Wednesday, June 5, 2013

សាកសព​ដែល​ ត្រូវ​គេ​សម្លាប់​ច្រក​បាវ​ហើយ​យក​មក​ប្លុង​ចោល​ នៅ​ក្នុង​ប្រឡាយ​ កាលពី​ម្សិលមិញ​ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​

3 ម៉ោងមុន | ដោយ ៖
​    ​ភ្នំពេញ​៖​ សាកសព​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ គេ​ច្រក​បាវ​ រួច​យក​មក​ប្លុង​ចោល​នៅ​ក្នុង​ប្រឡាយ​ស្ថិត​ភូមិ​បា​គូរ​ ក្នុងភូមិ​សាស្ត្រ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ម្សិលមិញ​នេះ​ ឥលូវ​ត្រូវ​ក្រុម​គ្រួសារ​របស់​សាកសព​ចេញ​មុខ​មក​បញ្ជាក់​ពី​អត្តសញ្ញាណ​ហើយ ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៣​នេះ​។​
photo 1
​    ​បើ​តាម​ស្រី្ត​ឈ្មោះ​ ហាន់​ ស៊ី​ណា​ដែល​ត្រូវជា​ម្តាយ​របស់​សាកសព​ បាន​ឲ្យ​ដឹង​ថា​ សាកសព​សាកសព​ដែល​គេ​ប្រទះ​ឃើញ​កាលពី​ម្សិលមិញ​នេះ​ គឺជា​សាកសព​កូនស្រី​របស់​គាត់​ ដែល​មានឈ្មោះ​ ម៉ៅ​ ណា​ផា​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​កម្មការិនី​រោងចក្រ​ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ត្របែក​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​
photo 4
​    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ថា​ នារី​ឈ្មោះ​ ម៉ៅ​ ណា​ផា​នេះ​ស្លាប់​ដោយសារ​ករណី​ប្លន់​ ឬ​គុំនុំ​នៅឡើយ​ទេ​ ដោយសារ​សាកសព​មាន​លក្ខណៈ​យូរ​ ទើប​មាន​ស្ថានភាព​ហើម​ស្អុយ​ ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សន្និដ្ឋាន​។​ ប៉ុន្តែ​មាន​មិត​មួយ​ចំនួន​បាន​និយាយ​ថា​ ករណី​ខាងលើ​នេះ​ អាច​ជា​រឿង​គុំនុំ​ច្រើន​ជាង​។​
​    ​បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕​ ជោគជ័យ​
photo 2

No comments:

Post a Comment