Wednesday, June 5, 2013

ជប៉ុន​ ផ្តល់​ជំនួយ​ឥត​សំណង​ ជាង​៣៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ពង្រីក​ប្រព័ន្ធ​ទឹក​ស្អាត​ និង​វិស័យ​អប់រំ​នៅ​កម្ពុជា​

3 ម៉ោងមុន | ដោយ ៖
​ភ្នំពេញ​:​ លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ ក្រសួងការបរទេស​ និង​សហ​ ប្រ​តិ​ ប​ត្តិ​ការ​អន្តរជាតិ​ និង​លោក​យូ​ជី​ គូ​ម៉ា​រូ​ ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៣​នេះ​ នៅ​ទីស្តីការ​ក្រសួងការបរទេស​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ ស្តី​ពី​ជំនួយ​ឥត​សំណង​ ដែល​មាន​ទឹកប្រាក់​ ៣.៦១៣​ លាន​យ៉េន​ (​ស្មើនឹង​ប្រមាណ​ ៣៦​ លាន​ដុល្លារ​អា​មេ​រិ​ក​)​ សំរាប់​អនុវត្ត​គំរោង​ចំនួន​ ២​ គឺ​១.​គម្រោង​ពង្រីក​ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ នៅ​ខេត្ត​ កំពង់ចាម​ និង​ខេត្តបាត់ដំបង​ និង​២.​គម្រោង​ង​អាហារូបករណ៍​ អភិវឌ្ឍន៍​ ធនធានមនុស្ស​(​ឆ្នាំ​សិក្សា​២០១៣)​។​
images
​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​បញ្ជាក់​ថា​ រដ្ឋាភិបាល​ជប៉ុន​ បាន​យកចិត្តទុកដាក់​ផ្តល់​ជំនួយ​ជា​យូរ​មក​ហើយ​ ដើម្បី​កែ​លម្អ​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​១៩៩០​មក​ម្ល៉េះ​ ។​ ក្នុង​នោះ​ គម្រោង​សំខាន់ៗ​រួម​មាន​ ការ​ផ្តល់​ជំនួយ​ដើម្បី​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​នៅ​ ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​សៀមរាប​ និង​ការ​ផ្តល់​ជំនួយ​សហប្រតិបត្តិការ​បច្ចេកទេស​ដល់​មន្ត្រី​ បុគ្គលិក​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ។​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ជាមួយនឹង​ការ​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ផលិត​ទឹក​ស្អាត​នៅ​ទីក្រុង​ទាំង​ពីរ​ រដ្ឋាភិបាល​ជប៉ុន​បាន​ និង​កំពុង​ផ្តល់​ជំនួយ​បន្ថែម​លើ​ការ​សាងសង់​ស្ថានីយ៍​ផលិត​ទឹក​ស្អាត​ និង​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​នៅ​តំបន់​ទីប្រជុំជន​ខេត្ត​មួយ​ចំនួន​ ។​ ជាក់ស្តែង​ ដូច​ជា​ការ​ចុះហត្ថលេខា​ លើ​លិខិត​ប្តូរ​សារ​ សម្រាប់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពង់ចាម​ និង​ខេត្តបាត់ដំបង​នា​ថ្ងៃនេះ​ ។​
​ក្នុង​នាម​រាជរ​ដ្ឋា​ ភិ​បាល​ និង​ប្រជាជន​កម្ពុជា​ ឯកឧត្តម​ ហោ​ ណាំ​ហុង​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​តាម​រយៈ​ឯកឧត្តម​ យូ​ជី​ គូ​ម៉ា​ម៉ា​រូ​ ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ដែល​តាំងពី​ដើម​រៀង​មក​តែងតែបាន​គាំទ្រ​ផ្តល់​ជំនួយ​ ឥត​សំណង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ជា​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ ៕.​ជែ​ម​
​នៅ​ក្នុង​ពិធី​នោះ​ដែរ​ លោក​ឯកអគ្គរាជទូត​ជប៉ុន​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​សេចក្តី​រីករាយ​ចំពោះ​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​សង្គម​ ជា​ពិសេស​បញ្ហា​ប្រព័ន្ធ​ទឹក​ស្អាត​ ហើយ​រាជរដ្ឋាភិបាល​ជប៉ុន​ រីករាយ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ជា​ច្រើន​។​ ចំពោះ​វិស័យ​ផ្តល់​អាហារូបករណ៍​ គឺជា​វិស័យ​មួយ​ដ៏​សំខាន់​ហើយ​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាមួយ​គ្នា​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ពីរ​ កាន់តែ​រឹង​មាំ​។​
​ក្នុង​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​២០១៣​នេះ​ លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ផ្តល់​ជំនួយ​ឥត​សំណង​រវាង​កម្ពុជា​ និង​ជប៉ុន​ មាន​ចំនួន​ ២​ លើក​រួច​មក​ហើយ​ លើក​គំរោង​ចំនួន​ ៣​ ដូច្នេះ​ (​ពេល​នេះ​ជា​លើក​ទី​២​ លើ​គំរោង​ចំនួន​២)​ ដូច្នេះ​ ៦​ ខែ​ឆ្នាំ​២០១៣​មាន​ចំនួន​ ៥​ គំរោង​ ប៉ុន្តែ​បើ​បូក​ជាមួយ​លិខិត​ប្តូរ​សារ​លើ​ឥណទាន​សម្បទាន​កម្ចី​ការ​ប្រាក់​ ទាប​ផង​ នោះ​គឺជា​ការ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​លើក​ទី​៣៕​ ជែ​ម​

No comments:

Post a Comment