Sunday, May 26, 2013

ចេញពី​កន្លែង​ផឹកស៊ី​ស្រវឹង​ជោកជាំ​ទាញ​ម៉ូតូ​ស្កុប​ពី​ជិះ​មិន​បាន​ប៉ុន្មាន​ផង​បើក​បុករ​ទះ​ដឹក​ឥ​វ៉ា​ន​ចត​នៅ​ចិញ្ចើម​ផ្លូវស្លាប់​នៅ​កន្លែង​កើតហេតុ​

4 ម៉ោងមុន | ដោយ ៖
​ក្រុង​ប៉ោយ​ប៉ែ​តៈ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​អាណោចអាធ័ម​បំផុត​ បណ្តាយ​ផ្លូវជាតិ​លេខ​៥​ ដោយ​ជិះ​ម៉​តូ​លឿន​ហួស​ទៅ​បុករ​ទះ​អូស​ឥ​វ៉ា​ន់​ដែរ​ចត​ចោល​នៅ​ចិញ្ចើម​ ផ្លូវ​ បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែង​កើតហេតុ​ ហេតុការណ៍​នេះ​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ ចំណុច​កើតហេតុ​នៅ​មុខ​ហាង​លក់ទំនិញ​ សុ​ជាតិ​ដា​ ស្ថិត​នៅ​ភូមិ​អូរ​ជ្រៅ​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​
​ជន​រង​គ្រោះ​ឈ្មោះ​អ៊ុត​ ពុទ្ធា​ អាយុ​១៨​ឆ្នាំ​មានមុខ​រប​ជា​សន្តិសុខ​កាស៊ីណូ​ក្រែ​ន​ដាយ​អឹ​ម៉ិ​ន​ស៊ី​ធី​ ស្នាក់​នៅ​អាគារ​បុគ្គលិក​កាស៊ីណូ​(​អាគារ​ថ្មី​)​មាន​ទីលំនៅ​ភូមិ​កណ្ដាល​ ឃុំ​-​ស្រុក​ម៉ា​ឡៃ​ខេត្តបន្ទាយមានជ័យ​ បាន​បើកបរ​ម៉ូតូ​ស៊េរី​ស្គុ​ប​ព័រ​ឆ្នាំ​២០១១​ តំឡើង​ឆ្នាំ​២០១៣​គ្មាន​ស្លាក​លេខ​ ពណ៌​ស​+​ផ្កាឈូក​។​
​បើ​ឲ្យ​ដឹង​នៅ​កន្លែង​កើតហេតុ​ថាៈ​ គេ​ឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​អាង​ថា​នៅ​ពេល​យប់​ ស្ងាត់​ ហើយ​បើក​ពី​លិច​ ទៅ​កើត​ប្រហែលជា​ទៅ​អាគារ​ស្នាក់​នៅ​ ពេល​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​បុករ​ទះ​ដែរ​គេ​ចត​ចោល​ហើយ​ស្លាប់​បាត់បង់ ​ជីវិត​នៅ​កន្លែង​កើតហេតុ​។​
​តាម​សំដី​ពី​មិត្តភក្តិ​ ជន​រង​គ្រោះ​នេះ​បាន​ចេញពី​កន្លែង​ផឹកស៊ី​ជួបជុំ​គ្នា​ ដោយ​ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់​សំរាក​មួយ​ថ្ងៃ​ផង​ រួច​ក៏​បបួល​គ្នា​ផឹកស៊ី​ បន្ត​ ហើយ​សុំ​សោ​ម៉ូតូ​ពី​ប្រពន្ធ​ខ្លួន​មិន​ព្រមអោយ​ទេ​ តែ​ជន​រង​គ្រោះ​រូប​នោះ​ជ​ជែ​ រឹងទទឹង​មិន​សុខចិត្ត​ហើយ​ក៏​ទាញ​សោ​ម៉ូតូ​ជិះ​ភ្លាម​ត​តែ​បាន​ ហើយ​ប្រាប់​ថា​ទៅ​អាគារ​បុគ្គលិក​ ដោយ​ខ្លួន​ស្រវឹង​ជោក​ខ្លួន​។​
​ភ្លាម​នោះ​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ ព្រមទាំង​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ (CAMA)​មក​ជាមួយ​ផង​ ភ្លាម​នោះ​គ្រូពេទ្យ​បាន​ពិនិត្យ​ជន​រង​គ្រោះ​ហើយ​ប្រាប់​ថាៈ​ ជន​រង​ង​គ្រោះ​រូប​នេះ​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ហើយ​រីឯ​សមត្ថកិច្ច​ ប្រាប់​ត្រូវ​យក​សាកសព​ទៅ​ដំកល​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ​ដើម្បី​រក្សា​ទុក​ ជូន​ក្រុម​សាច់ញាតិ​ ស្រប​ពេល​នោះ​ដែរ​ក្រុម​បក្សពួក​ជន​សាកសព​ជន​រង​គ្រោះ​ស្រែក​ឡូឡា​ខ្លាំង​ថា ​ មិត្តភក្តិ​គេ​មិន​ទាន់​ស្លាប់​នៅ​មាន​ដង្ហើម​ទេ​ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាម​ ដោយ​ឃើញ​ដូច្នេះ​សមត្ថកិច្ច​ក៏​ព្រម​តាម​សំដី​ក្រុម​បក្សពួក​គេ​ ហើយ​ក៏​យក​រថយន្ត​ខាង​ក្រុមហ៊ុន​កាស៊ីណូ​យក​ទៅ​សង្គ្រោះ​បន្ទាប់​ ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​ដែរ​ស្ថិត​នៅ​ភូមិ​ប្រជា​ធម្ម​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ហើយ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​រួច​ប្រាប់​ថា​ជន​រង​គ្រោះ​ អកុសល​ត្រូវ​បាត់បង​ជីវិត​ហើយ​ ក្រោយមក​ក្រុម​បក្សពួក​ក៏​អស់ចិត្ត​ហើយ​ក៏​សំរេច​យក​សាកសព​ទៅ​កាន់​លំនៅ​ ដ្ឋា​ន​ភ្លាម​នៅ​ឯ​ស្រុក​ម៉ា​ឡៃ​ទាំង​យប់​ តាម​រយះ​រថយន្ត​ក្រុមហ៊ុន​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។​
​គួរ​បញ្ជាក់​ថា​ម៉ូតូ​ជន​រង​គ្រោះ​និងរ​ទះ​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​ នគរបាល​ចរាចរណ៍​យក​ទៅ​កាន់​អធិការ​នគរបាល​ដ្ឋា​ន​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ដោះស្រាយ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​៕ដោយ ចិន្តា

DSC08501 DSC08502 DSC08516 DSC08523
233444

No comments:

Post a Comment