Sunday, May 26, 2013

ក្រុមការងារ​ វិស័យ​ឯកជន​ផ្នែក​ស្រូវ​អង្ករ​ បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​បញ្ហា​លំបាក​នានា​ដែល​វិស័យ​ឯកជន​បាន​ជួប​ប្រទះ​

9 ថ្ងៃមុន | ដោយ ៖
ភ្នំពេញៈនៅ​ អគ្គនាយកដ្ឋាន​សភាពាណិជ្ជកម្ម​កម្ពុជា​ នា​រសៀល​ថ្ងៃ​ទី​ ១៧​ ខែឧសភា​ ឆ្នាំ​ ២០១៣​នេះ​ ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ហេង​ ប្រធាន​ក្រុមការងារ​ទី​៩​ នៃ​វិស័យ​ឯកជន​ផ្នែក​ស្រូវ​អង្ករ​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ ដើម្បី​ពិភាក្សា​គ្នា​រិះរក​មធ្យោបាយ​ក្នុង​ការ​ជំរុញ​ឲ្យ​
images
រដ្ឋាភិបាល​ជួយ​ដោះស្រាយ​នូវ​កង្វល់​របស់​វិស័យ​ឯកជន​។​
​កិច្ច​ពិភាក្សា​នេះ​ក៏​មានការ​ចូលរួម​ពី​លោក​ឧកញ៉ា​លឹ​ម​ ហេង​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​លោក ងួ​ន​ ម៉េ​ង​តិច​ អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​ ព្រមទាំង​សមាជិក​នៃ​ក្រុមការងារ​ដែល​មក​ពី​ផ្នែក​ស្រូវ​អង្ករ​ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន​នាក់​ទៀត​។​
​សូម​ជំរាប​ថា​ កិច្ចប្រជុំ​នេះ​បាន​លើក​ឡើង​ពី​កង្វល់​របស់​វិស័យ​ឯកជន​ ទៅ​លើ​បញ្ហា​ថ្លៃ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ខ្ពស់​ ដូច​ជា​ ថ្លៃ​អគ្គី​ស​នី​ ថ្លៃ​ដឹក​ជញ្ជូន​ ការ​រៀបចំ​សំណុំ​ឯកសារ​ក្នុង​ការ​នាំ​ចេញ​ ប​ញ្ហ​ពន្ធ​វី​អេ​ធី​១០%​ និង​ពន្ធ​ព្យួរ​ទុក​ ១%​សម្រាប់​ប្រតិបត្តិការ​នាំ​អង្ករ​ចេញ​ ស្តង់ដា​អង្ករសម្រិត​ បញ្ហា​ពូជស្រូវ​ និង​បញ្ហា​ការងារ​ត្រួតស៊ីគ្នា​រវាង​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​ ការ​បំពេញបែបបទ​នាំ​ចេញ​អង្ករ​ និង​ភ្នាក់ងារ​ផ្តល់​អាជ្ញាប័ណ្ណ​ផ្សេងៗ​។​
ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ហេង​ ប្រធាន​ក្រុមការងារ​ទី​៩​ នៃ​វិស័យ​ឯកជន​ផ្នែក​ស្រូវ​អង្ករ​ បាន​មាន​ប្រសាសន៍​ថា​ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ ធ្វើ​យ៉ាងណា​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​បញ្ហា​នានា​ដែល​វិស័យ​ ឯកជន​ជួប​ប្រទះ​ក្នុង​ការ​នាំ​ចេញ​អង្ករ​។​ដោយស្រីស

No comments:

Post a Comment