Sunday, May 26, 2013

រតនៈ​ពិសី​នឹង​ប្តឹង​អ្នក​ដែល​បង្ហោះ​រូបថត​ប្រកាស​លក់ខ្លួន​លើ​ហ្វេ​ស​ប៊ុ​ក​

4 ម៉ោងមុន | ដោយ ៖
​ភ្នំពេញៈ​ តារាចម្រៀង​ស្រី​វ័យក្មេង​ កញ្ញា​ រតនៈ​ ពិសី​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​រូបថត​របស់​នាង​ទៅ​បង្ហោះ​លក់ខ្លួន​នៅ​តាម​ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​ថែម​ ទាំង​បាន​សរសេរ​ពាក្យពេចន៍​ដោយ​មិន​សមរម្យ​ទៀត​ផង​ ។​ កាលពី​ពេល​ថ្មីៗ​នេះ​រូបថត​ របស់​នាង​ត្រូវ​គេ​បាន​បង្ហោះ​ក្នុង​ Account​ មួយ​ ដែល​មានឈ្មោះ​ Sell​ Body​ ហើយ​នាង​នឹង​ ប្តឹង​ជន​ដែល​ប្រព្រឹត្តិ​នោះ​ ។​
R.pisey (5)
​ព័ត៌មាន​ដ៏​ក្តៅ​គគុក​មួយ​នេះ​បាន​ធ្វើ​ឲ្យ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ហ្វេ​ស​ប៊ុ​ក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ខណៈ​ដែល​គេ​បានឃើញ​រូបថត​ តារា​ស្រីៗ​វ័យក្មេង​ ដែល​មាន​សម្រស់​ស្រស់​ស្អាត​ពីរ​បី​រូប​ និង​សិស្សសាលា​ស្រី​ក្មេងៗ​មួយ​ចំនួន​ទៀត​ ត្រូវ​បាន​គេ​យក​ទៅ​ប្រកាស​លក់ខ្លួន​នៅ​លើ​ហេ្វ​ស​ប៊ុ​ក​ និង​មាន​សរសេរ​ពាក្យពេចន៍​អាសអាភាស​នៅ​លើ​រូបថត​ទៀត​ ផង​។​
​ទន្ទឹម​នឹង​ការ​បែកធ្លាយ​នូវ​រឿងរ៉ាវ​ដ៏​ក្តៅ​គគុក​នេះ​បាន​ទាក់ទង​សុំ​ ការ​បំភ្លឺ​ពី​កញ្ញា​ រតនៈ​ ពិសី​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៣​ ដោយ​នាង​បាន​បង្ហាញ​ពី​អារម្មណ៍​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ជន​អគតិ​ ដែល​បាន​យក​រូបភាព​របស់​នាង​ និង​តារា​ដទៃ​ទៅ​ប្រកាស​លក់ខ្លួន​ និង​សរសេរ​ពាក្យពេចន៍​មិន​សមរម្យ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​ ថ្លៃថ្នូរ​ និង​កេរ្តិ៍ឈ្មោះ​ជា​ស្ត្រី​ ។​
​ដោយសារ​តែ​ទ្រាំ​នឹង​ទ​ង្វើ​របស់​ជន​ទាំងនោះ​លែង​បាន​ កញ្ញា​ រតនៈ​ ពិសី​ បាន​ បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ដោយ​នាង​បាន​អះអាង​ថា​ “​ខ្ញុំ​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ ដើម្បី​ស្រាវជ្រាវ​វែក​រកមុខ​ អ្នក​ដែល​ធ្វើអំពើ​មិន​សមរម្យ​ បង្កាច់បង្ខូច​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​ បែប​នេះ​ ព្រោះថា​ទ​ង្វើ​របស់​ពួក​គេ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់ខ្ញុំ​ ខ្លាំង​ណាស់​ ក្នុង​នាម​ខ្ញុំ​ជាតា​រា​មួយ​រូប​ កំពុង​តែ​ទទួល​បានការ​គាំទ្រ​ពី​ ពុក​ ម៉ែ​ បងប្អូន​”​ ។​
​ស្រី​ស្រស់​ រតនៈ​ ពិសី​ បាន​និយាយ​ទាំង​អាការ​ខឹង​ថា​ «​ខ្ញុំ​ហួសចិត្ត​មែនទែន​បង​!​ ដោយ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ខ្ញុំ​បានដឹង​រឿង​ហ្នឹង​ ខ្ញុំ​ខឹង​ខ្លាំង​ណាស់​!​ ហើយ​ក៏​ឆ្ងល់​ណាស់​ដែរ​ មិនដឹង​ថា​ជន​អគតិ​ទាំងនោះ​មាន​បំណង​អ្វី​នោះ​ទេ​ បានជា​គេ​យក​រូបថត​ខ្ញុំ​ដែល​មាននៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ ខ្ញុំ​ យក​ទៅ​ប្រកាស​លក់ខ្លួន​ និង​សរសេរ​ពាក្យពេចន៍​មិន​សមរម្យ​ដូច្នេះ​។​ រឿង​នេះ​គ្រួសារ​ខ្ញុំ​ក៏​បានដឹង​ដែរ​ ចំណែកឯ​សង្សារ​ខ្ញុំ​ គាត់​បាន​ត្រឡប់​ទៅ​បារាំង​វិញ​ហើយ​ គាត់​បានដឹង​រឿង​នេះ​ដែរ​ ព្រមទាំង​បាន​លួងលោម​ខ្ញុំ​មិន​ឲ្យ​គិត​ច្រើន​អី​»​។​
​នាង​បន្ត​ថា​ នឹង​យក​រឿង​នេះ​ទៅ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រួសារ​ ដើម្បី​រក​វិធី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ខណៈ​ដែល​នាង​អះអាង​ថា​ មាន​គម្រោង​ប្តឹង​ទៅ​សមត្ថកិច្ច​ និង​ក្រសួង​ពាក់ព័ន្ធ​ផង​ដែរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ (​ប្រហែលជា​ថ្ងៃ​ច័ន្ទ​)​។​
​គួរ​បញ្ជាក់​ថា​ មិន​ត្រឹមតែ​កញ្ញា​ រតនៈ​ ពិសី​ ទេ​ ដែល​កំពុង​តែ​ក្ដៅ​ចុង​ច្រមុះ​ ខឹងសម្បារ​នឹង​ទ​ង្វើ​ទាំងនេះ​ សូ​ម្បី​តែ​ កញ្ញា​ ទេព​ បូ​ព្រឹក្ស​ ដែល​ជាតា​រា​ប្រចាំ​ផលិតកម្ម​ រស្មី​ហង្ស​មាស​ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​លើ​ការ​យក​រូបថត​នាង​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ទៅ​បង្ហោះ​ប្រកាស​លក់ខ្លួន​ក្នុង​ Account​ Facebook​ ខាងលើ​នេះ​ដែរ​ ។​ ប៉ុន្តែ​នាង​ខឹង​ មិន​ដល់​ថ្នាក់​គំរាម​ប្តឹង​ ដូច​ជា​ កញ្ញា​ រតនៈ​ ពិសី​ នោះ​ទេ​ ។​
​យ៉ាងណាមិញ​ចំពោះ​ទ​ង្វើ​មិន​គួរ​គប្បី​របស់​ជនខិលខូច​មួយ​ចំនួន​តូច​នេះ ​មិនដឹង​ថា​ ប៉ូ​លី​ស​អាច​ចាត់ការ​បាន​ ឬ​យ៉ាងណា​នោះ​ទេ​ ព្រោះថា​ពួក​នោះ​មិន​បាន​បញ្ចេញ​មុខមាត់​ ពិត​លើ​ account​ លក់ខ្លួន​នោះ​ទេ​ ។​
​គួរ​រំលឹក​ថា​ តារាចម្រៀង​វ័យក្មេង​ រតនៈ​ ពិសី​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ច្រៀង​ ប្រចាំ​នៅ​ក្នុង​ក្លឹ​ប​អេ​ហ្ស៊ី​ប​ ។​ នាង​ក៏​មានរឿង​អាស្រូវ​ជា​បន្តបន្ទាប់​ពី​រឿងរ៉ាវ​ស្នេហា​ ដោយនៅ​ ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​នាង​ទាំងនោះ​ គឺ​ភាគច្រើន​ជា​អ្នក​នៅ​ខាងក្រៅ​ប្រទេស​ ដែល​ ជា​កូន​អ្នកមាន​ទ្រព្យសម្បត្តិ​ហូរហៀ​ទៀត​ផង​ ។​ដោយ​វិ​រៈ​
images
រតនៈ​ពិសី​
ប្រភពពីៈ​ ABCកម្ពុជា

No comments:

Post a Comment