Tuesday, May 13, 2014

យល់យ៉ាង​ណាចំពោះជម្រើសទាំង ២៣ នាក់​របស់​លោក Roy Hodgson?

ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ទើប​នឹង​បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ ទាំង ២៣ នាក់​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​​ប្រេ​ស៊ីល​នៅ​ខែ​មិថុ​នា​ខាង​មុន​នេះ ក្នុង​នោះ​មាន​កីឡាករ​មក​ពី​ ក្លឹប Liverpool ចំ​នួន ៥ នាក់ ក្លឹប Manchester United ចំ​នួន ៤ នាក់ ក្លឹប Everton, និង Southampto ចំ​នួន ៣ នាក់ដូច​គ្នា ក្លឹប Chelsea, Arsenal និង Manchester City ចំ​នួន ២ ដូច​ៗគ្នា ចំណែក​ឯ​អ្នក​ចាំ​ទី ២ នាក់​ទៀត​មក​ពី​ក្លឹប West Bromwich និង Celtic។
England nationa Team 2014 1
ក្លឹបធំៗ​នៅ​អង់​គ្លេស​ដូច​ជា Chelsea, Arsenal និង Manchester City ធ្លាប់​តែមាន​កីឡាករ​អង់​គ្លេស​ ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​​ច្រើន​ ប៉ុន្ដែ​សម្រាប់​ឆ្នាំ​នេះ​នៅ​សល់តែ ១ ក្រុម ២ នាក់ ​ប៉ុណ្ណោះ ប៉ុន្ដែ​ក្លឹប​មួយ​ចំ​នួន​ដូច​ជា Everton និង Southampton បែរ​ជា​មាន​កីឡាករ​មួយ​ក្រុម​រហូត​ដល់​ទៅ ៣ រូប​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​រួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​ទៅ​វិញ។
Terry and Cole
កីឡាករ​ខ្សែ​ការ​ពារ​ឆ្នើម Jonh Terry និង Ashley Cole របស់ Chelsea មិន​ត្រូវ​បាន​កោះ​ហៅ​​ឡើយ​សម្រាប់​លើក​នេះ ខណៈ​ដែល Joleon Lescott និង Micah Richards របស់ Manchester City ក៏​មិន​ត្រូវ​បាន​កោះ​ហៅ​ដូច​គ្នា។ កីឡាករ​ខ្សែ​ប្រ​យុទ្ធ​ល្បឿន​លឿន Theo Walcott របស់ Arsenal និង Jermain Defoe របស់ Tottenham Hotspur ដែល​រំ​ពឹង​ថា​ត្រូវ​បាន​កោះ​ហៅ​ដោយ​លោក Roy Hodgson ក៏​ត្រូវ​ខក​ចិត្ត​ដូច​គ្នា ខណៈ​ដែល​កីឡា​ករ​ខ្សែ​​បម្រើ​​ល្អៗ​មួយ​ចំ​នួន​ទៀត​របស់ Spurs ដូច​ជា Aaron Lennon និង Andros Townsend ក៏​មិន​ត្រូវ​បាន​កោះ​ហៅ​ដូច​ដូច​គ្នា។
Welcote Injured
កីឡាករ Michael Carrick ​ខ្សែ​បម្រើ​ល្អបំ​ផុត​ប្រ​ចាំ​រដូវ​កាល ២០១២/១៣ របស់​ក្លឹប Manchester United និង​មិត្ត​រួម​ក្រុម Tom Cleverley ជាប់​ឈ្មោះ​ជា​កីឡាករ​បម្រុង ជា​មួយ​នឹង Andy Carroll, Jermain Defoe និង​អ្នក​ចាំ​ទី Jonh Ruddy របស់ Norwich City រួម​ទាំង​កីឡាករ​វ័យ​ក្មេង​២ រូប​ទៀត​មក​ពី​ Liverpool និង Everton។
ក្នុង​ចំ​ណោម​កីឡាករជម្រើស​ដំ​បូង​ទាំង ២៣ នាក់​របស់​លោក Roy Hodgson គេ​សង្កេត​ឃើញ​មាន​កីឡាករ​វ័យ​ក្មេងអា​យុ​ក្រោម ២៤ ឆ្នាំ​រហូត​ដល់ ៨ នាក់ ដែល​បាន​ធ្វើ​ឲ្យ​មាន​មតិ​រិះ​គន់​មួយ​ចំ​នួន​លើក​ឡើង​ថា ការ​ប្រ​កួត​លំ​ដាប់​ថ្នាក់​អន្តរ​ជាតិ​អា​យុ និង​បទ​ពិ​សោធន៍​​របស់​កីឡាករ​និ​មួយ​ៗ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ជា​កត្តា​សំខាន់​ ដែលគ្រូ​បង្វឹក​គ្រប់​រូប​ចាំ​បាច់​ត្រូវ​ពិ​ចារណា​ដោយ​ប្រុង​ប្រ​យ័ត្ន ហើយ​មិន​គួរ​កោះ​ហៅ​កី​ឡាករ​វ័យ​ក្មេង​ច្រើន​រូប​ពេក​នោះ​ទេ។
Roy Hodgson
ជម្រើស​ទាំង ២៣ រូប​របស់​លោក Roy Hodgson  ​មាន​ដូចជា៖
  • អ្នក​ចាំ​ទីJoe Hart (Manchester City), Fraser Forster (Celtic) និង Ben Foster (West Bromwich Albion)
  • ខ្សែ​ការ​ពារ៖  Gary Cahill (Chelsea), Phil Jagielka (Everton), Chris Smalling (Manchester United), Phil Jones (Manchester United), Glen Johnson (Liverpool),  Leighton Baines (Everton), និង Luke Shaw (Southampton),
  • ខ្សែ​បម្រើSteven Gerrard (Liverpool), James Milner (Manchester City), Jack Wilshere (Arsenal), Ross Barkley (Everton), Alex Oxlade-Chamberlain (Arsenal),  Jordan Henderson (Liverpool), Raheem Sterling (Liverpool), Adam Lallana (Southampton), និង Frank Lampard (Chelsea)
  • ខ្សែ​ប្រ​យុទ្ធDaniel Sturridge (Liverpool), Wayne Rooney (Manchester United), Danny Welbeck (Manchester United), និង Rickie Lambert (Southampton)
  • កីឡាករ​បម្រុង៖ Michael Carrick (Manchester United) , Tom Cleverley (Manchester United), Jon Flanagan (Liverpool), Jermain Defoe (Tottenham Hotspur), John Stones (Everton), Andy Carroll (West Ham United) និង John Ruddy (Norwich City)៕ DC
England national Team 2014

No comments:

Post a Comment