Friday, January 24, 2014

Pitbull និង Jennifer Lopez ត្រូវបាន​ជ្រើសរើស​ជា​តារាចម្រៀង​ ក្នុង​ព្រឹត្តិការណ៍​ World Cup ២០១៤​ (Mp3 Inside)

ប្រេស៊ីល ៖ គេហទំព័រ កម្សាន្តដ៏ល្បីមួយ របស់បរទេស បានចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា តាមរយៈការប្រជុំ ជាផ្លូវការមួយ របស់គណៈកម្មការ រៀបចំក្នុងតំបន់ របស់ FIFA បានសម្រេចជ្រើសរើស តារាចម្រៀងប៉ុប របស់សហរដ្ឋអាម៉េរិក ២រូបគឺនាង Jennifer Lopez និងលោក Pitbull ព្រមទាំងតារាចម្រៀង របស់ប្រេស៊ីល ម្នាក់ទៀត គឺនាង Claudia Leitte ដោយពួកគេទាំង ៣នាក់ នឹងច្រៀងព្រមគ្នា ក្នុងបទចម្រៀង មួយបទ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៤ ក្រោមចំណង ជើងថា «We Are One»។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៤ នេះ គឺជាព្រឹត្តិការណ៍លើកទី ២០ហើយ ដោយនឹងប្រារព្ធឡើង នៅថ្ងៃទី១២ ខែមិថុនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ខាងមុខនេះ នៅក្នុងប្រទេសប្រេស៊ីល៕ ប្រភពពី៖ lookingtoday

No comments:

Post a Comment