កាមេរ៉ាម៉ាក Rolleiflex របស់អាល្លឺម៉ង់ ពីទសវត្សរ៍ ៣០ ឬ ៤០ ត្រូវបានប្រគល់ទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam)កាលពី ថ្ងៃពុធ។
លោក អ៊ីង វ៉េងអៀងដែលឪពុករបស់លោកឈ្មោះ អុង ពេជ្រ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកទោសជាច្រើននាក់ដែលរួចជីវិតពីគុក ស‑២១ បានផ្តល់កាមេរ៉ានេះទៅមជ្ឈមណ្ឌលស្រាវជ្រាវខ្មែរក្រហម បន្ទាប់ពីគ្រួសាររបស់លោកបានកាន់កាប់វាជាច្រើនឆ្នាំមក។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា លោកបានទៅមជ្ឈមណ្ឌលឯកសារកម្ពុជា បន្ទាប់ពីឃើញលោក ញ៉ែម អេន អតីតអ្នកថតរូបនៅគុកស‑២១ត្រូវបានសម្ភាសនៅទូរទស្សន៍កាលពី សប្តាហ៍មុន។ លោកថ្លែងបន្តថា៖ «ខ្ញុំបន្ទាប់មកចង់រកប្រវត្តិនៃកាមេរ៉ានេះ»។
លោក ពេជ្រ គឺជាវិស្វករដែលជីវិតរបស់លោកបានជាប់នៅមន្ទីរស‑២១ ដោយសារជំនាញរបស់លោកជាអ្នកមេកានិក។ ភរិយានិងកូនៗ របស់លោកត្រូវបានជម្លៀសពីរាជធានីភ្នំពេញទៅខេត្តបាត់ដំបង។ លោក វ៉េងអៀង គឺជាកូនតែម្នាក់គត់ដែលនៅរស់រានមានជីវិត។
លោកពេជ្រ បានក្លាយជានាយកទីមួយ នៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងក្នុងឆ្នាំ១៩៨០ ហើយបន្ទាប់មកបានប្រើកាមេរ៉ានោះដើម្បីថតជាឯកសារឧក្រិដ្ឋកម្ម ខ្មែរក្រហមរួមទាំងផ្នូរដែលកប់មនុស្សទាំងក្រុមនៅតាមតំបន់ជនបទ បន្ទាប់ពីការជួបជុំជាមួយកូនប្រុសរបស់លោកវិញ។
លោក វ៉េងអៀង ថ្លែងថា៖ «កាមេរ៉ានេះត្រូវបានទុកដោយឪពុករបស់ខ្ញុំរហូតដល់ឆ្នាំ១៩៩៦នៅ ពេលដែលគាត់ធ្វើដំណើរទៅអាមេរិកដើម្បីវះកាត់ជំងឺបេះដូង។ ខ្ញុំបានទុកវានៅក្នុងប្រអប់ហើយមិនប្រើវាទេពីព្រោះមិនមាន អ្វីដែលស័ក្តិសមនឹងត្រូវថត។ ខ្ញុំមិនដែលគិតអំពីសារៈសំខាន់នៃកាមេរ៉ានេះទេ»។ លោកបន្ថែមថា បន្ទាប់ពីមានការលើកឡើងអំពីករណីលោក កឹម សុខាបាននិយាយថា គុកទួលស្លែង ជាគុកសិប្បនិមិ្មត្ត លោកចង់បន្ថែម«ភ័ស្តុតាងបន្ថែម»ថា គុកធ្វើទារុណ្ឌកម្មនេះពិតជាបានកើតមានមែន។ កំណប់នៃឯកសាររូបថត និងថែមទាំងរូបវីដេអូដែលថតដោយអ្នកទាំងពីរនោះត្រូវបានប្រគល់ ឲ្យទៅមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីថ្ងៃពុធ។
លោក ឆាំង យុ នាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា៖ «វាកម្ររកឃើញអ្វីប្រភេទនេះណាស់។ យើងមិនដែលមានកាមេរ៉ាបែបនេះពីមុននោះទេ... ខ្ញុំបានឃើញវាតែនៅក្នុងភាពយន្តវៀតណាម [ពីឆ្នាំ១៩៧៩] និងនៅក្នុងរូបថត»។
លោក ពេជ្រ នៅតែជានាយកនៃសារមន្ទីរប្រល័យពូជសាសន៍រហូតដល់ដើមទសវត្សរ៍ ៩០ និងបានស្លាប់នៅឆ្នាំ ១៩៩៦។
លោក ឆាង បានថ្លែងថា សារសំខាន់នៃកាម៉េរ៉ានេះដែលទំនងជាបង្ហាញឲ្យឃើញផ្ទាល់ភ្នែកអំពី ឈុតឆាកនៃការធ្វើ ទារុណកម្មព្រៃផ្សៃ និងការឈឺចាប់ គឺដោយសារតួនាទីរបស់វាជាអ្នកភ្ជាប់រវាងអ្នកទោស និងអ្នកដែលបានប្រព្រឹត្តទៅលើអ្នកទោស៕ PS
រាយការណ៍បន្ថែម ជាង សុខា By Phnom Penh Post
No comments:
Post a Comment