Thursday, January 23, 2014

យុវតីវ័យ ១៦ឆ្នាំ អុជទៀនប្រឹងរៀន ត្រៀមប្រឡង ភ្លើងឆេះរាលស្លាប់ យ៉ាងអាណោចអាធ័ម


student 16ផ្តល់សិទ្ទិដោយ៖dap-news.com
ព្រះវិហារ៖ សិស្សស្រីវ័យ ១៦ឆ្នាំ ស្រស់ផូរផង់ បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ដោយសារភ្លើងទៀន ដែលអុជបំភ្លឺប្រឹងរៀនត្រៀមប្រឡង បានឆេះរាលដាលដល់រូបនាងកំពុងលង់លក់ ក្នុងដំណេកកណ្តាលយប់ជ្រៅ។ គ្រោះអគ្គិភ័យដ៏កំណាចឥតក្តីមេត្តា បានកើតឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោកអនុសេនីយ៍ទោ សុខ ធី មេប៉ុស្តិ៍ឃុំពោធិ៍ បានប្រាប់អ្នកយកព័ត៌មានមជ្ឍមណ្ឌលដើមអម្ពិលថា យុវតី ណែម រចនា អាយុ ១៦ឆ្នាំ រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យពោធិ៍ ត្រូវបានស្លាប់ក្នុងភ្នក់ភ្លើង ដោយមិនមានអ្នកណាជួយទាន់ នោះឡើយទាំងកណ្តាលយប់ជ្រៅ គ្រារូបនាងលង់លក់ក្នុងដំណេក។
បើតាមលោក សុខ ធី នៅយប់កើតហេតុយុវតីរងគ្រោះ រចនា បានអុជទៀនប្រឹងរៀន ដើម្បីត្រៀមប្រឡង ដែលនឹង ឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ លុះរៀនដល់យប់ជ្រៅទៅទំនងងងុយដេក ក៏ដេកលក់ទៅស្រាប់តែ ភ្លើងទៀន បានឆេះរាលដាលដល់មុង និងភួយបង្កជាគ្រោះអគ្គិភ័យ ឆេះស្លាប់ទាំងយុវតី រចនា តែម្តង។
យុវតី ណែម រចនា មានម្តាយឈ្មោះ អ៊ុន សុផាន និង ឪពុកឈ្មោះ ប៊ុន សារ៉ែម។
សពរបស់យុវតីរងគ្រោះត្រូវបានគ្រួសារដង្ហែយកទៅបូជានៅឯវត្ត ដោយមានការចូលរួមដង្ហែក្រោមសម្រែកទុក្ខ សោកស្តាយស្រណោះជាពន់ពេកពីក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិសិស្សានុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋភូមិផងរបងជាមួយ៕



ប្រភពពី៖ cambodiapage.info

No comments:

Post a Comment