Monday, May 27, 2013
បំផ្ទុះរថយន្ត ១០ ករណីនៅបាដាដ សម្លាប់មនុស្សអស់ ៣៤ នាក់
២ ករណីកើតឡើងនៅសង្កាត់ Um al-Maalif ភាគខាងត្បូងទីក្រុងបាដាដ សម្លាប់មនុស្ស ៦ នាក់និង ៣៤ នាក់រងរបួស។ មួយករណីទៀតកើតឡើងនៅសង្កាត់ Kadhmiyah ដែលឆក់យកជីវិតមនុស្ស ២ នាក់និងរបួស ៨ នាក់។ ក្នុងនោះក៏មានការបំផ្ទុះជាច្រើនករណីទៀតផងដែរដូចជានៅវិថី ពាណិជ្ជកម្ម Shorja commercial area សង្កាត់ Baiyaa និងប៉ុន្មានកន្លែងទៀតដែលបណ្ដាលឱ្យមនុសុ្សស្លាប់សរុប ៣៤ នាក់ក្នុងនោះនៅមានអ្នករបួសចំនួន ១៥៥ នាក់ផ្សេងទៀត។
គ្មានក្រុមណាមួយបានចេញមុខមកទទួលខុសត្រូវលើការបំផ្ទុះ គ្រាប់បែកទាំងនេះនោះទេ ហើយក៏ប្លែកផងដែរថាក្នុងរយៈពេល ១ ខែចុងក្រោយនេះការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់ កើនឡើងជាលំដាប់ដោយគ្មានក្រុមភេរវករ ឬក្រុមបះបោរណាចេញមុខប្រកាសថាខ្លួនអ្នកធ្វើសោះឡើយ៕ ប្រែសម្រួលដោយ៖ វង្ស វឌ្ឍនា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment