នៅក្នុងគ្រួសារមួយឪពុកម្តាយជាព្រះរស់ហើយពួកគាត់តែងតែមានការលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមកូនៗ។ ដូច្នេះក្នុងនាមជាកូនគួរតែធ្វើអ្វីខ្លះដើម្បីបង្ហាញពីភាពកតញ្ញូដល់ពួកគាត់។
នៅលើទំពរ័ហេ្វសប៊ុករូបភាពមួយដែលបង្ហាញក្មេងប្រុសម្នាក់ឱនក្បាលដល់ដីគោរពម្តាយរបស់គាត់ដែលជាទង្វើទទួលបានការកោតសរសើរពីសំណាក់យុវវ័យជាច្រើននិងហាក់ដូចជាដាស់តឿនពួកគេដែរ។ ចំនួនអ្នកចូលចិត្តបានឡើងរហូតដល់ជាង៦ពាន់នាក់ហើយការចែករំលែកនិងផ្តល់ជាមតិក៏ច្រើនដែរ។
បើតាមមតិរបស់ SaravuthSok បានបង្ហាញថា៖ «ពិតជាក្មេងល្អណាស់ខ្ញុំពេញចិត្តមែនទែន»។ SokVan Jupiter NoHeart បានប្រាប់ថា ពិតជាកូនល្អមែនទៅថ្ងៃអនាគតនាងក៏ចង់មានកូនដូចនេះដែរ។
នៅពេលឃើញរូបនេះហើយ Dai Wathana មានអារម្មណ៍សោកស្តាយថា៖ «ខ្ញុំពិតជាសូមទោសណាស់ដែលខ្ញុំមិនបានបង្ហាញពីសេចក្តីកតញ្ញូបែបនេះចំពោះប៉ាម៉ាក់របស់ខ្ញុំ»។
ដោយឡែក មានមតិអនាមិកមួយដែលហាក់ដូចជាគួរឲ្យមានការខ្មាសអៀនជាខ្លាំងដោយបានសរសេរថា៖ «របៀបដែលធ្វើឲ្យកូនខ្មែរចុះញ៉មជនបរទេស(ខ្លាចយួននិងសៀម) ដោយមានទម្លាប់ចេះឱនក្បាលចាប់ផ្តើមពីក្នុងគ្រួសារតរៀងទៅ។ ការបាក់ស្បាតស្មារតីរបស់កូនប្រុសខ្មែរកើតចេញពីការយល់ខុសដែលគិតថាកូនល្អ កូនកតញ្ញូ តែវាជាការឱបក្រសោបក្នុងគ្រួសារមួយដែលគ្មានស្មារតី....»។
ចំពោះរូបភាពមួយនេះ អ្នកខ្លះមានមន្ទិលថាតើវាជារូបភាពរបស់កូនខ្មែរឬក៏ថៃនោះទេ ហើយក៏មានអ្នកបញ្ចេញមតិជាច្រើនបានធ្វើការអះអាងថា ហាក់ដូចជាច្បាស់ថាជាកូនខ្មែរ។
គួរឲ្យកត់សម្គាល់អ្វីដែលសំខាន់នោះ រូបភាពមួយនេះបានបង្ហាញពីអត្ថន័យអប់រំដល់ក្មេងជំនាន់ក្រោយឲ្យមានការយល់ដឹងខ្ពស់អំពីភាពកតញ្ញូរបស់ខ្លួនចំពោះឪពុកម្តាយ។ កូនៗគ្រប់រូបគឺ អាចធ្វើបាន៕
No comments:
Post a Comment