ភ្នំពេញ៖
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍
កាលពីយប់ម្សិលមិញនៅក្នុងការបើកកិច្ចប្រជុំលើកទី៣៧
នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកថា ប្រទេសកម្ពុជា រំពឹងថា
នឹងអាចទទួលបានភ្ញៀវទេសចរ ចំនួន ៤,៥ លាននាក់នៅក្នុងឆ្នាំ ២០១៥
នាពេលខាងមុខ បើប្រៀបធៀបកាលពីឆ្នាំ២០១២ មានតែ ៣,៥
លានប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ សម្តេចបានបញ្ជាក់ថា ពិតប្រាកដណាស់ វិស័យទេសចរណ៍ វប្បធម៌ និងបេតិកភ័ណ្ឌ គឺពិតជាមានសក្តានុពលសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យមានកំណើន នេះ ។ អស់រយៈពេល ២០ ឆ្នាំមកហើយនៅពេលដែលប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលលនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានមកទស្សនាកម្ពុជាមានចំនួនតែ ១២០.០០០ នាក់ប៉ុណ្ណោះ។ តួលេខនេះបានកើនឡើងទៅដល់ ៣,៥ លាននាក់ក្នុងឆ្នាំ ២០១២ ហើយរំពឹងថានឹងអាចកើនដល់ ៤,៥ លាននាក់នៅត្រឹមឆ្នាំ ២០១៥។
សម្តេចបានបន្ថែមថា ទោះជាយ៉ាងណា កំណើនភ្ញៀវទេសចរណ៍តំរូវឲ្យយើងបង្កើនការប្រុងប្រយ័ត្ន។ បេតិកភណ្ឌគួរតែស្ថិតនៅក្នុងវិធីការពារមួយដែលនឹងមិនទទួលរងផល ប៉ះពាល់ ពីការកើនឡើងទាំងនេះ ដូច្នេះហើយទើបអ្នកជំនាញរបស់យើង រួមទាំងអង្គការយូណេស្កូ (UNESCO) និងប្រទេសអូស្ត្រាលីបានរៀបចំជាផែនការគ្រប់គ្រងវិស័យទេសចរណ៍ សម្រាប់ ប្រាសាទអង្គរ និងតំបន់អង្គរ ដើម្បីធានាបាននូវតុល្យភាពរវាងការចាំបាច់នៃការអភិវឌ្ឍ និងតម្រូវការក្នុងការអភិរក្សឪ្យបានសមស្របតាមគំនិតថ្មីនៃ ការអភិវឌ្ឍបៃតង។
សូមបញ្ជាក់ថា រយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ បានក្លាយជាផ្នែកមួយនៃកំណើនប្រកបដោយសមធម៌ និងការដើរតួនាទីយ៉ាងមធ្យោបាយក្នុងការកាត់បន្ថយភាពក្រីក្រនៅ ក្នុង ប្រទេសកម្ពុជា ដែលភាពក្រីក្របានធ្លាក់ចុះពី ១០០ ភាគរយ ក្នុងឆ្នាំ១៩៧៩ មកត្រឹម ១៩ ភាគរយ នៅក្នុងឆ្នាំ ២០១១៕ ដោយ៖ចិត្រា

No comments:
Post a Comment