ្ពោះទៅ​រក​គោលនយោបាយ​ប្រចាំឆ្នាំ​ ៧,០​ភាគរយ​ តាម​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២​ របស់​រាជរដ្ឋាភិបាល​»​។​
234
​សូម​បញ្ជាក់​ថា​ កំណើន​សម្រាប់​ឆ្នាំ​២០១២​នេះ​ បាន​សម្រេច​ដោយ​កំណើន​វិស័យ​កសិកម្ម​បាន​កើនឡើង​ ៦,៧​ភាគរយ​ ដែល​នៅ​ក្នុង​នោះ​វិស័យ​កាត់ដេរ​បាន​កើនឡើង​ ៦,៩​ភាគរយ​ និង​វិស័យ​សេវាកម្ម​បាន​កើនឡើង​ ៨,១​ភាគរយ​ ដែល​នៅ​ក្នុង​នោះ​វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​បាន​កើនឡើង​ ១២,៥​ភាគរយ​ផង​ដែរ​៕​ជែ​ម​

No comments:

Post a Comment