Sunday, May 26, 2013

ហេតុអ្វីចាំបាច់រៀនពីរមហាវិទ្យាល័យក្នុងពេលតែមួយ?

62 ថ្ងៃមុន | ដោយ ៖

ដោយ​៖​ សយ​ ដុល្លា​
Student-University-PP
គេ ​សង្កេត​ឃើញ​ថា​មាន​និស្សិត​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ជ្រើសរើស​រៀន​ពីរ​ មុខ​ជំនាញ​ក្នុង​ពីរ​មហាវិទ្យាល័យ​ក្នុង​ពេល​តែ​មួយ​។​ការ​រៀន​ពីរ​ មហាវិទ្យាល័យ​ក្នុង​ពេល​តែ​មួយ​បែប​នេះ​មានការ​ពេញ​និយម​ គួ​រឲ្យ​កត់សំគាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​
​តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើ​អោយ​និស្សិត​ខ្មែរ​សំរេចចិត្ត​រៀន​ពី​មហាវិទ្យាល័យ​បែប​នេះ​?
​មូលហេតុ​ទី​មួយ​គឺ​ឱកាស​ការងារ​មាន​និស្សិត​ជា​ច្រើន​គិត​ថា​ពួក​គេ​និង ​មានឱកាស​ទទួល​បានការ​ងារ​ធ្វើ​ច្រើន​បើ​ប្រៀបធៀប​នឹង​និស្សិត​ដែល​រៀន​តែ​ មួយ​ជំនាញ​ គឺ​ពួក​គេ​អាច​ធ្វើការ​នៅ​ក្នុង​ជំនាញ​ណាមួយ​ក៏​បាន​។​ និស្សិត​ខ្មែរ​ជា​ច្រើន​បាន​សំ​រេ​ចិត្ត​រៀន​មុខ​ជំនាញ​អក្សរសាស្ត្រ​ អង់គ្លេស​ជា​មុខ​វិ​ជា្ជ​ទី​២​
ដោយ​ពួក​គេ​គិត​ថា​មុខ​ជំនាញ​មួយ​នេះ​និង​អាច​ជួយ​គេ​ទទួល​បានការ​ងារ​មួយ​ ល្អ​ប្រសើរ​បន្ទាប់​ពី​បញ្ចប់​ ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​។​មាន​និស្សិត​យើង​មួយ​ចំនួន​ទៀត​ជ្រើសរើស​រៀន ​ពី​មហាវិទ្យាល័យ​តាម​មិត្តភក្ដិ​ព្រោះ​ពូក​គេ​ទាំងនោះ​យល់​ឃើញ​ថា​មិតភក្តិ ​និង​និស្សិត​ដ៏​ទៃ​រៀន​ពីរ​មហាវិទ្យាល័យ​បាន​ក៏​សំរេចចិត្ត​រៀន​តាម​ មិត្តភក្តិ​របស់​ខ្លួន​។​
​កត្តា​ទទួល​បាន​អារ​ហា​រូបករណ៍​ក៏​ជា​មូលហេតុ​មួយ​ធ្វើ​អោយ​និស្សិត​ សំរេចចិត្ត​រៀន​ពីរ​មហាវិទ្យាល័យ​ដែរ​។​និស្សិត​មួយ​ចំនួន​ទទួល​បាន​ អាហារូបករណ៍​រៀន​នៅ​សាកល​វិទ្យាល័យ​ផ្សេង​បើ​ទោះបីជា​ខ្លួន​កំពុង​រៀន​នៅ​ សាកល​វិទ្យាល័យ​មួយ​រួច​ហើយ​ក៏​ដោយ​។​ និស្សិត​ទាំងនោះ​មានការ​សោកស្តាយ​ក្នុង​ការ​បោះបង់​ចោល​នូវ​អហា​រូបករណ៍​ដែល ​ពួក​គេ​ទទួល​បាន​ ដែល​នាំ​អោយ​ពួក​គេ​រៀន​ពីរ​មហាវិទ្យាល័យ​ក្នុង​ពេល​តែ​មួយ​។​
​អ្នកវិភាគ​និង​អ្នកធ្វើការ​ខាង​វិស័យ​អប់រំ​យល់​ឃើញ​ថា​ និស្សិត​ខ្មែរ​គួ​តែ​នាំ​គ្នា​រៀន​តែ​មួយ​ជំនាញ​មួយ​មហាវិទ្យាល័យ​បាន​ហើយ​។ ​ និស្សិត​ត្រូវ​ជ្រើសរើស​ជំនាញ​មួយ​ដែល​ខ្លួន​ស្រលាញ់​ និង​ត្រូវ​គិត​ថា​តើ​ជំនាញ​នោះ​មាន​ទីផ្សា​រការងារ​ដែរ​រឺទេ​នៅ​ពេល​ដែល​ ខ្លួន​បញ្ចប់​ការ​សិក្សារ។​ និស្សិត​ដែល​រៀន​តែ​មួយ​ជំនាញ​អាច​មាន​ពេល​ពង្រឹង​សម្មត្ថភាព​ខ្លួនឯង​តាម​ រយៈ​ការ​ស្វ័​យ​សិក្សា​ស្រាវជ្រាវ​និង​អាន​សៀវភៅ​បន្ថែម​នៅ​ បណ្ណាល័យមានពេលគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការដែលគ្រូដាក់ឲ្យធ្វើស្វែងរកបទពិសោធន៍តាមរយៈការចុះកម្មសិក្សារនៅតាម បណ្តាគ្រឹះស្ថាន​ឯកជន​និង​រដ្ឋ​ជាដើម​ដើម្បី​អោយ​ខ្លួន​គេ​មាន​ភាពរឹងមាំ​នៅ ​ពេល​ដែល​គេ​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​។​

No comments:

Post a Comment