លោក Louis van
Gaal ចេញដេប៉ាក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមបិសាចក្រហម
Manchester United
យ៉ាងអស្ចារ្យដោយនាំក្រុមយក្សរបស់អង់គ្លេសមួយនេះលត់ក្រុម LA
Galaxy របស់អាមេរិក៧-០ព្រឹកមិញក្នុងជំនួបដណ្ដើមពានមិត្តភាព
Chevrolet Cup នៅកីឡដ្ឋាន Rose Bowl ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
៧
គ្រាប់របស់ក្រុមបិសាចក្រហមរកបានដោយខ្សែប្រយុទ្ធ Danny Welbeck
ក្នុងនាទីទី១៣ Wayne Rooney ក្នុងនាទីទី៤២&៤៥+១
ខ្សែការពារវ័យក្មេង Reece James ក្នុងនាទីទី៦២&៨៤
និងខ្សែបម្រើស្លាប Ashley Young ក្នុងនាទីទី៨៨&៩០។ By Sabay
ជម្រើស ១១នាក់ដំបូងក្នុងតង់ទី១របស់ក្រុមបិសាចក្រហមព្រឹកមិញនេះ មាន៖ De Gea, Smalling, Jones, Evans, Valencia, Fletcher (ប្រធានក្រុម), Herrera, Shaw, Mata, Welbeck, Rooney។ ក្រោយចប់តង់ទី១ លោក Van Gaal ផ្លាស់ប្ដូរកីឡាករ៩នាក់រួមមាន Lindergaard, Rafael, Michael Keane, Tyler Blackett, Ashley Young, Nani, Reece James, Shinji Kagawa និង Tom Cleverley ឱ្យចូលលេងក្នុងតង់ទី២។ អ្នកចាត់ការសញ្ជាតិហុល្លង់ប្រើប្រព័ន្ធ៣-៥-២។
អ្នកចាត់ការ
រូបនេះនិយាយក្នុងសន្និសីទកាសែតក្រោយការប្រកួតថា៖
“ពួកគេលេងបានល្អមែនទែននៅថ្ងៃនេះ។ បើអ្នកឃើញពួកយើងហ្វឹកហាត់
អ្នកអាចរំពឹងលទ្ធផលល្អមួយ ប៉ុន្តែមិនមែន៧-០ដូច្នេះទេ។
វាជាលទ្ធផលគួរឱ្យភ្ញាក់ផ្អើល
ប៉ុន្តែគ្រាប់បាល់ទាំងអស់សុទ្ធតែស្អាតៗ
ហើយការវាយសម្រុករបស់ពួកយើងក៏ខ្លាំងក្លាដែរ។
ជ័យជម្នះបែបនេះធ្វើឱ្យកីឡាករកាន់តែមានទំនុកចិត្ត។
យើងរៀបចំប្រព័ន្ធលេងថ្មី(៣-៥-២)
ហើយលេង២តង់ដោយប្រើកីឡាករផ្សេងគ្នា។
កីឡាកររបស់យើងមិនទាន់សម្របខ្លួននឹងប្រព័ន្ធថ្មីនេះបានល្អណាស់
ណាទេ ប៉ុន្តែពួកគេមានឆន្ទៈខ្ពស់ក្នុងការធ្វើវា។ សប្ដាហ៍មុន
កីឡាករ១០នាក់ក្នុងចំណោមកីឡាករដែលមានមុខលេងថ្ងៃនេះ
មិនបានមកហ្វឹកហាត់ជាមួយក្រុមផង”។