ភ្នំពេញៈ មេដឹកនាំក្រុមភាគច្រើន
និងមេដឹកនាំក្រុមភាគតិច នឹងជួបប្រជុំគ្នានៅព្រឹកនេះ
ដើម្បីពិភាក្សាពីស្ថានការណ៍នយោបាយបច្ចុប្បន្នដែលកំពុងតែឡើងកម្តៅ
ជាថ្មី បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានព្រមានលុបចោលនូវវប្បធម៌សន្ទនាជាមួយនឹងមេដឹកនាំគណបក្សប្រឆាំង។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាមេដឹកនាំក្រុមភាគតិច បានបញ្ជាក់កាលពីម្សិលមិញថា លោកឧបនាយករដ្ឋមន្រ្តី ស ខេង ប្រធានក្រុមភាគច្រើននៃគណបក្សប្រជាជន នឹងជួបជាមួយលោកជាលើកទី ១ នៅថ្ងៃនេះ បន្ទាប់ពីក្រុមទាំងពីរត្រូវបានបង្កើត និងទទួលស្គាល់ជាផ្លូវការ ដោយបញ្ជាក់ថា កិច្ចប្រជុំលើកទី១ នេះ គឺដើម្បីអបអរសាទរ ការបង្កើតក្រុមភាគតិច និងក្រុមភាគច្រើន និងដើម្បីពង្រឹងការអនុវត្តច្បាប់ឬបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «ដូច្នេះ កិច្ចប្រជុំនេះ គឺដើម្បីអបអរសាទរការអនុវត្តច្បាប់។ នេះជាលើកទី ១ ដែលបទបញ្ជាផ្ទៃក្នុងថ្មី ត្រូវបានយកមកអនុវត្ត។ ក្រុមទាំងពីរត្រូវបានតែងតាំងជាផ្លូវការ ដូច្នេះ ការតែងតាំងផ្លូវការមិនត្រឹមតែតែងតាំងលើក្រដាសទេ ត្រូវយកមកអនុវត្ត»។
លោក សម រង្ស៊ី បានបន្ថែមថា កម្មវិធីជួបប្រជុំនេះ គឺដើម្បីស្វែងរកចំណុចសម្រុះសម្រួល ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន មានកិច្ចសហប្រតិបតិ្តការល្អ ដើម្បីជំរុញដំណើរការរបស់រដ្ឋសភាកាន់តែល្អប្រសើរឡើង។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីសប្តាហ៍មុនបានព្រមានឈប់ធ្វើការសន្ទនាជាមួយមេដឹកនាំគណបក្ស ប្រឆាំងជាអ្វីដែលលោកបានអធិប្បាយថា មេដឹកនាំគណបក្សប្រឆាំងមិនបានគោរពទៅតាមការព្រមព្រៀងគ្នាហើយនៅ តែប្រើប្រាស់វេទិកានៅតាមបណ្តាខេត្តនានាធ្វើការវាយប្រហារខ្លាំង ៗមកលើរដ្ឋាភិបាលរបស់លោក។
ការជួបគ្នារវាងលោកសមរង្ស៊ី និងលោកស ខេង ព្រឹកនេះត្រូវគេរំពឹងថា ក៏អាចនឹងធ្វើការពិភាក្សាលើបញ្ហានេះផងដែរ និងបញ្ហាផ្សេងៗទៀត៕ TK ប្រភពពី ភ្នំពេញប៉ុស្តិ៍