តាមប្រភពព័ត៌មានជុំវិញហេតុការណ៍ខាងលើនេះដែលទទួលបានពី សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ភ្ញៀវម្នាក់ដែលចាប់ឱបកូនក្រមុំស្វាគមន៍ក្នុងពិធីមង្គលការខាងលើ នេះ គឺជាភ្ញៀវរបស់កូនកំលោះ ហើយក៏អាចជាអ្នកស្គាល់គ្នា ស្និតស្នាលជាមួយកូនក្រមុំផងដែរ ទើបរូបគេបានចាប់ដៃលាជាមួយកូនកំលោះ រួចហើយចាប់ឱបកូនក្រមុំក្នុងន័យជំរាបលា ពេលទទួលទៀនអាហារក្នុងពិធីមង្គលការរួច បំណងចេញទៅផ្ទះ ប៉ុន្តែគ្រានោះត្រូវបានកូនកំលោះមើលទៅមិនសមភ្នែកក៏កើតមានការ ប្រច័ណ្ឌរហូតកើតការប្រទូស្តរាយផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះ អន្តរាគមន៍ ប៉ុន្តែពេលសមត្ថកិច្ចទៅដល់ភាគីបង្កបានចេញទៅបាត់ផុត។
ជុំវិញបញ្ហាខាងលើនេះអ្នកឃើញហេតុការណ៍ខ្លះបាននិយាយថា ភ្ញៀវម្នាក់ដែលសម្តែងឬក ឱបរិតកូនក្រមុំដូចជនជាតិអឺរ៉ុបជាទង្វើខុសពីទំលៀមទំលាប់ខ្មែរ ហើយ ទើបបានជាកូនកំលោះ មានការប្រច័ណ្ឌ ស្ទើរផ្ទុះហិង្សាកើតឡើង ។ យ៉ាងណាក៏ដោយកូនកំលោះនឹងកូនក្រមុំមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ទេ ដោយសុំចូលរួមរក្សាកិត្តិយសដល់កូនអាពាហ៍ពិពាហ៍ក្នុងពិធីខាងលើ ៕ ជោគជ័យ


No comments:
Post a Comment