ស្រប ពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបកំពុងមានកំណើនយឺតៗ និងជួបវិបត្តិសេដ្ឋកិច្ច ស្ថានភាពសេដ្ឋកិច្ចនៅទ្វីបអាស៊ីឯណេះវិញមានការលូតលាស់គួរឲ្យ កត់សម្គាល់និយាយជាទូទៅ និងមានលក្ខណៈលូតលាស់ខ្លាំងនៅតំបន់អាស៊ាន និយាយដោយឡែក។
នេះគឺជាស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចប្រទេសអាស៊ានទាំង១០ប្រចាំ ឆ្នាំ២០១៤ ធ្វើឡើងដោយរបាយការណ៍ស្ថិតិសេរីភាពសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៤(2014 Index of Economic Freedom) ដែលច The BNEWS លើកយកមកចុះផ្សាយជួនប្រិយមិត្តនៅថ្ងៃនេះ ដោយធ្វើចំណាត់ថ្នាក់ពីប្រទេសដែលមានកំណើន GDP ខ្ពស់បំផុតនៅក្នុងតំបន់មានជាបន្តបន្ទាប់ដូចខាងក្រោម៖
១) ប្រទេសឥណ្ឌូណេស៊ី
ចំនួនប្រជាជន ២៤៤,៥ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ១,២ ពាន់ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ គឺប្រហែល ៦,២%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ៤៩៧៧ ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន៦,២%
អតិផរណាមានចំនួន ៤,៣%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ១៩,៩ពាន់លានដុល្លារ
២) ប្រទេសថៃ
ចំនួនប្រជាជន ៦៤,៤ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦៥១,៩ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ ប្រហែល ៦,៤%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១០ ១២៦ ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន ០,៥%
អតិផរណាមានចំនួន ៣,០%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៨,៦ពាន់លានដុល្លារ
៣) ប្រទេសម៉ាឡេស៊ី
ចំនួនប្រជាជន ២៩,៥ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ៤៩៨,៥ ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ ប្រហែល ៥,៦%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១៦ ៩២២ ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន ៣,០%
អតិផរណាមានចំនួន ១,៧%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ១០,១ពាន់លានដុល្លារ
៤) ប្រទេសហ្វីលីពីន
ចំនួនប្រជាជន ៩៥,៨ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ៤២៤,៤ ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ ប្រហែល ៦,៦%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ៤ ៤៣០ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន ៧,០%
អតិផរណាមានចំនួន ៣,១%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២,៨ពាន់លានដុល្លារ
៥) ប្រទេសសិង្ហបុរី
ចំនួនប្រជាជន ៥,៤ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ៣២៦,៥ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ ប្រហែល ១,៣%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ៦០ ៤១០ ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន ២,០%
អតិផរណាមានចំនួន ៤,៦%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៥៦,៧ពាន់លានដុល្លារ
៦)ប្រទេសវៀតណាម
ចំនួនប្រជាជន ៩០,៤ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ៣២០,៧ ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ ប្រហែល ៥,០%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ៣ ៥៤៨ ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន ៤,៥%
អតិផរណាមានចំនួន ៩,១%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៨,៤ពាន់លានដុល្លារ។
៧) ប្រទេសមីយ៉ាន់ម៉ា
ចំនួនប្រជាជន ៦៣,៧ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ៨៩,៥ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ ប្រហែល ៦,៣%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១,៤០៥ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន ៤,០%
អតិផរណាមានចំនួន ៦,១%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២,២ពាន់លានដុល្លារ
៨) ប្រទេសកម្ពុជា
ចំនួនប្រជាជន ១៥,៣ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ៣៦,៦ ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ គឺប្រហែលជាង ៧ %
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ២ ៤០២ ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន ០,០%
អតិផរណាមានចំនួន ២,៩%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ១,៦ពាន់លានដុល្លារ។
៩) ប្រទេសឡាវ
ចំនួនប្រជាជន ៦,៤ លាននាក់
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ១៩,២ ពាន់លានដុល្លារ (PPP)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ មានចំនួន ៨,៣%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ៣ ០១១ដុល្លារ (PPP)
អត្រាគ្មានការងារធ្វើមានចំនួន ២,៥%
អតិផរណាមានចំនួន ៤,៣%
ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៩៤,៤លានដុល្លារ
ដោយឡែក សម្រាប់ឆ្នាំ២០១៤នេះ ប្រទេសប្រ៊ុយណេមិនត្រូវបានរបាយការណ៍ខាងលើធ្វើការស្រាវជ្រាវនិង វាយតម្លៃនោះឡើយ។ ទោះបីជាយ៉ាងនេះក្តី Thebnews សូមលើកយកទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចប្រទេសនេះចេញពីប្រភពមួយ ចំនួនទៀតវិញ ដើម្បីជាពន្លឺដល់មិត្តអ្នកអាន។
ប្រទេសប្រ៊ុយណេ
ចំនួនប្រជាជន ៤១៤,៤០០ នាក់ (២០១០)
កំណើនផលិតផលក្នុងស្រុកសរុប (GDP) ២០ ពាន់លានដុល្លារ (២០១៣)
កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៣ បានធ្លាក់ចុះស្មើនឹង-១,២៤%
ចំណូលសរុបសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ៥៣ ៤៣១ដុល្លារ (២០១៣)
អត្រាគ្មានការងារធ្វើមានចំនួន ២,៦% (២០១១)
អតិផរណាមានចំនួន០,៥% (២០១២)
ការវិនិយោគផ្ទាល់ពីបរទេស ១,២ពាន់លានដុល្លារ (២០១១)
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Heritage