
សម្តេចតេជោ បានថ្លែងបែបនេះក្នុងពិធីបើកវេទិកាយុវជនអាស៊ី ឆ្នាំ២០១៣ ក្រោមប្រធាន បទ យុវជននិងសន្តិភាពៈការពង្រឹងសន្តិភាពសេ្ថរភាពនិងការអភិវឌ្ឍន៍ តាមរយៈការអប់រំ នៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ នៅថ្ងៃទី៣១ ខែឧសភានេះ។ សម្តេចតេជោ បានបន្តថា គោលនយោបាយឈ្នះ ឈ្នះ នេះក៏ជាមេរៀនដ៏សំខាន់បំផុតផងដែរ ដែលដកស្រង់បានពីការសាកល្បងនិងការតស៊ូយ៉ាង ប្តូរ ផ្តាច់អស់រយៈពេលជាច្រើន ទសវត្សរ៍ ដើម្បីឈានមកសំរេចបាននូវសន្តិភាពនិងភាពសុខ ក្សេមក្សាន្ត យ៉ាងពេញលេញនា ពេលនេះ។
សម្តេចតេជោបានបញ្ជាក់ថា គន្លឹះនៃគោលនយោបាយឈ្នះ ឈ្នះ គឺការ ទទួល ស្គាល់ថានៅក្នុងការធ្វើសង្គ្រាមបំផ្លិចបំផ្លាញ ប្រាកដមិនអាចមានអ្នកឈ្នះនោះទេ ហើយការ ចង អាឃាតព្យាបាទ ក៏មិនអាចនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជនបានដែរ។ សម្តេចតេជោបានបន្ថែមថា ដើម្បីបញ្ចប់សង្គ្រាម និងការប្រទូស្តរ៉ាយនៅក្នុងប្រទេស កម្ពុជា បានសំរេច ប្រើប្រាស់នូវគោលនយោបាយចំនួន៣ ដើម្បីធានាសុវត្ថិភាពប្រជាជន។

នយោបាយឈ្នះ-ឈ្នះ នេះត្រូវបានចាប់ផ្តើម អនុវត្តនៅតំបន់មួយចំនួន ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ, នៅស្រុកម៉ាឡៃ ខេត្ត ប៉ៃលិន និងនៅស្រុកអន្លង់វែង នៅឆ្នាំ១៩៩៤-១៩៩៦ រហូតដល់ សង្គ្រាម ស៊ីវិល ចប់ជាស្ថាពរនៅឆ្នាំ១៩៩៨ ក្រោយពីកងទ័ពខ្មែរក្រហម បានធ្វើ សមាហរណកម្មជាមួយ រាជរដ្ឋាភិបាលកម្ពុជា៕ដោយ ចេម ហួត



No comments:
Post a Comment