បន្ទាយមានជ័យ: ថ្ងៃចុងក្រោយនៃបុណ្យកាន់បិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរហៅថា ជាថ្ងៃបុណ្យភ្ជំបិណ្ឌនោះ។ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងប៉ោយប៉ែត បានធ្វើបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌតាមបណ្តាវត្តនានា នៅក្នុងនោះក៏មានពុទ្ធបរិស័ទ្ធ បានមកធ្វើបុណ្យនៅវត្តរតនារាម (ផ្សារកណ្តាល) ដើម្បីឧទិសកុសលផលបុណ្យជូនដល់បុព្វការី ទាំងប្រាំពីរសណ្តាន របស់ប្រជាពលរដ្ឋ ដែលជាប្រពៃណីរបស់ខ្មែរ តាំពីសម័យព្រះបាទអង្គឌួង មកម្លេះ។ នេះជារួបភាពនៃបុណ្យភ្ជំបិណ្ឌ៖