
ភ្នំពេញៈ កុមារត្រូវបានចាត់ទុកជាទំពាំងស្នងឬស្សី និងក្លាយទៅជាសរសរទ្រូងនាពេលអនាគត តាមរយៈការសិក្សាផ្នែកទ្រឹស្ដី និងជំនាញនានាតាមចំណង់ និងការស្រមើរស្រម៉ៃរបស់ពួកគេ។ ជាងនេះទៅទៀត កុមារគួរត្រូវបានទទួលការយកចិត្តទុកដាក់ពីសំណាក់ឪពុកម្ដាយ ឬអាណាព្យាបាលដើម្បីឲ្យពួកគេទទួលបាននូវភាពកក់ក្ដៅ។ យ៉ាងណាមិញមានកុមារមួយចំនួនហាក់មានវាសនាមិនដូចទៅនឹងកុមារដ៏ទៃ ទៀតឡើយ ត្បិតពួកគេត្រូវទូលថាសដែលមានលក់ស្ករគ្រាប់ ឬផ្លែឈើដូចជាស្វាយ ក្រខុបបារាំង ម្កាក់ជាដើមដើរលក់តាមហាងផឹកស៊ីនានាក្នុងរាជធានីភ្នំពេញ។

ក្មេងៗទាំងនោះមានអាយុមិនទាន់ដល់១០ឆ្នាំស្រួលបួលផង ពួកគេបែរជាត្រូវចំណាយពេលវេលារបស់ខ្លួនទៅលក់របស់ទាំងនោះតាមហាង ផឹកស៊ី ដែលមានគ្រប់ទិដ្ឋភាព ខុសទៅនឹងកុមារដ៏ទៃដែលកំពុងចំណាយពេលវេលាជាមួយឪពុកម្ដាយខ្លួន។ កត្តានេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សតិអារម្មណ៍របស់ពួកគេ ព្រោះតែគេនៅក្មេងហើយគេនឹងឆាប់ទទួលយកបាននូវអំពើមិនគប្បីមួយ ចំនួនដែលអ្នកផឹកស៊ីខ្លះប្រព្រឹត្ត ដូចជាការស្រែកឡូឡា ការប្រើអំពើបៀតបៀនទៅលើនារីស្រាបៀរ និងការបង្កជម្លោះជាដើម។
ជាការងឿងឆ្ងល់ នៅពេលដែលយើងសាកសួរពួកគេអំពីមូលហេតុដែលនាំឲ្យគេដើរលក់របស់របរ ទាំងនោះតាមហាងផឹកស៊ី ក្មេងៗទាំងនោះមិនបានឆ្លើយតបនឹងសំណួររបស់យើងឡើយ ហើយគេព្យាយាមគេចចេញពីយើងថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលយើងផ្ដល់ប្រាក់ទៅក្មេងៗទាំងនោះដោយ មិនយកទំនិញពីពួកគេ ក៏កុមារទាំងនោះមិនទទួលយកពីយើងផងដែរ គឺពួកគេមានគោលការណ៍តែមួយគត់គឺប្រគល់ប្រាក់ ប្រគល់របស់តែម្ដង។
តាមការសង្កេត ក្មេងៗទាំងនោះមានអ្នកចាំទទួលដឹកយកទៅដាក់តាមហាងនានានៅតាម តំបន់ក្នុងរាជធានីភ្នំពេញ ដែលអ្នកដឹកក្មេងៗនោះគឺមានអាយុមិនដល់៣០ឡើយ និយាយជារួម ពួកគេដូចជាយុវជនឈាមរាវ ឬជាក្មេងទំនើង។ បន្ថែមទៅទៀតនោះ តាមការស៊ើបសួរពីម្ចាស់ហាងផឹកស៊ី និងភ្ញៀវមួយចំនួន យើងបានដឹងថាក្មេងៗទាំងនោះត្រូវលក់របស់របរទាល់តែអស់ ទើបអ្នកទទួលនោះជូនទៅផ្ទះ ដោយមានពេលខ្លះពួកគេត្រូវដើរលក់តាមហាងជិតដល់ពេលអធ្រាតទៀត ផង។
គួរឲ្យព្រួយបារម្ភ ចំនួនក្មេងៗដើរទូលថាសលក់របស់របរតាមហាងកាន់តែមានចំនួនច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបញ្ហានេះបានប៉ះពាល់ទាំងប្រយោល និងមិនប្រយោលដល់ការអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា និងអាចបង្ករជាបញ្ហាទៅថ្ងៃអនាគតទៀត តាមរយៈការទទួលយកនូវគម្រូអាក្រក់របស់ភ្ញៀវមួយចំនួនក្នុងហាង ផឹកស៊ី ដែលក្មេងៗទាំងនោះបានឃើញ។
តាមការសង្កេតជាក់ស្ដែង យើងពុំឃើញមានអាជ្ញាធរពាក់ព័ន្ធណាមួយចាត់វិធានការចំពោះបញ្ហានេះ ឡើយ ហើយបញ្ហានេះបានចាប់ផ្ដើមក្លាយទៅជាដុំដំបៅមហារីកមួយក្នុងសង្គម ខ្មែរដែលយើងនឹងត្រូវប្រឈមនៅពេលអនាគត ជាពិសេសទៅទៀតនោះ តាមរយៈទង្វើនេះនឹងធ្វើឲ្យបរទេសមើលឃើញអំពីការរំលោភសិទ្ធិកុមារ ថែមទៀតផង។
អាស្រ័យហេតុនេះអាជ្ញាធរពាក់ព័ន្ធគួរតែចាត់វិធានការឲ្យបាន តឹងរ៉ឹងចំពោះសកម្មភាពនេះ និងស្រាវជ្រាវឬសគល់នៃមូលហេតុដែលនាំឲ្យក្មេងៗទាំងនេះត្រូវដើរ លក់របស់របរតាមហាង ត្បិតពួកគេនៅក្មេងខ្លាំងណាស់ ហើយតាមគោលការណ៍សិទ្ធិមនុស្សកុមារគឺមានអាទិភាពខ្ពស់លើសិទ្ធិ រស់រានមានជីវិត សិទ្ធិលើការសិក្សារៀនសូត្រ និងការទទួលទានអាហារគ្រប់គ្រាន់ជាដើម។ ដោយ សន្យាដោយក្ដីគោរពពី abcnonstop.net ជារបស់លោកអ្នក សុំបម្រើលោកអ្នក
No comments:
Post a Comment