ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៣ម៉ោង ១០:១៧
ស្ត្រីជនជាតិអាមេរិកបានឈ្នះក្នុងការដេញថ្លៃ
ទិញទីតាំងចតរថយន្តចំនួន២គ្រឿងក្បែរគ្នា
ស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏ល្បីឈ្មោះនៅក្នុងទីក្រុងបូស្តុន
ដោយលោកស្រីបានចំណាយប្រាក់ដល់ទៅ ៥៦០.០០០ដុល្លារ
។ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៥មិថុនាផ្សាយថា
លោកស្រី លីហ្សា ប្លូ៊មេនថល
មានសិទ្ធិកាន់កាប់ទីតាំងចតរថយន្តចំនួន២គ្រឿងនៅជាប់គ្នា
ស្ថិតក្នុងតំបន់ពាណិជ្ជកម្មបេ៊កបេ (Back Bay)
ក្នុងទីក្រុងបូស្តុនរដ្ឋម៉ាស់សាឈូសេត
សហរដ្ឋអាមេរិកបានដូចបំណង ដោយចំណាយទឹកប្រាក់ដល់ទៅ
៥៦០.០០០ដុល្លារ ក្រោយពីឈ្នះលើការដេញថ្លៃ កាលពីថ្ងៃទី១៣
មិថុនាកន្លងមក ខណៈពេលលំនៅឋានមួយខ្នងក្នុងរដ្ឋមា៉សសាឈូសេត
មានតម្លៃជាមធ្យមប្រហែល ៣១៣.០០០ដុល្លារ ។
លោកស្រី លីហ្សា
ដែលមានលំនៅឋានតម្លៃច្រើនលានដុល្លារ
និងមានកន្លែងសម្រាប់ចតរថយន្តចំនួន៣គ្រឿង
មានគំនិតចង់ទិញទីតាំងចតរថយន្តទុកសម្រាប់ភ្ញៀវមកសួរសុខទុក្ខ
និងកម្មករ ។
ចំណែកទីតាំងចំណតរថយន្តមួយគ្រឿងដែលថ្លៃបំផុតនៅតំបន់ប៊េក បេ
កាលពីមុននេះមានតម្លៃប្រហែល ៣០០.០០០ដុល្លារ ៕
No comments:
Post a Comment